"ឯង..បានហើយឆាប់ដេកទៅកុំមាត់ច្រើនពេកប្រយ័ត្នត្រូវទៀត!!"ជុងហ្គុកនាយក៏បានដាក់ខ្លួនគេងនៅជិតថេយ៌
"........"មុននេះគ្រាន់តែលឺពាក្យឯងចេញពីមាត់នាយនឹងថេយ៌គេឡើងភ័យញ័រខ្លួនព្រោះគិតថានាយនឹងវាយមកលើគេដូចរាល់ដងទៀត តែខុសពីការគិតព្រោះនាយគ្រាន់តែនិយាយគម្រាមគេបន្តិចប៉ុណ្ណោះ
@ ថ្ងៃថ្មី
ព្រឹកឡើងម្ហូបដែលថេយ៌បានហៅពីខាងសណ្ឋាគារក៏បានមកដល់ដោយសារតែសណ្ឋាគារដែលថេយ៌គេងនឹងគឺលំដាប់ដែរចឹងហើយទើបមានអាហារមកដល់បន្ទប់តែម្ដង...
"តុកតុក!!" សំឡេងគោះទ្វា
"ប្រហែលជាអាហារមកដល់ហើយ!!"ថេយ៉ុងនិយាយហើយក៏បានដើរទៅបើកទ្វា បន្ទាប់មកបុគ្គលិកក៏បានរុញរទេះអាហារចូលមកខាងក្នុង...
"អរគុណណាស់..ទុកត្រង់នេះចុះទុកឲ្យខ្ញុំរៀបចំខ្លួនឯងបានណា៎!!"ថេយ៉ុងក៏បានប្រាប់ទៅបុគ្គលិកសណ្ឋាគារ
"ចាស៎ចឹងខ្ញុំលាសិនហើយ..សូមរីករាយនឹងអាហាររបស់អ្នកប្រុស!!"បុគ្គលិកនិយាយហើយក៏បានចាកចេញទៅវិញបាត់ទៅ ចំណែកថេយ៌វិញក៏បានរៀបចំអាហារទុកឲ្យជុងហ្គុកមុននឹងនាយទៅកម្មពិធីនៅខាងក្រៅ
"អូយយយ៎!!"ដោយសារតែប្រញាប់ពេកថេយ៌ក៏បានដើរបុកនឹងតុកសំខានចំជើងដែលមានរបួសទៀត
"មើលទៅជាអត់របួសនឹង!??"ថេយ៉ុងគេនិយាយឡើងទាំងខាំមាត់ឈឺជើងក៏ឈឺហើយចិត្តនោះក៏ឈឺដែរព្រោះខឹងខ្លួនឯងដែរដើរអត់មើលផ្លូវ
"អុស៎..ជុងបងក្រោកល្មមបងទៅសម្អាតខ្លួនសិនទៅអូនរៀបចំអាហារបន្តិច!!"ថេយ៉ុង
"........"ជុងហ្គុកនាយមិនមាត់តែភ្នែកសម្លឹងមើលថេយ៌យ៉ាងគួរឲ្យខ្លាចថេយ៌គេឃើញហើយឡើងគាំងមិនដឹងថាគួរនិយាយយ៉ាងមិច
"ក្អឹក៎..គួរឲ្យខ្លាច!!"ថេយ៉ុងលេបទឹកមាត់ផ្សើមក៎បន្តិចហើយក៏បាននិយយាឡើងទាំងមើលទៅទ្វាបន្ទប់ទឹក យូរៗទៅថេយ៌ណាគេខ្លាចនាយជាងស្អីទៀតគ្រាន់តែមើលមុខក៏ថេយ៌មានអារម្មណ៍ថាខ្លាចនាយដែរ។ បន្ទាប់ពីជុងហ្គុកនាយបានសម្អាតខ្លួនរួចរាល់នាយក៏បានញ៉ាំអាហារពេលព្រឹកក្រោយមកក៏ទៅកម្មពិធីតែម្ដង...
"ឯងមិនបាច់ដើរតាមយើងពេកទេអ្នកដែលឯងគួរតាមមើលគឺ.."ជុងហ្គុកនាយនិយាយទៅកាន់ស៊ុនមីនដោយបានចោលភ្នែកមើលទៅកាន់ថេយ៌ ចំណែកលោកបងស៊ុនមីនយើងវិញក៏យល់តែម្ដងថាចៅហ្វាយសម្ដៅទៅលើអ្នកណាដោយសារម្សិលមិញថេយ៌ប៉ិសនឹងមានគ្រោះថ្នាក់ទៅហើយ
"ទីង!!"ភ្លាមៗទូរស័ព្ទរបស់ជុងហ្គុកក៏បានលោតសារឡើងមកតែនាយមិនបានមើលទេព្រោះចាំទៅសណ្ឋាគារសិនចាំមើលពេលនេះត្រូវចូលរួមកម្មពិធីជាមុនសិន
"អ្នកប្រុសអញ្ជើញខាងនេះបាទ..អ្នកប្រុសកុំដើរទៅឆ្ងាយអីណាព្រោះនេះមិនមែនប្រទេសកូរ៉េទេចឹងហើយខ្ញុំខ្លាចថាអ្នកប្រុសនឹងមានគ្រោះថ្នាក់!!"ស៊ុនមីនពេលយើងដើរឆ្ងាយពីស្រុកកំណើតយើងហើយទៅនៅស្រុកក្រៅនោះគឺយើងគួរតែប្រុងប្រយ័ត្នជានិច្ចព្រោះថាការដែលយើងមកស្រុកគេបែបនេះគឺវាពិតជាប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង
"......"ថេយ៉ុងគេមិនមាត់គ្រាន់តែញញឹមដាក់នាយបន្តិចហើយក៏បានដើរទៅតាមពីក្រោយជុងហ្គុកទៅ
"អូ៎ជួបគ្នាទៀតហើយលោកចន..ចំជានិស្ស័យមែន"ហ្វាសាន់នាយក៏បានសម្ដែងធ្វើជានិយាយស្វាគមន៍ទៅកាន់ជុងហ្គុក
"បាទមែនហើយ..ថាមិនត្រូវអ្នកខ្លះតាមខ្ញុំក៏មិនដឹងមែនទេលោកហ្វាសាន់!!"ជុងហ្គុកនាយក៏បានតបទៅគាត់វិញទាំងឌឺដងមិនឲ្យចាញ់
"អុស៎..នោះជាភរិយាលោកឬ!!"ហ្វាសាន់ក៏ធ្វើជាមើលទៅកាន់ថេយ៌ហើយក៏សួរទៅនាយធ្វើដូចខ្លួនមិនដឹងអញ្ចឹងទាំងដែលកាលពីម្សិលមិញនាយនឹងហើយជាអ្នកដាក់ថ្នាំថេយ៌នោះ..
"ខ្ញុំថាលោកប្រហែលជាស្គាល់ហើយ!!"ជុងហ្គុក ដឹងហើយធ្វើមិនដឹងនេះណាបានតែចាប់ទះផាច់ៗឲ្យណាណ្ណីទេ
"ហ្ហឹស៎ៗ..អ្នកណាថានោះខ្ញុំមិនស្គាល់ពិតមែន!!"ហ្វាសាន់
( អាគាត់នឹងធ្វើមិនស្គាល់យើងផងឬ? ម្សិលមិញឃើញមកនិយាយរាក់ទាក់ឯងសោះហើយធ្វើជាមិនស្គាល់ល្បិចឆុមម៉ាយហើយនេះ!!)ថេយ៉ុងនិយាយក្នុងចិត្តទាំងលួចជ្រេញនឹងនាយ
"ដើម្បីជាការរាប់អានអាចកំដរខ្ញុំផឹកមួយកែវបានទេអ្នកប្រុសខាងនោះ!!"ហ្វាសាន់ក៏និយាយទៅកាន់ថេយ៌ ស្តាយដដែលៗ
"សុំទោសផងខ្ញុំមិនអាចផឹកបានទេយ៉ាងណាក៏លោកស្គាល់ស្វាមីខ្ញុំហើយដែរខ្ញុំមិនមែនមនុស្សសំខាន់ក្នុងការងារក្រុមហ៊ុនទេចឹងមិនបាច់ស្គាល់ឡើយ!!"ថេយ៉ុង
"អាហ្ហាស៎ៗ..អ្នកណាថាមិនសំខាន់នោះជាភរិយាម្ចាស់ក្រុមហ៊ុនធំប៉ុណ្ណាណ្ណីទៅហើយអួយ៎..នេះខ្ញុំដូចជាមានការត្រូវធ្វើបន្តិចចឹងសុំលាសិនហើយ!!"ហ្វាសាន់នាយនិយាយហើយក៏បានដើរចេញទៅបាត់ព្រោះថាបាក់មុខមុនស្ទើទេ
"ហ្ហឹស៎..ស្ពឹកមុខហើយឯង!!"ជុងហ្គុកនាយក៏បាននិយាយឡើងទាំងញញឹមសមចិត្តជាខ្លាំង ពេលឃើញថេយ៌និយាយផាំងៗចំៗបែបនេះនាយពេញចិត្តខ្លាំងណាស់អ្វីដែលសំខាន់នោះដាក់ឡើងហ្វាសាន់រកអីនិយាយមិនចេញ
"អឹមក៎..អូនសុំទោសមុននេះអូនជ្រុលមាត់តែ...តែនេះក៏ដោយសារតែកាលពីម្សិលមិញគេក៏បានឲ្យស្រាអូនផឹកពេលនោះអូនផឹកហើយក៏សន្លប់តែម្ដងទើបអូនមិនចង់នៅក្បែរគេទៀត!!"ថេយ៉ុងពេលឃើញនាយមើលមុខខ្លួនបែបនេះក៏រហ័សនិយាយបកស្រាយព្រោះខ្លាចថានាយនឹងខឹងខ្លួន
"មិនបានបន្ទោស!!"ជុងហ្គុកនាយក៏បាននិយាយឡើងទាំងទឹកមុខរាបស្មើរួចក៏បានលើកកែវស្រាផឹកថេយ៌វិញឃើញបែបនេះក៏មិនមាត់ដែរ។ បន្ទាប់ពីចប់កម្មពិធីពួកគេក៏បាននាំគ្នាទៅដើរលេងកម្សាន្ដរំសាយអារម្មណ៍ខ្លះព្រោះថាចូលរួមកម្មពិធីគេឡើងពីថ្ងៃជាប់គ្នាមានអារម្មណ៍ថាធុញណាមួយជួបមនុស្សដែលស្អប់ទៀត!!
"ទីនេះស្អាតណាស់!!"ថេយ៉ុងក៏បាននិយាយឡើងទាំងញញឹមសប្បាយចិត្តព្រោះគេមិនសូវបានដើរលេងកន្លែងដែលមានធម្មជាតិស្អាតៗបែបនេះទេ
"អញ្ចឹងស្អាតមនុស្សឯងនេះខុសគេគ្រប់រឿង!!"ជុងហ្គុកនាយក៏បាននិយាយឡើងទាំងទឹកមុខសស្មើដាក់ថេយ៌ គ្រាន់តែមានវាលស្មៅបៃតងស្រស់នឹងមានផ្កាចម្រុះពណ៌សោះស្អាតដែរ
"តាមពិតអ្នកដែលខុសគេជាបងនឹងហើយ!!"ថេយ៉ុងគេបានអោនមុខចុះបន្តិចហើយក៏រអ៊ូរងូវៗតិចៗម្នាក់ឯង មែនហើយថេយ៌គេនិយាយត្រូវអ្នកដែលខុសគេជានាយនឹងហើយទេសភាពស្រស់ស្អាតយ៉ាងនេះហើយនាយនៅមើលមិនឃើញស្អាតទៀតបែបទាល់តែនៅក្នុងខ្លឹបមានភ្លើងពណ៌បាននាយមើលឃើញស្អាតហើយមើលទៅ
"និយាយស្អី!?"ជុងហ្គុកនាយក៏បានសម្លុតថេយ៌នៅពេលនាយបានឃើញថាគេបានលួចរអ៊ូរអ្វីក៏មិនដឹងដែរ
"អត់..អត់មាននោះទេគឺអូនគ្រាន់តែគិតថាទីនេះប្រហែលជាមិនសូវស្អាតដូចបងនិយាយមែនហើយ!!"ថេយ៉ុង
"ទៅសណ្ឋាគារវិញ!!"ជុងហ្គុកនាយមើលមុខថេយ៌បន្តិចហើយក៏បានដើរចេញទៅបាត់ទៅចំណែកថេយ៌វិញក៏ដើរទៅតាមនាយ
"ហ្ហឹមម..អាណិតអ្នកប្រុសថេយ៌ណាស់ត្រូវចៅហ្វាយសម្លុតរហូតខ្ញុំខ្លាចថាថ្ងៃណាមួយគាត់អាចនឹងមានបញ្ហាផ្លូវចិត្តនោះទេ!!!"ស៊ុនមីននាយក៏បាននិយាយឡើង ឲ្យតែជុងហ្គ្កនាយបន្ដធ្វើទង្វើនឹងប្រកាន់ចរិកបែបនេះយូរទៀតទៅមិនខុសទេថេយ៌នឹងឆ្គួតមិនខាន
@ skip
មិនយូរក៏ដល់ថ្ងៃដែលពួកគេត្រូវត្រឡប់ទៅប្រទេសកូរ៉េវិញព្រោះថាអស់កិច្ចការនៅទីនេះទៀតហើយ..គ្រាន់តែមកដល់កូរ៉េវិញភ្លាមថេយ៌គេឡើងចង់ស្លាប់ទៅហើយព្រោះតែ..
"យ៉ាងមិចចង់ឌឺទៀតហេស៎!?!"ជុងហ្គុក
"អ្ហឹកក៎ៗ..គ្មាន..គ្មាននោះទេអ្ហឹកក៎ៗៗ!!"ថេយ៉ុងនិយាយឡើងទាំងយំព្រោះថាមុននេះគេត្រូវបានជុងហ្គុកនាយវាយជិតស្លាប់
"មិចមិនសម្ដីខ្លាំងដូចមុននឹងទៀតទៅ!!"ជុងហ្គុក នាយក៏បានសួរទៅថេយ៌ដោយទឹកមុខញញឹមសមចិត្តជាខ្លាំង....រឿងគឺបែបនេះដោយសារតែមុននឹងជុងហ្គុកនាយបានរករឿងឈ្លោះជាមួយថេយ៌ទើបអត់ទ្រាំមិនបានថេយ៌គេក៏បានតសម្ដីជាមួយនាយវិញយ៉ាងខ្លាំងហើយលទ្ធផលគឺបែបនេះត្រូវនាយវាយស្នាមស្ទើតែសុះពេញខ្លួនទៅហើយ
"អ្ហឹកកកក៎ៗៗ..អូនមិនហ៊ានទេ..ហ្អឹកៗៗអូនមិនហ៊ានទៀតទេឈប់វាយអូនទៀតទៅ!!"ថេយ៉ុងនិយាយឡើងទាំងយំគេបានព្យាយាមអង្វរនាយជាច្រើនដងដែរហើយតែនាយមិនបានស្ដាប់គេបន្តិចសោះឡើយគឺនាយមានតែវាយគេបន្ថែមទៀត
"ថ្ងៃនេះទៅដេកនៅចិញ្ចើមផ្លូវទៅ!!"ជុងហ្គុកនាយនិយាយហើយក៏បានអូសថេយ៌ចេញទៅខាងក្រៅ
"អួយយ៎..បងចង់យកអូនទៅណា៎!??"ថេយ៉ុងបានសួរទៅនាយពេលនាយបានរុញគេចូលក្នុងឡានបន្ទាប់មកក៏បានបើកឡានចេញទៅណាក៏មិនដឹង
"ហ្ហឹកកក៎ៗៗ..ជុងឈប់ទៅបងចង់ទៅណាទាំងយប់បែបនេះអ្ហឹកកកកកកក៎ៗៗៗៗៗសុំអង្វរឲ្យអូនចុះទៅ!!"ថេយ៉ុង
"ទេ!"ជុងហ្គុកនាយនិយាយពាក្យមួយម៉ាត់នេះហើយក៏បានជាន់ហ្គាឡានកាន់តែលឿន ក្រោយធ្វើដំណើរអស់ជាង15នាទីនាយក៏បានឈប់ឡានងឺតនៅផ្លូវស្ងាត់មួយកន្លែង
"បង..បងឈប់ទីនេះធ្វើអី!??"ថេយ៉ុងចាប់ផ្ដើមភ័យខ្លួនពេលគេបានឃើញថានាយកំពុងមើលមកគេដោយញញឹមចុងមាត់គួរឲ្យខ្លាចជាខ្លាំង
"ចុះទៅ!!"ជុងហ្គុកនាយក៏បាននិយាយទៅកាន់ថេយ៌គ្រាន់តែលឺចឹងថេយ៌គេឡើងភាំងទៅហើយ
"បង..បងចង់មានន័យថាមិច!?"ថេយ៉ុងក៏បានសួរនាយបញ្ជាក់សុខៗក៏ដេញឲ្យចុះពីឡានអ្វីដែលសំខានផ្លូវមួយនេះស្ងាត់គួរឲ្យខ្លាចណាស់
"ប្រាប់ថាឲ្យចុះមិនលឺទេហេស៎!!"ជុងហ្គុកនាយក៏បានស្រែកសម្លុតទៅកាន់ថេយ៌ព្រមទាំងលើកកាំភ្លើងមកផ្ចុងគម្រាមថែមទៀតថេយ៌វិញអស់ជម្រើសគឺមានតែបើកទ្វាចុះពីឡានទាំងបង្ខំចិត្តប៉ុណ្ណោះ
"ងោងងងងងង៎!!!"គ្រាន់តែថេយ៌ចុះភ្លាមជុងហ្គុកនាយក៏បានបើកឡានចេញទៅយ៉ាងលឿនថេយ៌វិញបានត្រឹមតែឈរមើលឡានដែលបើកចេញទៅយ៉ាងលឿននោះទាំងហូរទឹកភ្នែកប៉ុណ្ណោះ តើពេលនេះគេអាចធ្វើអ្វីបានទៅ????
"អ្ហឹកកកកក៎ៗៗៗៗ...ហេតុអីបងធ្វើបែបនេះហ្ហឹកកកក៎ៗៗៗ!!"ថេយ៉ុងគេយំឡើងទន់ជង្គង់ដួលទៅហើយ តើនាយគិតអីហេតុអីក៏យកគេមកទម្លាក់ចោលនៅទីនេះដឹងទេថាគេខ្លាច..ខ្លាចខ្លាំងណាស់!!!!
"មេឃភ្លៀងហើយឬ?? អ្ហឹកក៎ៗៗសូម្បីតែមេឃក៏មិនអាណិតខ្ញុំដែរអ្ហឹកកកកកក៎ៗ!!!"ថេយ៉ុងគេយំកាន់តែខ្លាំងពេលដែលដំណក់ទឹកភ្លៀងបានតក់មកប៉ះនឹងខ្លួនរបស់គេជួនជាថេយ៌កំពុងមានរបួសលើខ្លួនផងនោះវាធ្វើឲ្យគេផ្សារក្រហាយជាខ្លាំង
"ហ្អឹកកកកក៌ៗ..ឈឺ..ឈឺណាស់អ្ហឹកក៎ៗ..ប៉ាម៉ាកអ្នកទាំងពីរយកកូនទៅជាមួយផងបានទេ..កូនវេទនាខ្លាំងណាស់អ្ហឹកកកកក៎ៗៗៗ!!"ថេយ៉ុងពេលគិតខ្លីម្ដងៗគេចង់តែស្លាប់ឲ្យបាត់ទេ មានជីវិតរស់នៅដែរតែរកកន្លែងសុខមិនឃើញចឹងកុំបាច់មានជីវិតល្អជាង!
"ទីតតត..ទីៗៗ!!"សំឡេងស៉ីផ្លេឡាន
"អាយយយយ៎..ផាំង៎...ប្រាវវវវវវវ៎!!"ដោយសារតែថេយ៌ដើរបណ្ដើរយំបណ្ដើរថេយ៌គេមិនបានឃើញឡាននោះទេទើបធ្វើឲ្យគេត្រូវបានឡានបុកពេញទំហឹង.
"អ្ហឹក៎..នេះ..នេះឈាម!!"គ្រាន់តែបើកភ្នែកតិចៗមកឃើញឈាមប្រលាក់ពេញខ្លួនថេយ៌គេក៏សន្លប់បាត់ភ្លាមៗតែម្ដង
"នេះ..ប្អូនៗដឹងខ្លួនឡើងមិនកើតទេត្រូវរហ័សយកទៅពេទ្យទើបបាន!!"បុរសម្នាក់នោះក៏បានសម្រេចចិត្តថាយកថេយ៌ទៅពេទ្យតែម្ដងព្រោះមើលទៅថេយ៌រាងត្រូវធ្ងន់ដែរចាំឡានពេទ្យខ្លាចថាយូរ
@ មន្ទីពេទ្យ
"គ្រូពេទ្យសូមជួយផង!!"បុរសម្នាក់នោះបានយកថេយ៌មកដល់ពេទ្យហើយក៏បាននិយាយទៅកាន់គ្រូពេទ្យដើម្បីជួយសង្គ្រោះថេយ៌ឲ្យបាន
"បាទៗ..ខ្ញុំនឹងព្យាយាមជួយសង្គ្រោះគាត់តែសូមលោករងចាំខាងក្រៅសិនចុះ!!"លោកគ្រូពេទ្យក៏បាននិយាយឡើង
"បាទៗៗ..អរគុណគ្រូពេទ្យណាស់!!"បុរសនាយក៏បានចេញមកអង្គុយចាំនៅខាងក្រៅដើម្បីរងចាំដំណឹងអំពីថេយ៌ ដោយសារតែថេយ៌មិនមានទូរស័ព្ទនៅជាប់នឹងខ្លួនទើបនាយមិនអាចទាក់ទងទៅកាន់គ្រួសាររបស់ថេយ៌បានដូច្នេះមានតែរង់ចាំថេយ៌ដឹងខ្លួនប៉ុណ្ណោះទើបអាចដឹងថានរណាជាសាច់ញាតិរបស់គេ។ ក្រោយពីរង់ចាំអស់ពេលជាច្រើនម៉ោងគ្រូពេទ្យក៏បានដើរចេញមកវិញទាំងទឹកមុខញញឹមនេះច្បាស់ណាស់ថាជាដំណឹងល្អ..
"គ្រូពេទ្យតើគាត់យ៉ាងមិចហើយ!!?"បុរសនោះ
"បាទគាត់លែងអីហើយមួយសន្ទុះទៀតគាត់នឹងដឹងខ្លួនបន្ទាប់ពីអត់ជាតិថ្នាំ!!"លោកគ្រូពេទ្យ
"បាទអរគុណគ្រូពេទ្យ!!"បុរសនោះ ក្រោយពីបានលាគ្រូពេទ្យហើយបុរសនោះក៏បានទៅបង់ថ្លៃព្យាបាលសម្រាប់ថេយ៌បាត់ទៅនាយជាមនុស្សមានទំនួលខុសត្រូវចឹងហើយ
"អ្ហឹមម៎...នេះ..នេះខ្ញុំនៅកន្លែងណា៎!!"ខណៈពេលដែលបុរសនោះបានទៅបង់ថ្លៃព្យាបាលថេយ៌ក៏ដឹងខ្លួនល្មម
"នេះ..មន្ទីពេទ្យ!!!"គ្រាន់តែដឹងថាខ្លួនកំពុងនៅមន្ទីពេទ្យគេភ្លាក់ផ្អើលជាខ្លាំងគេចាំបានថាជុងហ្គុកនាយបានដឹកគេទៅទម្លាក់ចោលនៅកន្លែងស្ងាត់ហើយពេលនេះមកនៅមន្ទីពេទ្យបានយ៉ាងមិច???
"ក្រាកកក៎..អុស៎ដឹងខ្លួនហើយមែនទេ..មានឈឺត្រង់ណាទៀតឬអត់??!!"បុរសនោះក៏បានដើរមកជិតថេយ៌ហើយក៏សួរនាំតិចតួចព្រោះថាបើថេយ៌នៅមានឈឺកន្លែងផ្សេងទៀតនាយនឹងរហ័សបានប្រាប់ពេទ្យ
"លោក..លោកជាអ្នកណា!?"ជំនួសឲ្យការឆ្លើយតបថេយ៌ក៏បានសួរបកទៅកាន់នាយវិញព្រោះថាគេពិតជាមិនបានស្គាល់នាយពិតមែន
"ខ្ញុំឈ្មោះយ៉ុនវ៉ូ..ខ្ញុំសុំទោសផងណា៎ដោយសារតែខ្ញុំមិនមានការប្រុងប្រយ័ត្នទើបធ្វើឲ្យប្អូនត្រូវមកអង្គុយលើគ្រែពេទ្យបែបនេះប្អូនអាចប្រាប់ខ្ញុំបានទេតើប្អូនជាសាច់ញាតិរបស់អ្នកណា៎ហើយមានបានចាំលេខរបស់អ្នកផ្ទះទេ!!"យ៉ុនវ៉ូ
"លេខអ្នកផ្ទះ..មែនហើយគឺលេខស្វាមីរបស់ខ្ញុំ!!"ថេយ៉ុង
"ហាស៎..ស្វាមី??"ពេលលឺថេយ៌និយាយចឹងនាយឡើងភ្ញាក់ព្រោះថាថេយ៌ជាប្រុសតែបែរជាមានស្វាមី
"បាទគឺស្វាមីរបស់ខ្ញុំតើលោកអាចទាក់ទងទៅគាត់បន្តិចបានទេ!!"ថេយ៉ុងទោះជានាយធ្វើអាក្រក់ដាក់គេប៉ុណ្ណាក៏ដោយតែអ្នកដែលគេតែងតែគិតឃើញមុនគេគឺនាយ
"បាទៗចឹងប្អូនឲ្យលេខរបស់គាត់មក..អឹក៎និយាយចឹងស្វាមីរបស់ប្អូនឈ្មោះអ្វីដែរ?!!"យ៉ុនវ៉ូ
"គឺចនជុងហ្គុក ហ្វាវ៉ារី!!"ថេយ៉ុង
"ហាសសសស៎..ប្អូនជាភរិយារបស់លោកចន!!"យ៉ុនវ៉ូ...To be continued ✨
