ភាគ 18 : តែយើងជាប្ដីឯងយើងពពោះយ៉ាងមិចនឹងកើត?

813 25 0
                                        


@ ថ្ងៃថ្មី
"តុកក៎..តុក.."
"នែ៎ឆាប់បើកទ្វាភ្លាម!!"យ៉ុងហ្គីនាយបានគោះទ្វាបន្ទប់របស់ជីមីនទាំងព្រឹកតែម្ដងព្រមទាំងស្រែកហៅជីមិនឲ្យបើកទ្វា
"បើមិនបើកតិចយើងទម្លុះចូលទៅ!!"យ៉ុងហ្គីនាយក៏បានលើកពាក្យមកគម្រាមជីមីនថានឹងទម្លុះទ្វាចូលចំណែកជីមីនដោយធុញទ្រាំនឹងនាយហៅច្រើនដងពេកក៏សម្រេចចិត្តមកបើកទ្វាឲ្យនាយចូលទៅក្នុងតែម្ដង
"នៅដេកបានទៀត!!"យ៉ុងហ្គីនាយនិយាយឡើងទាំងហួសចិត្តនៅពេលឃើញថាជីមីនគេបានដើរទៅផ្ដេកខ្លួនលើគ្រែបន្ត
"នែ៎ថ្ងៃនេះយើងត្រូវយកឯងទៅពេទ្យផងចង់ដេកដល់ស្មានណា៎!!?"យ៉ុងហ្គីនាយនិយាយឡើងទាំងច្រត់ចង្កេះសម្លឹងមើលទៅជីមីនដែលព្យាយាមសង្ងំគេងនោះទាំងសង្រ្គឺតធ្មេញជាខ្លាំងបើអាចចង់តែចាប់បោះចេញក្រៅទេ
"អ្នកណាបានប្រើ!? យកទៅពេទ្យស្អីខ្ញុំធម្មតាទេគិតតែបងខ្លួនឯងវិញទៅកុំមកចេះដឹងរឿងខ្ញុំ!!"ជីមីនទោះជានៅមិនទាន់អស់ងងុយតែក៏ព្យាយាមបើកមាត់មកប្រកែកនឹងនាយសិនដែរ
"គ្មានស្អីទៀតហេស៎..ក្រែងម្សិលមិញសន្លប់មិនអញ្ចឹងហើយល្ងាចមិញនឹងក៏ក្អួតទៀតចុះបើមានដំបៅក្រពះអីទៅគិតយ៉ាងមិច?!!"យ៉ុងហ្គី
"បងបារម្ភពីខ្ញុំណាស់ហេស៎?!!"ជីមីនបានងើបអង្គុយឆ្ងក់ហើយក៏សួរទៅនាយដោយចងចិញ្ចើមឡើង
"ឡប់សតិ..អ្នកណាបារម្ភពីឯងនោះ!!"យ៉ុងហ្គីលឺជីមីននិយាយចឹងនាយក៏រហ័សប្រកែកភ្លាមៗតែម្ដង
"ចុះនេះជាស្អី??"ជីមីន
"ក៏..ក៏ឃើញឯងវាមិនស្រួលទើបយើងត្រូវយកទៅពិនិត្យឲ្យបានត្រឹមត្រូវបើឯងមានបញ្ហានោះយើងនឹងត្រូវម៉ាក់បន្ទោសមិនខាន!!"យ៉ុងហ្គី តាមពិតអានឹងជាលេសផស់នាយទេនាយចង់នាំជីមីនទៅពេទ្យដើម្បីពិនិត្យឲ្យច្បាស់ថាគេកើតអីទើបចរិកស្រាប់តែប្ដូរពីសុភាពមកឆ្នាស់បែបនេះអ្វីដែលសំខាន់គេហាក់ដូចជាមិនខ្វល់ខ្វាយពីនាយទាល់តែសោះ
"បើថាបងយកលេសក៏ថាទៅកន្លងមកបងចេះខ្លាចម៉ាក់បន្ទោសតាំងពីពេលណា??"ជីមីនបានអោបដៃសួរទៅនាយកន្លងមកណា៎នាយវាយធ្វើបាបគេមិនដែលខ្វល់ខ្វាយនឹងពាក្យសម្ដីម៉ាក់នាយផងទោះជាគាត់បានជេរស្ដីនាយយ៉ាងណាក៏មើលទៅនាយហាក់មិនខ្វល់សោះ..តែពេលនេះមកធ្វើឯងបារម្ភខ្លាចម៉ាក់បន្ទោសអីណាបើថានាយចង់យកជីមីនទៅពេទ្យក៏សារភាពមកកុំបាច់យកលេស
"នែ៎..គ្រាន់តែទៅពេទ្យសោះអីក៏វេទនាម្លេះ!!"យ៉ុងហ្គី
"បង..ហឺស៎ក៏បានទៅក៏បានពេលនេះចេញពីបន្ទប់ខ្ញុំសិនទៅខ្ញុំសុំរៀបចំខ្លួនសិន!!"ជីមីននិយាយហើយក៏បានក្រោកដើរទៅបន្ទប់ទឹកបាត់ទៅ
"យើងមិនជឿរថាឯងស្រាប់តែបែបនេះទេជីមីន!!"យ៉ុងហ្គីនាយនិយាយទាំងមើលទៅទ្វាបន្ទប់ទឹករួចហើយក៏បានសម្រេចចិត្តថាចុះទៅចាំជីមីននៅខាងក្រោមមុនទៅ។ មួយសន្ទុះក្រោយមកជីមីនក៏បានដើរចុះមកខាងក្រោយដោយបានរៀបចំខ្លួនយ៉ាងស្រស់ស្អាតមើលទៅប្លែកភ្នែកណាស់..
"ទៅពេទ្យសោះចាំបាច់តែងខ្លួនរាប់ម៉ោងដែរ?!!"យ៉ុងហ្គី
"រឿងខ្ញុំបងចេះស្អីដែរក្រែងថាទៅពេទ្យហេស៎នៅអង្គុយបែបនេះតិចខ្ញុំប្ដូរចិត្តមិនទៅវិញ!!"ជីមីន
"បានហើយឆាប់ចេញមក!!"យ៉ុងហ្គីនាយនិយាយហើយក៏បានងើបពីកៅអីហើយក៏បានដើរចេញទៅរកឡាននៅខាងក្រៅបាត់ទៅចំណែកជីមីនក៏ដើរតាមពីក្រោយនាយឡើងឡានទៅ
@ មន្ទីពេទ្យ
ក្រោយបើបរចំណាយពេលមិនតិចជាង20នាទីយ៉ុងហ្គីនាយក៏បានមកដល់មន្ទីពេទ្យពេលមកដល់យ៉ុងហ្គីនាយក៏បាននាំជីមីនទៅបន្ទប់ដែលគ្រូពេទ្យប្រចាំខ្លួននាយប្រចាំការនោះ...
"លោកមីននេះតើអ្នកប្រុសគាត់មានបញ្ហាអ្វីមែនទេកាលពីម្សិលមិញខ្ញុំបានពិនិត្យតែមិនឃើញមានអ្វីនោះទេ!!"គ្រូពេទ្យក៏បាននិយាយឡើង
"គ្រាន់តែយកមកពិនិត្យឲ្យច្បាស់ប៉ុណ្ណោះ..ចាប់ផ្ដើមទៅពិនិត្យទាំងអស់មួយតួខ្លួននឹងត្រូវតែពិនិត្យឲ្យច្បាស់ថាមានអ្វីខុសប្លែកឬអត់!!"យ៉ុងហ្គី
"ចឹង..ចឹងមិនអីទេបាទខ្ញុំនឹងចាប់ផ្ដើមពេលនេះជាដំបូងសុំយកឈាមទៅពិនិត្យសិនបាទ!!"គ្រូពេទ្យនិយាយហើយក៏បានរៀបចំឲ្យជីមីនអង្គុយស្រួលហើយក៏បានយកម្ចុលមកជួសឈាមដើម្បីយកទៅពិនិត្យវិនិច្ឆ័យរកអ្វីខុសប្រក្រតី
"នាងជួយយកឈាមនេះទៅឲ្យគ្រូពេទ្យធំពិនិត្យបន្តិចទៅព្រោះខ្ញុំជាប់នៅមើលអ្នកប្រុសសិន!!"គ្រូពេទ្យគាត់ក៏បានហៅជំនួយការឲ្យយកឈាមដែលជួសមុននេះទៅពិនិត្យ
"ចាស៎..ចឹងខ្ញុំលាសិនហើយគ្រូពេទ្យ!!"ជំនួយការរបស់គ្រូពេទ្យក៏បានដើរចេញទៅបាត់ទៅ
"ចឹងតើខ្ញុំអាចសួរពីអាការៈរបស់អ្នកប្រុសខ្លះបានទេ!!"គ្រូពេទ្យ
"ហ្ហឹមម..និយាយតាមត្រង់ចុះមួយរយះមុនគេធម្មតាទេទើបតែម្សិលមិញនឹងដែលកើតឆ្គួតនោះ!!"យ៉ុងហ្គី
"បង..ហ្ហឹស៎អ្នកណាឆ្គួតនោះ!!"ជីមីនខាំមាត់សម្លក់មុខនាយដោយកំហឹងមកនិយាយឲ្យគេចឹងអ្នកណាមិនខឹង
"ចឹងពេលនេះខ្ញុំសុំសួរអ្នកប្រុសពីរបីសំណួរបានទេ!!"គ្រូពេទ្យ
"សួរបានខ្ញុំមិនកំណាញ់នឹងឆ្លើយទេ!!"ជីមីន
"ប៉ុន្មានថ្ងៃមកនេះតើអ្នកប្រុសមានដែលកត់សម្គាល់ថាខ្លួនឯងប្លែកឬមានអាការៈអីខុសពីធម្មតាទេ!?"គ្រូពេទ្យ
"ខ្ញុំគ្មានទេខ្ញុំធម្មតារាល់តែថ្ងៃនឹង!!"ជីមីន
"ចឹងអ្នកប្រុសមានវិលមុខឬចង់ក្អួតដែរទេ!!"គ្រូពេទ្យ
"ត្រូវហើយម្សិលមិញក្អួតឡើងចង់ស្គមខ្លួនទៅហើយ!!"ជីមីន
"ចុះអ្នកប្រុសមានអ្វីផ្សេងទៀតឬអត់!?"គ្រូពេទ្យ
"គ្មាននោះទេ!!"ជីមីន
"ចឹងពេលនេះខ្ញុំអស់សំណួរហើយចូលដល់ជំហានបន្ទាប់!!"គ្រូពេទ្យនិយាយហើយក៏បានរៀបចំឧបករណ៍បណ្ដើរៗហើយក៏បាននិយាយទៅកាន់ជីមីន
"បន្ទាប់ទៀតតើខ្ញុំអាចអេកូពោះអ្នកប្រុសបានទេ!!"គ្រូពេទ្យក៏បានសួរទៅជីមីននាយមិនមែនចេះតែអេកូយកៗបានទេទាល់តែសួរមុនសិនទើបហ៊ានធ្វើតាមក្រោយ
"ហេតុអីត្រូវមកអេកូពោះខ្ញុំ!!?"ជីមីនក៏បានសួរទៅគ្រូពេទ្យទាំងឆ្ងល់ជាខ្លាំងគេមានបានកើតអីឯណាត្រូវមកអេកូពោះនោះ
"មានអ្វីហេស៎!?"យ៉ុងហ្គីនាយក៏បានសួរទៅគ្រូពេទ្យប្រកបទៅដោយចម្ងល់ដូចគ្នាដែរសុខៗក៏ចង់មកអេកូពោះបែបនេះប្រហែលមានរឿងអីខុសប្រក្រតីហើយ
"គឺថាកាលពីម្សិលមិញនេះខ្ញុំបានរកឃើញអ្វីមួយមិនប្រក្រតីតែមិនហ៊ានសន្មត់ព្រោះតែមិនច្បាស់បែបនេះហើយខ្ញុំចង់អេកូពោះអ្នកប្រុសដើម្បីស្រាយចម្ងល់ក៏ដូចជាកុំឲ្យមានសង្ស័យបន្តទៀត!!"គ្រូពេទ្យ ដោយសារតែពេទ្យទៅពិនិត្យម្សិលមិញនឹងមិនមានឧបករណ៍គ្រប់គ្រាន់ទើបគាត់មិនហ៊ាននិយាយបានតែពេលនេះមកដល់ពេទ្យហើយត្រូវតែពិនិត្យឲ្យច្បាស់កុំឲ្យនៅឆ្ងល់បន្តទៀត
"ចឹងធ្វើភ្លាមទៅ!"យ៉ុងហ្គីនាយក៏បាននិយាយឡើងមកពិនិត្យហើយគឺត្រូវពិនិត្យឲ្យអស់
"បាទ..ចឹងសូមអ្នកប្រុសគេងលើគ្រែនេះមកខ្ញុំនឹងចាប់ផ្ដើមអេកូពោះរបស់អ្នកប្រុស!!"គ្រូពេទ្យ
"ក៏បាន!!"ជីមីននិយាយតែពិនឹងហើយក៏បានដាក់ខ្លួនគេងលើគ្រែបន្ទាប់មកគ្រូពេទ្យបានយកជេលមកលាបលើពោះរបស់ជីមីនហើយក៏ចាប់ផ្ដើមអេកូរកអ្វីខុសប្រក្រតី
"ឃើញហើយ..ពិតជាដូចអ្វីដែលខ្ញុំគិតមិនខុសមែននេះមួយដុំខ្មៅៗនេះអ្នកប្រុសឃើញទេ!!"គ្រូពេទ្យក៏បានសួរទៅជីមីន
"ជាស្អីនឹង!!?"ជីមីនបានសួរទៅគ្រូពេទ្យទាំងឆ្ងល់ស្អីដុំខ្មៅៗគ្រោះក្នុងប្រម៉ាត់ទេដឹងនៀកស្លាប់ហើយគេអាចមានគ្រោះស្អីគេនេះតាំងពីពេលណា
"មែនហើយយើងក៏មិនយល់ដែរ!!"យ៉ុងហ្គីនាយនិយាយឡើងទាំងឆ្ងល់ស្អីដុំខ្មៅៗឬជាដំបៅក្រពះឬក៏មានដុំសាច់ក្នុងនោះ
"នេះជាកូនរបស់អ្នកប្រុសដែលទើបនឹងលូតលាស់បានបួនសប្ដាហ៍ណាបាទឃើញទេ..នេះដោយសារតែទើបនឹងលូតលាស់ទើបឃើញមិនច្បាស់តែពេលចូលដល់បីបួនខែអីអាចមើលឃើញច្បាស់ជាងនេះហើយ!!"គ្រូពេទ្យបាននិយាយឡើងប្រកបដោយស្នាមញញឹមយ៉ុងហ្គីវិញនាយពេលលឺបែបនេះនាយគាំងតែម្ដងអារម្មណ៍នាយហាក់ដូចជាភ័យផងរំភើបផង
"នេះ..នេះជាការពិត!!"ជីមីនបានសួរទៅគ្រូពេទ្យដោយទឹកមុខសឹងតែមិនជឿថាវាអាចទៅរួច
"បាទអ្នកប្រុសខ្ញុំច្បាស់ណាស់!!"គ្រូពេទ្យពេលលឺគ្រូពេទ្យនិយាយបែបនេះអារម្មណ៍របស់ជីមីនគឺវាពិបាកនឹងទទួលខ្លាំងណាស់
"បើពិតមែនខ្ញុំចង់យកគេចេញ!!"ជីមីន
"ហាស៎..នេះអ្នកប្រុស!!"គ្រូពេទ្យក្រោយលឺបែបនេះហើយឡើងអស់ព្រលឹងរលីងនេះចង់យកកូនចេញផងឬ?
"ឯងចង់ធ្វើស្អីយើងមិនអនុញ្ញាតិទេអ្នកណាឲ្យឯងយកចេញនោះ..គេជាកូនរបស់យើង!!"យ៉ុងហ្គីនេះគិតអីនឹងបានជាចង់យកកូនចេញដឹងទេថានេះជាកូនដែលទេវតាប្រទានមកឲ្យហើយណាមនុស្សប្រុសដែលអាចពពោះបានមានមិនច្រើននោះទេបែបនេះហើយវាជាសំំណាងណាស់ដែលគេពពោះ
"បើកូនបង..បងមិនយកទៅពពោះខ្លួនឯងតែម្ដងទៅ!!"ជីមីន
"តែយើងជាប្ដីឯងយើងពពោះយ៉ាងមិចនឹងកើត!!"យ៉ុងហ្គីយូរៗទៅឲ្យនាយពពោះនេះគិតថានាយជាស្អីហាស៎
"មិនដឹងកូននេះខ្ញុំមិនទុកទេ!!"ជីមីនគេបានអោបដៃខ្វែងគ្នាហើយងាកមុខចេញពីនាយ រាល់ថ្ងៃគ្រួសារគ្មានសុភមង្គលផងឈ្លោះគ្នាព្រឹកល្ងាចជួបឈ្លោះៗវាយដំសឹងគ្មានពេលឈប់ហើយមកចង់ឲ្យគេពពោះទៀតគេមិនព្រមឲ្យកូនគេបានមកឃើញរឿងបែបនេះឡើយ
"មិនបានកូននេះត្រូវតែទុកជាដាច់ខាត!!"យ៉ុងហ្គី ឃើញនាយបែបនឹងមែនតែនាយស្រឡាញ់ក្មេងខ្លាំងណាស់នាយចង់បានកូនរបស់នាយមកពរពេលនេះនាយកំពុងមានហើយដូច្នេះនាយមិនឲ្យគេទៅទេ
"បើចង់ឲ្យខ្ញុំទុកកូននេះបងក៏ត្រូវតែធ្វើតាមខ្ញុំវិញដូចគ្នា!!"ជីមីនក្រោយគិតបានបន្តិចគេនិយាយឡើងទាំងញញឹមចុងមាត់មើលទៅដូចជាមានគម្រោងការណ៍អ្វីក៏មិនដឹង....

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now