@ មួយសប្ដាហ៍ក្រោយមក
កាត់មករយះពេលមួយសប្ដាហ៍ក្រោយចេញពីមន្ទីពេទ្យថេយ៌ក៏នៅតែទទួលបានការមើលថែយ៉ាងដិតដល់ពីសំណាក់ជុងហ្គុកនឹងអ្នកបម្រើនៅក្នុងផ្ទះព្រោះជុងហ្គុកនាយបានជួលមនុស្សឲ្យមកជួយមើលថែថេយ៌នឹងជួយការងារផ្ទះផងដែរ...ចំណែកស៊ុងយូវិញក៏ត្រូបានកាត់ទោសឲ្យជាប់ពន្ធធនាគាររហូតដល់ទៅ 20ឆ្នាំពីបទប៉ងធ្វើឃាតមនុស្សនេះកុំតែដោយសារជុងហ្គុកនាយយល់ថាបងប្អូនទេកុំអីនាយនឹងធ្វើឲ្យនាងជាប់គុកមួយជីវិតផង
"ដើរចេញមកក្រៅបែបនេះស្រស់ស្រាយខ្លះឬអត់!!"ជុងហ្គុក
"ហ្ហឹមម...អារម្មណ៍ល្អណាស់!!"ថេយ៉ុង ពួកគេទាំងពីបានដើរលេងមើលទីក្រុងយ៉ាងសប្បាយរីករាយវាជាសកម្មភាពមួយដែលមិនធ្លាប់មានពីមុនមក
"អេ៎..យ៉ុងបងមើលនោះជាជុងហ្គុកនឹងថេយ៌តើ!!"ជីមីនក៏បានងាកឃើញជុងហ្គុកនឹងថេយ៌កំពុងតែដើរបណ្ដើរគ្នា
"ពិតមែនហើយពួកគេប្រហែលជារស់នៅដោយចុះសម្រុងគ្នាវិញហើយ..តែអូននៀកពោះជិតគ្រប់ខែហើយមិចក៏ដើរច្រើនម្លេះដឹងទេថាបងបារម្ភណាស់!"យ៉ុងហ្គី
"អូនមិនចេះនៅស្ងៀមទេដើរខ្លះអញ្ចឹងហើយល្អ...អូនគិតថាពួកយើងចូលទៅនិយាយលេងជាមួយពួកគេសិនទៅ!!"ជីមីន
"តាមចិត្តអូនចុះ!!"យ៉ុងហ្គីនិយាយហើយពួកគេក៏ដើរទៅរកជុងហ្គុកដើម្បីនិយាយរាក់ទាក់គ្នា
"សួរស្ដីជុងហ្គុក...សួរស្ដីថេយ៌!!"ជីមីន
"អរ៎ជីមីនតើនេះចេញមកដើរលេងនៅខាងក្រៅដែរឬចំជាចៃដន្យមែន!!"ជុងហ្គុក
"ត្រូវហើយនិយាយអញ្ចឹងថេយ៌ឯងសុខសប្បាយដែរទេ...មួយរយះមុននេះស្ងាត់មិនឃើញឯងមកលេងយើងសោះ!!"ជីមីន
"ជុងតើពួកគេជាអ្នកណា?? ហេតុអីក៏ស្គាល់ឈ្មោះរបស់អូនពួកគេជាមិត្តរបស់បងឬ"ថេយ៉ុង
"????"ពេលលឺថេយ៌ចោទសួរជុងហ្គុកបែបនេះទាំងជីមីននឹងយ៉ុងហ្គីម្នាក់ៗមានការងើយឆ្ងល់ជាខ្លាំង
"តើមានរឿងអីកើតឡើយចំពោះថេយ៌ហេតុអីគេមិនស្គាល់ខ្ញុំបែបនេះ!!"ជីមីនបានសួរទៅជុងហ្គុក
"រឿងវែងឆ្ងាយណាស់ពួកយើងរកកន្លែងនិយាយគ្នាឲ្យបានត្រឹមត្រូវសិនទៅចាំខ្ញុំនិយាយប្រាប់!!"ជុងហ្គុកក្រោយនិយាយហើយពួកគេក៏បានចូលហាងនៅជិតនោះទៅ
"រឿងវាយ៉ាងមិចនិយាយមកខ្ញុំចង់ដឹង!!"ជីមីន
"មែនហើយតើមានរឿងអីកើតឡើងចំពោះថេយ៌!?"យ៉ុងហ្គី
"គឺថេយ៌ធ្លាក់ពីលើជណ្ដើរដោយសារស៊ុងយូនាងច្រានហើយការចងចាំរបស់ថេយ៌ក៏ត្រូវបាត់បង់ទាំងស្រុងគេមិនចាំនរណាម្នាក់ឡើយសូម្បីតែអ្នកម៉ាក់!!"ជុងហ្គុក
"ចុះលោកហេតុអីក៏ថេយ៌គេនៅតែស្និតស្នាលជាមួយលោកដដែល!!?"ជីមីននេះជាអ្វីដែលគ្រប់គ្នាឆ្ងល់ថេយ៌បានភ្លេចមនុស្សគ្រប់គ្នាព្រមទាំងខ្លួនគេផ្ទាល់តែចំពោះជុងហ្គុកវិញគេបែរជាមានអារម្មណ៍ល្អជាមួយនាយដដែល
"រឿងនេះខ្ញុំក៏មិនដឹងតែថាវាអាចមកពីក្ដីស្រឡាញ់ដែលគេមានចំពោះខ្ញុំលើសលប់ពេកទេដឹង!!"ជុងហ្គុក
"លោកមានមនុស្សល្អដូចជាថេយ៌នៅក្បែរហើយសូមមើលថែគេឲ្យល្អផងកុំឲ្យគេពិបាកចិត្តទៀតអី!!"ជីមីន
"រឿងនេះខ្ញុំដឹងហើយ..តែថាពោះរបស់ជីមីន!!"ជុងហ្គុក
"ពោះខ្ញុំឬគឺខ្ញុំគ្រប់ខែហើយនៅចាំតែថ្ងៃកើតប៉ុណ្ណោះ!!"ជីមីន
"ចូលរួមត្រេកអរផងអញ្ចឹង!!"ជុងហ្គុក
"មែនហើយតើថេយ៌គេអាចនឹងមានការចងចាំត្រឡប់មកវិញដែរឬទេ!?"ជីមីន
"អាចតែត្រូវចំណាយពេលយូរខ្ញុំក៏មិនដឹងថាយូរប៉ុណ្ណាដែរគ្រូពេទ្យវាអាស្រ័យលើការមើលថែនឹងសុខភាពផ្លូវចិត្តរបស់ថេយ៌មួយវិញទៀតថេយ៌កំពុងមានផ្ទៃពោះបែបនេះងាយនឹងរងគ្រោះព្រោះពាក្យសម្ដីធ្ងន់ៗណាស់!!"ជុងហ្គុក
"លោកថាមិចថេយ៌មានផ្ទៃពោះឬ!?"ជីមីនបានសួរបញ្ចាក់ទៅកាន់ជុងហ្គុកទាំងមិនចង់ជឿនេះមិត្តរបស់គេកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកហើយនៅមានផ្ទៃពោះទៀតឬ
"ត្រូវហើយ!!"ជុងហ្គុក
"ជុងហា៎...អូនឃ្លានហើយពួកយើងកម្មងអីញ៉ាំទៅ!!"ថេយ៉ុង
"បាទយល់ព្រមអូនមើលទៅថាអូនចង់ញ៉ាំអី!!"ជុងហ្គុកនាយនិយាយហើយក៏បើកម៉ានុយឲ្យថេយ៌មើលមុខម្ហូបនឹងអាហារផ្សេងៗទាំងនោះ
"អូនចង់ញ៉ាំមួយមុខនេះ...អាមួយនេះផងណា៎!!"ថេយ៉ុង
"បាទៗ...អញ្ចឹងរៀបចំតាមនឹងមក!!"ជុងហ្គុក
"ចាស៎លោកសូមរងចាំបន្តិច!!"បុគ្គលិកនិយាយហើយក៏បានឈរចាំជីមីននឹងយ៉ុងហ្គីកម្មងម្ដង
"ខ្ញុំយកពីរមុខនេះចុះ!!"ជីមីន
"ចាស៎អរគុណ..សូមពួកលោករងចាំបន្តិចដប់នាទីក្រោយអាហារនឹងមកដល់ហើយចាស៎!!"បុគ្គលិក ដប់នាទីគឺមិនយូរឡើយរងចាំតែបន្តិចអាហារពួកគេក៏រួចរាល់បន្ទាប់ពីញ៉ាំអាហារជាមួយគ្នាហើយពួកគេក៏បានត្រឡប់ទៅផ្ទះរៀងខ្លួន
@ skip
កាត់មកមើលនៅពន្ធធានាគារវិញពេលនេះយើងឃើញថាអ្នកស្រីចនគាត់ក៏បានមកមើលនឹងសួរសុខទុក្ខរបស់ស៊ុងយូតិចតួចដែរគាត់មិនចិត្តដាច់ដល់ថ្នាក់ស្អប់មិនមើលមុខទេ...
"អ្នកមីងអាចបន្ទន់ចិត្តបងប្រុសបានទេ...អ្ហឹកក៎ៗខ្ញុំមិនចង់នៅទីនេះទេណាអ្នកមីង..ជួយអង្វរបងជុងឲ្យខ្ញុំផង!!"ស៊ុងយូ
"សុំទោសផងខ្ញុំមិនអាចជួយអ្វីបានឡើយព្រោះវាជាការសម្រេចចិត្តរបស់ជុងហ្គុកទៅហើយ!!"អ្នកស្រីចន
"អ្នកមីង...សុំជួយខ្ញុំម្ដងទៅណាខ្ញុំសន្យាថានឹងកែខ្លួន!!"ស៊ុងយូ
"ឯងចង់ចេញទៅឲ្យជុងហ្គុកគេសម្លាប់ឯងឬ..ខ្ញុំប្រាប់ឯងទៅចុះជុងហ្គុកគេឲ្យឯងជាប់នៅទីនេះណាគឺគេធ្វើដោយចិត្តត្រជាក់នឹងសញ្ចេតនាបងប្អូនជាមួយឯងបំផុតហើយបើឯងមិនជាប់សាច់ឈាមជាមួយគេទេគេសម្លាប់ឯងតាំងពីនៅផ្ទះនោះមកម្លេះមិនចាំបាច់ឯងមកជាប់ឃុំអញ្ចឹងទេ!!"អ្នកស្រីចន
"បងជុងគាត់ច្បាស់ជាមិនដាច់ចិត្តបែបនេះឡើយ!!"ស៊ុងយូនាងមិនជឿឡើយថាជុងហ្គុកនាយចិត្តដាច់នឹងឃោរឃៅ
"ឯងស្គាល់កូនប្រុសខ្ញុំតិចពេកហើយស៊ុងយូ ស៉ីកូវ៉ាខ្ញុំប្រាប់ឯងចុះណាចនជុងហ្គុក ហ្វាវ៉ារីជាកូនប្រុសរបស់ខ្ញុំគេមិនដែលមានចិត្តមេត្ដាសូម្បីតែម្ដងជាមួយអ្នកដែលធ្វើមិនល្អចំពោះគេមុនជាពិសេសធ្វើឲ្យមនុស្សដែលគេស្រឡាញ់មានរបួសនៅលើខ្លួន!!"អ្នកស្រីចន
"អ្នកមីង...ខ្ញុំសន្យាថានឹងកែខ្លួនពិតមែនណា...អ្ហឹកកក៎ៗសុំអង្វរណាអ្នកមីង!!"ស៊ុងយូ
"ខ្ញុំលាសិនហើយ!!"អ្នកស្រីចនគាត់មិនស្ដាប់ការអង្វររបស់នាងឡើយគាត់បានងើបដើរចេញទៅវិញដោយទឹកមុខរាបស្មើរ
"អ្នកមីង...អ្ហឹកកក៎ៗៗ...ខ្ញុំមិនចង់នៅទីនេះឡើយ..អ្ហឹកកក៎ប៉ាម៉ាក់កូនមិនចង់ទីនេះទេ...ជួយកូនផងអ្ហឹកកកកកក៎ៗ!!"ស៊ុងយូ
"កម្មគឺអំពើអ្នកណាធ្វើអ្នកនោះទទួលវាជាកំហុសរបស់នាងដែលលោភលន់ចង់បានអ្វីដែលមិនមែនជារបស់ខ្លួន!!"អ្នកស្រីចន
"ខ្ញុំដាច់ខាតមិនបំបែកពួកគេទាំងពីរឡើយព្រោះពួកគេបានជួបគ្នាម្ដងទៀតហើយវាជាព្រហ្មលិខិតដែលបានកំណត់មកថាពួកគេជាគូរនឹងគ្នាគ្រប់ៗជាតិ!!"អ្នកស្រីចន កាលពីមុនគាត់បានមើលគ្រូទាយម្នាក់គ្រូម្នាក់នោះពូកែខ្លាំងណាស់គាត់បានមើលហើយក៏ដឹងថាថេយ៌នឹងជុងហ្គុកពួកគេជាគូរនឹងគ្នាគ្រប់ជាតិមកហើយតែថាពួកគេរស់នៅមិនដែលចុះសម្រុតគ្នាដោយសារមានកម្មតែពេលសងគ្នាអស់ហើយនោះពួកគេនឹងស្រឡាញ់គ្នាបាត់មុខមិនបានសូម្បីតែមួយនាទី
"បងស្រី!!"ម៉ាក់ស៊ុងយូ
"មានអីក៏និយាយមកខ្ញុំប្រញាប់!!"អ្នកស្រីចន
"បងស្រីអាចជួយខ្ញុំផងបានទេយ៉ាងណាក៏ពួកយើងជាបងប្អូននឹងគ្នាដែរបងស្រីជួយឲ្យស៊ុងយូនៅក្រៅឃុំបានទេ!!"ម៉ាក់ស៊ុងយូ
"សុំទោសខ្ញុំមិនពាក់ព័ន្ធជាមួយរឿងនេះទេខ្ញុំយល់ស្របតាមការសម្រេចចិត្តរបស់កូនប្រុសខ្ញុំ!!"អ្នកស្រីចន
"បងស្រីយល់ដល់ពួកយើងផងបានទេ...ខ្ញុំមានតែកូនម្នាក់នឹងទេបងហើយជាស្រីទៀតបើមានឈ្មោះជាប់គុកបែបនេះតើនរណានឹងព្រមរៀបការជាមួយកូនខ្ញុំទៅ!!"ម៉ាក់ស៊ុងយូ
"ហ្ហឹស៎...កុំនិយាយពាក្យអត់ប្រយោជន៍ទៀតអីខ្ញុំស្ដាប់មិនចូលត្រចៀកទេ!!"អ្នកស្រីចននិយាយហើយក៏បានដើរចេញទៅ
"បងស្រី...បងស្រីកុំទាន់ទៅអី!!"ម៉ាក់ស៊ុងយូ
"ហ្ហឹម៎..ប៉ុនហ្នឹងបានហើយអូនបណ្ដោយតាមពេលវេលាចុះកូនស្រីយើងនាងក៏សាងកំហុសធំណាស់ដែរបែបនេះតើនរណាអាចលើកទោសឲ្យបានទៅ!!"លោកស៉ីកូវ៉ា
"អ្ហឹកក៎ៗៗ..បងអូនអាណិតកូនណាស់!!"ម៉ាក់ស៊ុងយូ
"អូនគួរតែទុកពេលឲ្យកូនកែខ្លួនខ្លះបើនាងចេញមកស្រួលៗខ្លាចថានាងនឹងបន្តធ្វើអំពើដដែលបែបនេះទៀត!!"លោកស៉ីកូវ៉ាTo be continued ✨
