ភាគ 30 : ប្ដីស្អីក៏ល្ងង់អើយល្ងង់យ៉ាងនេះ

1.1K 31 0
                                        


"ជនរងគ្រោះមានការហូរឈាមខ្លាំងណាស់ត្រូវតែរហ័សឃាត់ឈាមមិនអញ្ចឹងទេពិបាកសង្គ្រោះមិនខាន!!"វេជ្ជបណ្ឌិត
"បាទៗ!!"គ្រូពេទ្យម្នាក់ៗរហ័សធ្វើតាមសម្ដីរបស់លោកវេជ្ជបណ្ឌិតបន្ទាប់មកក៏ធ្វើការលាងរបួសឲ្យថេយ៌យ៉ាងរៀបរយ
"លោកវេជ្ជបណ្ឌិតគឺថា-"គ្រូពេទ្យម្នាក់បានស្រឡាំកាំពេលពិនិត្យដឹងថាថេយ៌កំពុងមានផ្ទៃពោះ
"ត្រូវហើយជនរងគ្រោះកំពុងតែមានផ្ទៃពោះនេះសំណាងល្អណាស់ដែលមិនប៉ះពាល់ដល់កូនក្នុងផ្ទៃនោះ!!"វេជ្ជបណ្ឌិត
"ពិតជាអភូតហេតុពិតមែន!!"គ្រូពេទ្យ
"ពេលនេះគ្រប់យ៉ាងគឺល្អប្រសើរហើយប្ដូរគាត់ទៅបន្ទប់ធម្មតាវិញសិនទៅ!!"វេជ្ជបណ្ឌិត
"បាទ!!"និយាយហើយគ្រូពេទ្យក៏បានរុញថេយ៌ចេញទៅបន្ទប់មួយទៀតចំណែកលោកវេជ្ជបណ្ឌិតគឺកំពុងនិយាយជាមួយនឹងជុងហ្គុក
"អស់អ្វីបារម្ភហើយបាទព្រោះពួកយើងបានសង្គ្រោះគាត់ផុតគ្រោះថ្នាក់ហើយចំណែកកូនក្នុងផ្ទៃគឺមិនមានការប៉ះពាល់ធ្ងន់ធ្ងរឡើយ!!"វេជ្ជបណ្ឌិត
"ខ្ញុំអរគុណលោកវេជ្ជបណ្ឌិតណាស់!!"ជុងហ្គុកនាយរំភើបចិត្តជាខ្លាំងពេលដឹងថាថេយ៌ផុតគ្រោះថ្នាក់
"បាទមិនអីទេនេះជាតួនាទីរបស់ខ្ញុំស្រាប់ហើយ..អញ្ចឹងខ្ញុំលាសិនហើយ!!"វេជ្ជបណ្ឌិត
"បាទអញ្ចើញតាមសម្រួលចុះ!!"ជុងហ្គុកពេលនេះនាយរំភើបចិត្តខ្លាំងណាស់នាយបានទៅបង់ថ្លៃព្យាបាលរបស់ថេយ៌ហើយថែមទាំងបានឧបត្ថម្ភដល់មន្ទីពេទ្យនេះជាច្រើនលានទៀតផង...បន្ទាប់ពីបង់ថ្លៃព្យាបាលហើយជុងហ្គុកនាយក៏មកមើលថេយ៌វិញម្ដង
"បងធ្វើឲ្យអូនចូលពេទ្យម្ដងទៀតហើយបងពិតជាមិនគប្បីជាមួយអូនខ្លាំងណាស់!!"ជុងហ្គុកនាយនិយាយឡើងទាំងអួលដើមក៎ជាខ្លាំងព្រោះនាយបានសន្យាថានាយនឹងមិនឲ្យថេយ៌ចូលពេទ្យទៀតទេនាយនឹងមើលថែគេឲ្យល្អតែនេះចេញពីមិនទាន់បានប៉ុន្មានផងក៏ត្រូវមកចូលពេទ្យម្ដងទៀតហើយ
"បង..បងសុំទោស!!"ជុងហ្គុកនាយនិយាយឡើងទាំងសំឡេងញ័រៗហើយទឹកភ្នែកក៏បានស្រក់ចុះមកគឺវាស្រក់មកដោយភាពឈឺចាប់ខ្លាំងបំផុតមើលចុះនាយប្រឹងទប់សំឡេងយំឡើងក្រហមមុខទៅហើយ
"អូនកុំបារម្ភអីអ្នកដែលធ្វើបាបអូនបងនឹងមិនឲ្យវារស់នៅបានស្រួលឡើយ!!"ជុងហ្គុកនាយនិយាយឡើងទាំងក្ដាប់ដៃយ៉ាងណែនភ្លាមៗនាយបានទាញទូរស័ព្ទមកឆែកមើលកាំមេរ៉ាសុវត្តិភាពដែលនៅក្នុងផ្ទះអ្វីដែលនាយបានឃើញធ្វើឲ្យនាយតក់ស្លុតក្នុងចិត្តជាខ្លាំង
"បង..បងពិតជាល្ងង់ណាស់..អ្ហឹកកក៎ៗៗ!!"លើកនេះទប់លែងជាប់ហើយនាយបានយំចេញមកព្រោះតែកំហុសដ៏ធំរបស់នាយ
"បងសុំទោសថេយ៌..អ្ហឹកក៎ៗៗបងសុំទោស..អ្ហឹកកកក៎!!"ជុងហ្គុកនាយរឹតតែស្អប់ខ្លួនឯងកាន់តែខ្លាំងនៅពេលឃើញសកម្មភាពដែលស៊ុងយូបានមួលបង្កាច់ថេយ៌នាយពិតជាមានអារម្មណ៍ថាខ្លួនឯងខុសខ្លាំងដែលពេលនោះមិនជឿរជាក់លើថេយ៌
"អូនសម្រាកចុះតែត្រូវក្រោកនៅថ្ងៃស្អែកណា៎!!"ជុងហ្គុកនាយនិយាយដោយសំឡេងស្មើក៏ពិតមែនតែទឹកភ្នែករបស់នាយវិញហូរចុះមកដូចបាក់ទំនប់អញ្ចឹង
@ ថ្ងៃថ្មី
"ថេយ៌..អូនគេងយូរហើយណា៎ឆាប់ដឹងខ្លួនភ្លាមមកកុំឲ្យបងថប់ដង្ហើមជាងនេះអី..តើបានទេ?!!"ជុងហ្គុកចូលមកដល់ថ្ងៃថ្មីហើយថេយ៌នៅគេងសន្លប់មិនដឹងខ្លួនដដែលវាធ្វើឲ្យជុងហ្គុកនាយមានការព្រួយបារម្ភជាខ្លាំង
"បើអូននៅតែមិនដឹងខ្លួនទៀតបងខ្លាចថាបងនឹងទប់ចិត្តមិនបានហើយក៏ទៅសម្លាប់ស្រីម្នាក់នោះទេ!!"ជុងហ្គុកនាយពិតជាមានការជ្រួយច្របល់ក្នុងចិត្តជាខ្លាំងនាយអន្ទះសារណាស់ក្នុងការរង់ចាំថេយ៌ក្រោកមកវិញ
"ថេយ៌..ថេយ៌នេះអូន-"ជុងហ្គុកនាយចាប់អរម្មណ៍នឹងម្រាមដៃរបស់ថេយ៌ដែលកំពុងកម្រើតិចៗស្របគ្មាននោះស្របកភ្នែកទន់ក៏បានបើកឡើយ
"អូនដឹងខ្លួនហើយបងសប្បាយចិត្តណាស់!!"ជុងហ្គុកនាយបាននិយាយឡើងទាំងសប្បាយចិត្តជាខ្លាំង
"អូនមានឈឺត្រង់ណាឬអត់!? ត្រង់មុខរបួសនោះមានឈឺខ្លាំងអត់"ជុងហ្គុកនាយបានចោទសួរទៅថេយ៌ទាំងអារម្មណ៍ភ័យអរៗព្រមគ្នាតែវាស្រាប់តែរលាយបាត់ភ្លាមៗនៅពេលថេយ៌បានចោលមកមួយប្រយោគនេះ
"តើលោកជាអ្នកណា៎!!"ថេយ៉ុងបានសួរទៅនាយដោយសំឡេងស្រាលៗនឹងតូចៗតែថាវាបានចាក់ទម្លុះបេះដូងរបស់ជុងហ្គុកឲ្យឈឺពើតផ្សាជាខ្លាំង
"នេះ..អូន..អូននិយាយអ្វីនឹង? ថេយ៌កុំបំភ័យបងណា៎!"ជុងហ្គុក
"ថេយ៌?? ជាឈ្មោះរបស់ខ្ញុំឬតែហេតុអីខ្ញុំរកនឹកអីមិនឃើញបែបនេះ!?"ថេយ៉ុងបាននិយាយឡើងទាំងយកដៃមកទប់ក្បាល
"......."ជុងហ្គុកនាយគាំងមិនអាចនិយាយអ្វីបានព្រោះពេលនេះនាយអួលដើមក៎នឹងតឹងទ្រូងខ្លាំងណាស់និយាយអ្វីមិនចេញទេ
"អូនចាំបន្តិចបងនឹងទៅហៅគ្រូពេទ្យមកពិនិត្យអូន!!"ជុងហ្គុកនាយបានសម្រួលអារម្មណ៍ឲ្យមកធម្មតាវិញហើយក៏បានងើបចេញទៅហៅគ្រូពេទ្យមកមើលថេយ៌តែម្ដង
"គេម្នាក់នេះជាអ្នកណាទៅហេតុអីក៏និយាយបងអូនជាមួយខ្ញុំផ្អែមម្លេះ..ឬមួយគេជាសង្សាររបស់ខ្ញុំទេដឹង!!"ថេយ៉ុង
"ហីយ៉ាគេមើលទៅពិតជាគួរឲ្យស្រឡាញ់ណាសង្ហារក៏សង្ហារហើយមកយកចិត្តទុកដាក់ជាមួយខ្ញុំបែបនេះបើមិនមែនជាសង្សារតើជាអ្វីទៅ!?"ថេយ៉ុង មិនយូរប៉ុន្មានគ្រូពេទ្យក៏បានមកដល់ហើយចាប់ផ្ដើមពិនិត្យអាការៈរបស់ថេយ៌មួយសន្ទុះក្រោយមកលទ្ធផលក៏បានចេញមក...
"គាត់បានបាត់បង់ការចងចាំហើយ!!"វេជ្ជបណ្ឌិត
"ហាស៎បាត់ការចងចាំ...ក្រែងលោកថាគាត់ផុតគ្រោះថ្នាក់ហើយមិនអញ្ចឹង!!?"ជុងហ្គុក
"រឿងនេះគឺជាការពិតគាត់ផុតគ្រោះថ្នាក់ពីការស្លាប់តែការចងចាំរបស់គាត់គឺត្រូវបាត់បង់ទាំងស្រុងទៅហើយ!!"វេជ្ជបណ្ឌិត
"តើរឿងនេះវាមានដំណោះស្រាយដែរទេ!?"ជុងហ្គុក
"ដំណោះស្រាយគឺមានគ្រាន់តែថាត្រូវចំណាយពេលវេលាយូរទើបស្ដារការចង់ចាំទាំងនោះមកវិញបាន..រឿងនេះវាអាស្រ័យទៅលើលោកថាលោកអាចមើលថែគាត់បានល្អកម្រិតណា៎បើលោកមើលថែគាត់បានល្អនោះការចងចាំរបស់គាត់ក៏នឹងឆាប់ត្រឡប់មកវិញដូចគ្នាដែរ!!"វេជ្ជបណ្ឌិត
"ខ្ញុំមិនខ្វល់ទេថាត្រូវចំណាយពេលប៉ុន្មានឆ្នាំឲ្យតែគេនៅក្បែរខ្ញុំវាជារឿងដែលគ្រប់គ្រាន់បំផុតហើយ!!"ជុងហ្គុក
"អស់កិច្ចការហើយខ្ញុំសុំលាលោកសិនហើយ!!"វេជ្ជបណ្ឌិតនិយាយហើយក៏បានដើរចេញទៅបាត់ទៅ
"លោក!!"ថេយ៉ុង
"អូនហៅបងឬ!?"ជុងហ្គុក
"ត្រូវហើយនៅទីនេះមាននរណាទៀត!!"ថេយ៉ុង
"លើកក្រោយហៅបងថាជុងហ្គុកទៅ...កុំហៅលោកបែបនេះព្រោះពួកយើងមិនមែនជាអ្នកដទៃទេ!!"ជុងហ្គុក
"អញ្ចឹងតើជុងហ្គុកត្រូវជាអ្វីនឹងខ្ញុំដែរ??"ថេយ៉ុង
"បងឬ? តាមអូនគិតចុះអូនគិតថាបងត្រូវជាអ្វីនឹងអូនគឺបែបនោះហើយ!!"ជុងហ្គុក
"អ្ហា៎..ថាហើយជុងហ្គុកជាសង្សាររបស់ខ្ញុំច្បាស់ណាស់ខ្ញុំបានសង្ស័យយូរហើយណា៎!!"ថេយ៉ុង
"ហឹស៎តើអូនមិនចង់បានបងធ្វើប្ដីទេឬ!?"ជុងហ្គុក
"អ្នកណាថាមិនចង់បានសង្ហារបែបនេះសមនឹងអូនណាស់ដឹងអត់..អញ្ចឹងពួកយើងរៀបការតែម្ដងទៅល្អទេ!?"ថេយ៉ុង
"តើអូនចង់រៀបការជាមួយបងម្ដងទៀតឬ!!"ជុងហ្គុក
"អេ៎...នេះ...នេះបានន័យថាពួកយើងរៀបការរួចហើយមែនទេ!?"ថេយ៉ុង
"បាទត្រូវហើយ...អូនគឺជាប្រពន្ធរបស់បង!!"ជុងហ្គុក
"ពិតមែនឬអួយយ៎...ហេតុអីក៏អូនមិនចាំសោះអញ្ចឹងតើពួកយើងរៀការជាមួយគ្នាយូរហើយនៅ!?"ថេយ៉ុង
"ក៏យូរហើយ..អូនកុំប្រឹងគិតពីវាអីណា៎ដឹងត្រឹមថាអូនជាប្រពន្ធរបស់បងទៅបានហើយ!!"ជុងហ្គុក
"ល្អៗអញ្ចឹងអូនត្រូវហៅបងថាលោកប្ដី!!"ថេយ៉ុងនិយាយឡើងទាំងញញឹមយ៉ាងស្រស់ដាក់នាយ
"ស្រេចតែអូនចង់ហៅប៉ុណ្ណោះ!!"ជុងហ្គុក
"អញ្ចឹង..អ្ហេមម៎ៗលោកប្ដីហា៎អូនមានអារម្មណ៍ថារងារណាស់!!"ថេយ៉ុងក៏ធ្វើចរិកញិកញ៉ក់ដាក់នាយ
"អូនរងារឬនេះប្រហែលមកពីម៉ាស៉ីនត្រជាក់ហើយចាំបងទៅបិទវាឲ្យ!!"ជុងហ្គុកនាយនិយាយហើយក៏បានយកតេលេចុចបិទម៉ាស៉ីនត្រជាក់បាត់ទៅតែថាកុំមើលទឹកមុខរបស់ថេយ៌ម៉ូវតែម្ដង
( ប្ដីស្អីក៏ល្ងង់អើយល្ងង់យ៉ាងនេះ!!)ថេយ៉ុងគេគិតក្នុងចិត្តទាំងខឹងនឹងនាយតែមិនហ៊ាននិយាយចេញមកក្រៅគេនិយាយបែបនេះគឺដើម្បីឲ្យនាយមកអោបគេមិនមែនបិទម៉ាស៉ីនត្រជាក់អញ្ចឹងទេ
"អៅ..មិចក៏អូនធ្វើមុខបែបនេះ? តើមានបញ្ហាអីឬ!!"ជុងហ្គុក
"អត់មានបញ្ហាអីទេ!!"ថេយ៉ុងនិយាយទាំងអោបដៃហើយងាកមុខចេញពីនាយ
"បងសុំទោសណា៎បើបងមានកំហុសអីសូមអូនប្រាប់បងមកព្រោះបងជាមនុស្សម្នាក់ដែលមិនសូវយល់សាច់ការចំពោះរឿងស្នេហាឡើយ!!"ជុងហ្គុកនាយធ្លាប់ជាម៉ាហ្វៀឈាមត្រជាក់ចំពោះមនោសញ្ចេតនាអីបែបនេះនាយមិនសូវជាយល់ដឹងនោះទេ
"ហ្ហឺសស៎.."ថេយ៉ុងមិនមាត់នៅបន្តងាកមុខចេញពីនាយដដែល
"អូនកុំធ្វើបែបនេះបានទេបងពិបាកចិត្តណាស់!!"ជុងហ្គុក
"ប្រាប់ក៏បាន..លើកក្រោយណាបើអូននិយាយថាអូនរងារបងគួរណាស់តែមកអោបអូនមិនមែនអូនថារងារក៏ទៅបិទម៉ាស៉ីនត្រជាក់អញ្ចឹងទេ!!"ថេយ៉ុង
"អ្ហឹប៎..ហាស៎ហា៎ហាៗ!!"ជុងហ្គុកនាយទប់សំណើចមិនជាប់ក៏សើចតែម្ដងបែបនេះណាកាន់តែដុតថេយ៌ឲ្យខឹងហើយ
"បងសើចអី!!"ថេយ៉ុង
"អា៎ៗ..សុំទោសៗលើកក្រោយបងនឹងធ្វើតាមអូនប្រាប់!!"ជុងហ្គុកនាយព្យយាមនិយាយទាំងទប់សំណើចពាក្យសម្ដីរបស់ថេយ៌នឹងមធ្យមទេងំត្រង់កាយវិការនឹងតែម្ដងបើអញ្ចឹងៗអីអ្នកណាទប់ជាប់ទៅលោក
"លើកលែងទោសឲ្យម្ដងចុះ!!"ថេយ៉ុង
"ហីយ៉ា..បងពិតជាអរគុណដល់អូនខ្លាំងណាស់ដែលយល់ព្រមលើកលែងទោសឲ្យប្ដីម្នាក់នេះ!!"ជុងហ្គុក
"អូនជាមនុស្សចិត្តទូលាយបែបនេះហើយមិនសូវចេះប្រកាន់ខឹងច្រើនទេ!!"ថេយ៉ុងនឹងហើយអត់សូវចេះប្រកាន់ខឹងសោះ
"ពេលនេះតើអូនចង់ញ៉ាំអីឬអត់បងនឹងទៅទិញយកមកឲ្យអូន!!"ជុងហ្គុក
"ញ៉ាំអ្វីទៅ? អូនមិនដឹងទេបងទិញអ្វីក៏បានឲ្យតែឆ្ងាញ់!!"ថេយ៉ុង
"រឿងរបស់ឆ្ងាញ់អីនេះបងមិនសូវដឹងទេចាំបងឲ្យកូនចៅបងរៀបចំសម្រាប់អូនចុះ!!"ជុងហ្គុកនិយាយហើយក៏បានផ្ញើរសារឲ្យស៊ុនមីនរៀបចំអាហារមកមន្ទីពេទ្យ...នាយធ្លាប់តែចូលហាងលំដាប់ផ្កាយហើយចូលសឹងតែរាល់ថ្ងៃបែបនេះហើយរស់ជាតិអាហារនៅទីនោះវាធម្មតាសម្រាប់នាយប៉ុណ្ណោះបែបនេះវាពិបាកសម្រាប់នាយក្នុងការស្វែងរកអាហារដែលឆ្ងាញ់
"បងមានកូនចៅទៀត!? តើបងជាចៅហ្វាយគេឬបងធ្វើការអ្វីដែរទៅជាម្ចាស់អាជីវកម្មមែនទេ"ថេយ៉ុង
"តាមពិតទៅបងជាម្ចាស់ក្រុមហ៊ុនប្រេនតូចៗប៉ុណ្ណោះ!!"ជុងហ្គុក
"បែបនេះមិនល្អទេឬមានក្រុមហ៊ុនផ្ទាល់ខ្លួនអនាគតទៅមានដៃគូសហការច្រើនច្បាស់ជាអាចពង្រីកក្រុមហ៊ុនបានហើយ!!"ថេយ៉ុង
"មែនហើយតែថាក្រុមហ៊ុនបងមានទីផ្សារស្រាប់ហើយបែបនេះបងមិនត្រូវការឲ្យនរណាមកវិនិយោគបន្ថែមទៀតទេ!!"ជុងហ្គុក
"ហីយ៉ាបងចំជាយ៉ាប់មែនមានដៃគូសហការច្រើនមិនល្អទេឬអូនចង់ឃើញណាស់ប្រេនតូចៗនឹងមានអ្វីខ្លះ!!"ថេយ៉ុង
"ជាសម្ភារៈលម្អលើខ្លួនដូចជាកាបូបខោអាវអីបែបនឹង..បងឲ្យអូនមើលម៉ូតនេះមួយតើវាស្អាតទេ!!"ជុងហ្គុកនាយបានបង្ហាញម៉ូតកាបូបមួយឲ្យថេយ៌មើលដោយនោះជាការបូបដែលថេយ៌បានច្នៃកាលពីមុន
"ស្អាតណាស់តម្លៃប៉ុន្មានដែរ..អូនចង់បានណាស់នៀក"ថេយ៉ុង
"មួយ3ម៉ឺនដុលាអាមេរិក!!"ជុងហ្គុក
"ហាស៎មិចក៏ថ្លៃយ៉ាងនេះ!!"ថេយ៉ុង
"កាបូបនេះជាប្រេនរបស់ក្រុមហ៊ុនយើងតើបើអូនចង់បានគឺមិនពិបាកទេ!!"ជុងហ្គុក
"អ្ហកកក៎....!!"ពេលលឺជុងហ្គុកនិយាយបែបនេះថេយ៌គាំងតែម្ដង

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now