ភាគ 17 : ឈ្លោះ / ឆ្អែតឆ្អន់

706 27 0
                                        


@ skip
លុះដល់ថ្ងៃរសៀលបន្តិចជីមីនគេក៏បានដឹងខ្លួនវិញកែវភ្នែកដែលបើកលើកនេះមិនស្រទន់ដូចពេលមុនៗឡើយវាគឺមុតស្រួចហាក់ដូចជាមានមនុស្សផ្សេងកំពុងស្ថិតក្នុងរាងកាយមួយនេះយ៉ាងអញ្ចឹង...
"ជីមីនដែលបងធ្លាប់ស្គាល់គេលែងនៅហើយព្រោះគេបានចាកចេញតាំងពីពេលសន្លប់នោះមកម្លេះ!!"ជីមីនគេនិយាយហើយក៏បានងើបចុះពីលើគ្រែរួចហើយក៏បានដោះសេរ៉ូមនោះចេញបន្ទាប់មកក៏បានដើរចុះមកខាងក្រោម
"អ្នក..អ្នកប្រុសនេះអ្នកប្រុសដឹងខ្លួនហើយហេតុអីក៏ដោះសេរ៉ូមចេញចឹងអ្នកប្រុសខ្ញុំចាំបានថាគ្រូពេទ្យគាត់ប្រាប់ថាសេរ៉ូមគឺអស់នៅពេលយប់បន្តិចឯណ្ណោះ!!"អ្នកបម្រើ
"ខ្ញុំមិនបានកើតអីទេ..ខ្ញុំឃ្លានទៅរៀបចំអាហារឲ្យខ្ញុំភ្លាមមក!!"ជីមីនបាននិយាយទៅកាន់អ្នកបម្រើវិញទាំងទឹកមុខរាបស្មើមិនមែនញញឹមដូចរាល់ដងឡើយសូម្បីតែសម្លេងក៏មិនស្រទន់ដូចមុនដែរ
"ចា៎..ចាស៎ខ្ញុំនឹងទៅរៀបចំភ្លាម!!"អ្នកបម្រើនោះនិយាយហើយក៏បានដើរចេញទៅយ៉ាងលឿននាងមានអារម្មណ៍ថានេះមិនមែនជាអ្នកប្រុសដែលនាងធ្លាប់ស្គាល់ឡើយព្រោះទាំងទឹកមុខនឹងសម្ដីគេម្នាក់នេះគឺត្រជាក់ខ្លាំងណាស់
"........."ជីមីនមិនមាត់ក៏បានដើរទៅអង្គុយនៅតុកអាហាររួចហើយក៏បានយកទូរស័ព្ទមកចុចលេងបន្តិចទៅទម្រាំអ្នកបម្រើយកអាហារមកយ៉ាងយូរក៏15នាទីដែរ
"ឯងថាមើលអ្នកប្រុសគាត់ប្លែកដែរទេ!!"អ្នកបម្រើ
"យើងក៏គិតចឹងដែរមុននេះណាកែវភ្នែកអ្នកប្រុសគឺមុតស្រួចណាស់យើងសឹងតែមិនហ៊ានមើលមុខគាត់ផង!!"អ្នកបម្រើ
"តើមានរឿងអីចំពោះគាត់ទៅនេះគ្រាន់តែងើបពីសន្លប់ភ្លាមក៏ប្ដូរអត្តចរិកភ្លាមតែម្ដង..ខ្ញុំបារម្ភពីគាត់ណាស់!!"អ្នកបម្រើ
"បានហើយឆាប់យកអាហារចេញឲ្យលឿនៗទៅយើងខ្លាចថាអ្នកប្រុសនឹងស្ដីបន្ទោសឲ្យមិនខាន!!"អ្នកបម្រើ
"ដឹងហើយៗ!!"អ្នកបម្រើទាំងនោះនិយាយគ្នាហើយក៏បានយកម្ហូបចេញមករៀបចំដាក់លើតុកឲ្យជីមីន
"អាហារអ្នកប្រុសរៀបចំរួចរាល់ហើយចាស៎!!"អ្នកបម្រើ
".....អរគុណ!!"ជីមីនមើលទៅម្ហូបទាំងនោះរួចក៏បានមើលមុខអ្នកបម្រើម្នាក់នោះបន្តិចក្រោយមកទើបនិយាយពាក្យអរគុណតែថាអ្នកបម្រើម្នាក់នោះគ្នាភ័យសឹងតែលិចនោមជោគខោទៅហើយព្រោះកែវភ្នែកជីមីនបានបញ្ជាក់យ៉ាងច្បាស់ថាគេត្រជាក់ខ្លាំងប៉ុណ្ណា
"ចា៎..អ្នក..អ្នកប្រុសបើមានអ្វីបន្ថែមសូមហៅខ្ញុំ"អ្នកបម្រើនោះនិយាយហើយក៏បានដើរចេញទៅឈរនៅមួយកន្លែងបាត់ទៅ
"មិចក៏ញ័រយ៉ាងនេះ!!"អ្នកបម្រើម្នាក់ទៀតក៏បានសួរទៅអ្នកបម្រើមុននេះទាំងឆ្ងល់
"យើងញ័រអស់ហើយឯងដឹងទេ!!"អ្នកបម្រើម្នាក់នោះនិយាយតិចៗទាំងនៅមានអារម្មណ៍ថារអានឹងអ្នកប្រុសខ្លួនណាស់មនុស្សដែលធ្លាប់តែរួសរាយញញឹមដាក់ពួកគេពេលនេះសូម្បីតែពាក្យអរគុណរបស់គាត់ក៏ពួកគេស្ដាប់ទៅត្រជាក់ឡើងព្រឺរឆ្អឹងខ្នងដែរ
"ពួកនាង-"ជីមីន
"ចាស៎..ចាស៎អ្នកប្រុស!!"គ្រាន់តែជីមីននិយាយបានពិននឹងម្នាក់រហ័សចេញមកឈរក្បែរជីមីនព្រាតទាំងអារម្មណ៍ភិតភ័យ
"រៀបចំបន្ទប់មួយទៀតឲ្យខ្ញុំព្រោះពីថ្ងៃនេះទៅខ្ញុំមិនដេកបន្ទប់រួមជាមួយគេឡើយ!!"ជីមីន ក្រោយបានស្ដាប់ជីមីនហើយម្នាក់ក៏រហ័សទៅធ្វើតាមអ្វីដែលគេបាននិយាយម្នាក់ៗទោះជាមានចម្ងល់រាប់មិនអស់ក៏ពិតមែនតែពួកគេមិនហ៊ានសួរឡើយ
"ហេតុអីក៏អ្នកប្រុសប្រែជាបែបនេះ!!"អ្នកបម្រើ
"មែនហើយម្សិលមិញអ្នកប្រុសគឺមិនមែនបែបនេះឡើយ..កែវភ្នែកគាត់គឺគួរឲ្យខ្លាចណាស់ទោះជាមិនបានសម្លក់មែនតែត្រឹមតែទឹកមុខស្មើៗនេះណា៎យើងភ័យសឹងស្លាប់ទៅហើយ!!"អ្នកបម្រើ
"តើមានរឿងអីកើតឡើងចំពោះអ្នកប្រុសទៅ..នេះក្រែងគ្រូពេទ្យគាត់និយាយថាអ្នកប្រុសគាត់មិនមានអ្វីធ្ងន់ធ្ងរហេស៎ចុះមិចក៏ពេលនេះ!!"អ្នកបម្រើ
"យើងប្រាកដណាស់ថាលោកគ្រូពេទ្យបាននិយាយបែបនេះ..ឬមួយក៏អ្នកប្រុសគាត់កាត់ចរិកដូចលោកប្រុសហើយ!!"អ្នកបម្រើ
"ឯងឆ្គួតទេហេស៎..ដូចអីដូចបានតែចរិកមនុស្សណា៎គឺមិនដូចគ្នាឡើយ!!"អ្នកបម្រើពួកគេបានធ្វើការរៀបចំនឹងសម្អាតបន្ទប់បណ្ដើរជជែកគ្នាបណ្ដើរដើម្បីរកចម្លើយឲ្យសំណួរដែលមាននៅក្នុងខួរក្បាលរបស់គេតែថាទោះជាជជែកដល់ស្ងួតក៎ទៀតក៏រកមិនឃើញដែរ
"ខ្ញុំក៏មិនយល់ដែរថាហេតុអីខ្ញុំស្រាប់តែមានអារម្មណ៍ថាឆាប់ម៉ួរម៉ៅហើយត្រជាក់ដូចជាយ៉ុងបែបនេះ!!"ជីមីនគេបាននិយាយឡើងទាំងយកដៃមកជ្រោងសក់ក្បាលឡើងរញ៉េរញ៉ៃអស់រលីង
"ហ៉ើយ៎..ឈឺក្បាលណាស់!!"ជីមីននិយាយហើយក៏បានក្រាបក្បាលទៅលើតុកអាហារ..ជីមីនគេមិនទាំងនឹងដឹងខ្លួនផងថាហេតុអីខ្លួនស្រាប់តែឆាប់ម៉ួរម៉ៅហើយមានអារម្មណ៍ថាទើសទាល់របស់គ្រប់យ៉ាង
@ ល្ងាចឡើង
លុះដល់ពេលល្ងាចជីមីនគេមិនបានចេញទៅណាក្រៅពីអង្គុយក្នុងបន្ទប់ដែលអ្នកបម្រើទើបតែបានរៀបចំឲ្យគេរួចនោះទេ...យ៉ុងហ្គីនាយបានចេញពីក្រុមហ៊ុនមកផ្ទះក៏ឃើញថាផ្ទះស្ងាត់ជាងរាល់ដងជាធម្មតាពេលនាយមកផ្ទះគឺឃើញជីមីនចេញមកទទួលនឹងចាំយកកាបូបរបស់នាយហើយអ្នកបម្រើវិញគឺមិនមែនស្ងាត់មាត់ជ្រងំបែបនេះដែរ!!!
"គេទៅណាហើយ!!"យ៉ុងហ្គីនាយក៏បានសួរទៅកាន់អ្នកបម្រើអីពំជីមីនព្រោះថាបើមិនសួរនាយនៅតែមានចម្ងល់
"ចាស៎លោកប្រុសគឺអ្នកប្រុសជីមីនគាត់នៅក្នុងបន្ទប់មួយទៀតដែលជាប់បន្ទប់លោកប្រុសនោះ..ហើយគាត់ក៏បានហាមដែរថាមិនឲ្យនរណាទៅរំខាន់គាត់ឡើងសូម្បីតែលោកប្រុសក៏ត្រូវបានហាមមិនឲ្យចូលទៅដែរ!!"អ្នកបម្រើ
"??????"ពេលលឺអ្នកបម្រើនិយាយបែបនេះយ៉ុងហ្គីនាយឆ្ងល់តែម្ដងបើហាមឃាត់តែអ្នកម្រើមិនអីទេតែនេះហាមទាំងនាយទៀតដោយទ្រាំមិនបានយ៉ុងហ្គីនាយក៏បានដើរឡើងទៅខាងលើតែម្ដង
"លោកប្រុស..លោកប្រុសកុំអី-"រកតែអ្នកបម្រើឃាត់មិនទាន់នាយដើរលឿននោះលឿន
"តុកតុក..តុកៗៗ!!"មកដល់មុខបន្ទប់ជីមីនភ្លាមនាយក៏បានលើកដៃគោះទ្វាដំបូងនាយក៏ចង់បើកចូលដែរតែទ្វាជាប់សោរ
"ខ្ញុំប្រាប់ហើយថាកុំមករំខានយ៉ុង-"ជីមីនគេនិយាយព្រមទាំងបើកទ្វាមកក៏ឃើញថាយ៉ុងហ្គីនាយកកំពុងតែឈរទល់មុខខ្លួន
"បងមករកខ្ញុំមានការអី!!?"ជីមីនគេបានឈរអោបដៃហើយសួរទៅនាយដោយទឹកមុខរាបស្មើរ
"........"យ៉ុងហ្គីនាយមុនបាននិយាយអ្វីទាំងអស់នាយបានត្រឹមតែឈរមើលជីមីនធ្មឹងគ្មានសូម្បីតែកម្រើបន្តិចសោះ
"បើគ្មានអីទេទៅវិញទៅ!!"ជីមីននិយាយហើយក៏បានទាញទ្វាបិទតែយ៉ុងហ្គីនាយក៏បានយកដៃទប់ទ្វាជាប់មិនឲ្យជីមីនបិទ
"នេះយ៉ាងមិចនឹងឈរធ្មឹងៗសួរក៏មិននិយាយបងគិតចង់ឲ្យខ្ញុំឈរមើលមុខបងចឹងហេស៎!!"ជីមីនក៏ច្រឡោតភ្លាមៗតែម្ដងពេលនាយមកទប់ទ្វាមិនឲ្យគេបិទ
"ឯងទៅលេបថ្នាំខុសមកពីណា៎!!"យ៉ុងហ្គីនាយក៏បាននិយាយឡើងទាំងមើលមុខជីមីនទាំងមានចម្ងល់
"គ្មានទេ!!"ជីមីន
"ចឹងហេតុអីក៏ប្ដូរបន្ទប់!!"យ៉ុងហ្គី
"ខ្ញុំប្ដូរបន្ទប់វាទាស់ខុសត្រង់ណា..បងចង់យ៉ាងមិចចង់ឈ្លោះគ្នាហេស៎កន្លងមកឈ្លោះសឹងគ្រប់នាទីគ្រប់ម៉ោងហើយនៅមិនទាន់ឆ្អែតឆ្អន់ទៀតឬ!!?"ជីមីនក៏បានស្ដីឲ្យនាយខ្លាំងទាំងមិនខ្លាចញញើតទាល់តែសោះ
"......."ពេលជីមីនស្ដីឲ្យចំៗបែបនេះនាយរកអ្វីនិយាយមិនចេញឡើយបានត្រឹមតែឈរស្ងៀមប៉ុណ្ណោះ
"ចេញទៅ..បើគ្មានការទេកុំមករំខានខ្ញុំ!!"ជីមីននិយាយហើយក៏បានទាញទ្វាបិទផាំងឡើងអ្នកបម្រើនៅខាងក្រោមភ័យសឹងលួសព្រលឹងអស់
"បែបនេះហេស៎!?"ពេលនេះនាយលែងមានចម្ងល់ហើយថាហេតុអីអ្នកបម្រើគ្រប់គ្នាប្លែកខ្លាំងម្លេះថ្ងៃនេះព្រោះថាជីមីនគេស្រាប់តែប្ដូរមកឆ្នាស់ឆ្នើមភ្លាមៗពេក។ យ៉ុងហ្គីនាយក៏មិនដឹងថានៅបន្តឈរមុខបន្ទប់ជីមីនធ្វើអីទៀតដែរបែបនេះហើយនាយក៏បានដើរចេញទៅបន្ទប់នាយវិញបាត់ទៅ...
"ឯងលឺទេ!?"អ្នកបម្រើក៏បានងាកមកនិយាយគ្នា
"លឺ..លឺទាំងអស់អ្នកប្រុសជីមីនគាត់ស្ដីឲ្យលោកប្រុសឡើងលោកប្រុសបាត់មាត់ហើយឯងឃើញទេនេះគឺខុសពីរាល់ដងខ្លាំងណាស់!!"អ្នកបម្រើរាល់ដងពួកគេមិនដែលបានលឺសំឡេងជីមីនស្ដីឲ្យយ៉ុងហ្គីឡើយតែលើកនេះច្បាស់ៗពេញត្រចៀកតែម្ដងគិតទៅនេះជាសំណាងឬអត់?
"យើងមិនដឹងថាអ្នកប្រុសគាត់មានបញ្ហាអីនោះទេនេះគ្រាន់តែងើបពីសន្លប់ក៏ក្លាយជាបែបនេះ!!"អ្នកបម្រើចម្ងល់គឺនៅតែមានជាប់ខួរក្បាលរហូតតែចម្លើយគឺរកមិនទាន់ឃើញ
"យើងគួរប្រាប់លោកប្រុសពីរឿងព្រឹកមិញដែរទេ!?"អ្នកបម្រើម្នាក់ក៏បាននិយាយឡើងតើគេគួរប្រាប់យ៉ុងហ្គីថាព្រឹកមិញជីមីនបានសន្លប់ពេលដឹងខ្លួនក៏ស្រាប់តែបែបនេះឬអត់?
"បើយើងប្រាប់គាត់នឹងឆ្ងល់ដូចពួកយើងអញ្ចឹង..យល់ល្អស្ងាត់មាត់ទៅ!!"អ្នកបម្រើបើពួកគេនិយាយយ៉ុងហ្គីនាយនឹងឆ្ងល់ថាហេតុអីគ្រាន់តែសន្លប់ពេលដឹងខ្លួនវិញក៏ប្ដូរចរិកដូចជាមនុស្សពីរផ្សេងគ្នាបែបនេះ
"តែបើពួកយើងមិនប្រាប់លោកប្រុសគាត់នឹងកាន់តែឆ្ងល់លើសនេះមិនខានទេ!!"អ្នកបម្រើមែនហើយបើមិននិយាយអីសោះនាយនឹងកាន់តែឆ្ងល់ទៅទៀតព្រោះយប់មិញនឹងជីមីនគឺធម្មតាទេតែពេលនាយមកពីធ្វើការវិញក៏ក្លាយជាបែបនេះ
"ចឹងបកស្រាយប្រាប់គាត់តាមនឹងទៅអញ្ចឹង!!"អ្នកបម្រើក្រោយជជែកគ្នាបានបន្តិចហើយក៏បានទៅរៀបចំអាហារសម្រាប់យ៉ុងហ្គីនឹងជីមីន។ មួយសន្ទុះក្រោយមកយ៉ុងហ្គីនាយក៏បានដើរចុះមកខាងក្រោយដើម្បីញ៉ាំអាហារពេលល្ងាចនាយចុះមកគឺស្របពេលជាមួយនឹងជីមីនតែម្ដង..
"នេះធ្វើស្អីឲ្យខ្ញុំនឹងក្លិនអាក្រក់ណាស់..អ៊ែកចង់ក្អួត!!"ជីមីនក៏បាននិយាយឡើងទាំងយកដៃមកខ្ទប់ច្រមុះគេមិនមែនកុហក់ទេតែម្ហូបនេះពិតជាក្លិនអាក្រក់ណាស់
"តែអ្នកប្រុសក្រែងនេះជាម្ហូរដែលអ្នកប្រុសចូលចិត្តជាងគេមិនអញ្ចឹង?!!"អ្នកបម្រើក៏បាននិយាយឡើងទាំងឆ្ងល់នេះអ្នកប្រុសគេកើតអីនឹងក្រែងអានឹងជាម្ហូបដែលគាត់ចូលចិត្តជាងគេហេ៎
"ទេ..ម្ហូបក្លិនអាក្រក់យ៉ាងនេះគិតចង់ឲ្យខ្ញុំស្លាប់ហេស៎យកចេញភ្លាមទៅ!!"ជីមីនគេក៏បាននិយាយទៅកាន់អ្នកបម្រើនោះដោយប្រើក្រសែភ្នែកយ៉ាងកាចគួរឲ្យខ្លាចជាខ្លាំង
"នែ៎ថ្ងៃនេះឯងយ៉ាងមិចនឹង...បើថាមិនស៉ីទេកុំរឿងច្រើនពេកម្ហូបគ្មានក្លិនអាក្រក់ស្អីផង!!"យ៉ុងហ្គីឃើញជីមីនបែបនេះនាយក៏បាននិយាយឡើងតែមានឯណាក៏ត្រូវមាត់ជីមីនដូចគ្នា
"បងចេះស្អីរឿងខ្ញុំទេ..អ៊ួក៎..យកស្អីមកនឹងស្អុយខ្លាំងណាស់!!"ជីមីនរកតែនឹងក្អួតទៅហើយពេលដែលអ្នកបម្រើបានយកត្រីបំពងមកមួយមុខទៀត
"នេះជាត្រីបំពងអ្នកប្រុស-"អ្នកបម្រើ
"អ៊ួ..អ៊ួកកក៎ៗៗ...!!"ជីមីនបានងើបចេញទៅបន្ទប់ទឹកយ៉ាងលឿនហើយក៏ក្អួតយកតែម្ដងអាហារពីថ្ងៃក៏ត្រូវបានចេញមកអស់រលីង
"អ្ហាស៎..នេះឆ្គួតយ៍ស្អីនឹង..ម្ហូបមួយណាក៏ដូចគ្នាមិនដឹងថាធ្វើដាក់ស្អីខ្លះទេឡើងស្អុយបែបនេះនរណាស៉ីកើត!!"ជីមីនគេនិយាយឡើងទាំងសំឡេងដង្ហក់ព្រោះតែក្អួតមុននឹងធ្វើឲ្យគេហត់ជាខ្លាំង
"ឯងកើតស្អីឲ្យប្រាកដ!"យ៉ុងហ្គីនាយក៏បានសួរទៅជីមីននៅពេលឃើញគេដើរមកវិញទាំងស្លេកមុខ
"រឿងខ្ញុំទេបងងកុំចេះ!!"ជីមីននិយាយហើយក៏បានដើរទៅជាន់ខាងលើវិញបាត់ទៅគេលេបបាយមិនចូលទេព្រោះគ្រាន់តែក្លិននឹងក៏ធ្វើឲ្យគេឆ្អែតដែរ
"ពួកនាងនិយាយបានឬនៅថាព្រឹកមិញមានរឿងអីកើតឡើងខ្លះ..ប្រាប់ម្នាក់ម្ដងមកហើយនិយាយឲ្យលម្អិត!!"យ៉ុងហ្គី
"ចាស៎លោកប្រុសព្រឹកមិញពួកខ្ញុំបានលឺសំឡេងអ្នកប្រុសយំក្រោយស្ងាត់ពួកខ្ញុំក៏ចូលទៅក៏បានឃើញថាអ្នកប្រុសគាត់បានសន្លប់បាត់ទៅហើយ!!"អ្នកបម្រើ
"មែនហើយលោកប្រុសពួកខ្ញុំបានហៅគ្រូពេទ្យមកមើលអាការៈរបស់អ្នកប្រុសតែគ្រូពេទ្យថាអ្នកប្រុសមិនមានកើតអ្វីធ្ងន់ធ្ងរទេគ្រាន់តែត្រូវការសម្រាកឲ្យច្រើនប៉ុណ្ណោះ!!"អ្នកបម្រើ
"បន្ទាប់មកទៀត?!!"យ៉ុងហ្គី
"ពេលអ្នកប្រុសដឹងខ្លួនវិញគាត់ក៏បានក្លាយទៅជាបែបនេះតែម្ដងចាស៎!!"អ្នកបម្រើ
"ហ្ហឹមម៎!!"យ៉ុងហ្គីនាយកបានព្យាយាមគិតបន្តិចថាមានរឿងអីកើតឡើងចំពោះជីមីន
"ស្អែកនេះយើងនឹងទៅមន្ទីពេទ្យដើម្បីពិនិត្យឲ្យបានដឹងច្បាស់!!"យ៉ុងហ្គី

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now