ភរិយាកុងត្រា part 1

15.4K 433 21
                                    

ថ្ងៃនេះនៅក្នុងភូមិគ្រិះនៃគ្រួសារត្រកូល Kim មានតែមសម្លេងអ៊ូអរ សម្លឹងប្រកែកគ្នាក៏មានដែល គឺមកពីម្តាយកូនទាំងពីរនិយាយមិនដែលត្រូវគ្នាសោះ។ 

Taehyung:«ម៉ាក់!! ខ្ញុំប្រាប់ហើយថាខ្ញុំមិនរៀបការទេ!! »

អ្នកស្រី Kim:«ល្មមដល់ពេលហើយ! !  ឯងមើល Jungkookទៅប្អូនឯងទេតែគេមានប្រពន្ធហើយ  ឯងចង់នៅព្រៅដល់កាលទៀត! !ចង់អោយពួកមីស្រីលក់ខ្លួននិងតាមឯងរហូតចឹងហ្អេស!! »  រាល់ថ្ងៃកូនប្រុសគាត់ ទៅតែក្លឹប ដេកតែជាមួយស្រីពេស្យា ទាំងនោះ គាត់មើលទៅទើសមុខណាស់ ។

Taehyung:«ខ្ញុំមិនចូលចិត្តអោយអ្នកណាបង្ខំទេម៉ាក់!! »   គេនៅតែរឹងទទឹង  នេះ១ឆ្នាំហើយដែលគាត់ទុកពេលអោយគេរកតែគេបែរជាមិនទៅរក មិនគិតមិនខ្វល់ពីរឿងទាំងនេះ  ។

អ្នកស្រី Kim:«ចង់អោយយើងលេងធម៌ក្តៅជាមួយឯងឫយ៉ាងមិច!! »ពេលនេះនៅក្នុងផ្ទះមានតែប៉ុន្មាននាក់ទេ ចំណែកឯពួកគេទាំង៥  នាក់នៅបានទៅផ្ទះអស់ហើយ នៅសល់តែប្តីប្រពន្ធមួយគូរ និងស្រីដែលមានឈ្មោះជាលេខានោះ!!  ។

Taehyung:«ម៉ាក់ចង់យ៉ាងមិច?  ចង់វៃខ្ញុំធាក់ខ្ញុំក៏ធាក់មក!! »

អ្នកស្រី Kim:«បើឯងនៅតែមិនស្តាប់ទៀត ការងសរ របស់របរ ឡានលុយ អ្វីៗទាំងអស់ដែលឯងមានគឺយើងយកមកវិញទាំងអស់ ហើយនិងដកឯងចេញពីគ្រួសារត្រកូល Kim!!  »   គាត់និយាយមឺុងម៉ាត់  Taehyungស្តាប់ហើយលេបទឹកមាត់ក្អិកៗ គេមិចនិងអាចរស់បានបើគ្មានរបស់ទាំងនោះ។

Taehyung:«ធ្វើតាមម៉ាក់ចុះ!! »គេសុំចុះចាញ់ហើយ គេមិនអាចរឹងជាមួយគាត់ទៀតទេ បើគាត់ធ្វើដូចមាត់និយាយមែននោះចប់មិនខានទេ។

អ្នកស្រី Kim:« ឯងត្រូវរៀបការជាមួយ Firaលឺទេ!! ហើយគ្មាមសិទ្ធប្រកែក!! »គាត់ប្រើក្បាច់និងទៀតហើយ កាលមុនក៏ធ្វើរឿងនេះមកលើ Jungkookដែរ ខុសត្រូវ Yubinនាងជាក្មួយចិញ្ជឹម គាត់អាចដឹងពីពូជសាសន៍របស់នាងបាន ចុះ Fira នាងជាកូនអ្នកណាក៏មិនដឹងផង។

Taehyung:«ហឹម!! ! Fira! !ម៉ាក់ហៅ!! »   Taehyungស្រែកហៅ Firaដែលនៅខាងលើបន្ទប់មិនទាន់ចុះមក ពេលគេហៅទើបនាងចុះមកទាំងប្រញាប់ប្រញាល់ បើមិនចឹងទេត្រូវមាត់ទៀតហើយ។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now