ភរិយាកុងត្រា part 29

3.3K 160 28
                                    

ក្រាក!! !! 

Taehyung :«ទៅទិញអស់ពីផ្សារទេដឹង!! កុំគិតអោយសោះរឿងទាក់អា Sung!!  »បើកទ្វាមិនទាន់និយាយស្រួលបួលផង រាងក្រាស់ចង្អុលមុខនាងចំៗដែលហ៊ានអោយគេចាំយូរមើលទៅអង្គរក្សនោះយកអាសារនាងខ្លាំងណាស់ ធ្វើអោយគេកើតចិត្តខឹងតែមិនខឹងរឿងស្អី ប្រច័ណ្ឌឫក៏យ៉ាងមិច។ 

Sung :«ខ្ញុំមិនយកទេចៅហ្វាយ!ប្រពន្ធចៅហ្វាយក៏ទុកខ្លួនឯងទៅ!! » នាយញញឹមតិចៗតាមការគួរព្រោះតែទឹកមុខចៅហ្វាយស្អុយប៉េស ។ Sungដឹងច្បាស់ណាស់ថាចៅហ្វាយប្រច័ណ្ទតែមិនដឹងចិត្តស្អីចូលខ្លួនទេបានជាកំណាចដូចខ្មោចព្រាយបែបនេះ។ 

Fira:« ទៅវិញទៅ Sung!!   Juriចាំយូរមិនខានទេ!! » នាងតូចខ្សឹបទៅSungអោយជូន Juriទៅផ្ទះខ្លាចនាងចាំយូរ ។ខ្សឹបជិតគ្នាបែបនេះ នាយកាន់តែខឹង រឿងស្អីខ្លះចាំបាច់ខ្សឹបគ្នាមិនអោយគេលឺ ធ្វើមើលតែគេគ្មានរូបរាង។ 

Taehyung :«មកនេះ!! » Taehyungចាប់ទាញនាងមកវិញមិនអោយនៅជិតកូនចៅគេនោះទេ ។  Sungបានត្រឹមតែញញឹមនិងចរឹកចៅហ្វាយ ចេះតែប្រច័ណ្ឌទៅកើត។ 

Sung :«ប្រច័ណ្ឌអីក៏ខ្លាំងម្លេះ!! »

Taehyung :«យើងមិនបានប្រច័ណ្ឌ!! គ្រាន់តែមិនចង់អោយឯងបានស្រីពេស្យាដូចជានាងនោះទេ!! »ក្រិប!! !បេះដូងលោតចុះមក នេះនាងជាស្រីពេស្យាបែបនេះ បើដឹងបែបនេះយកនាងមកធ្វើស្អី។ 

Sung :« អ្នកនាង Fiជាមនុស្សល្អសម្រាប់ខ្ញុំណាបាទ!!  បើបានគាត់ខ្ញុំមានសំណាងមិនខានទេចៅហ្វាយ!! » នាយនិយាយបញ្ជេះចិត្តចៅហ្វាយលែង មើលចុះមាត់និយាយថាមិនប្រច័ណ្ឌតែកាយវិការខាំមាត់ខាំកសម្បើមណាស់ ។

Fira:«  ឆាប់ទៅៗ!! »នាងតូចចូលទៅរុញ Sungចេញពីទ្វាបើមិនចឹងទេនាងត្រូវមាត់ទៀតមិនខានទេ ។ Sungញញឹមហើយក៏ព្រមដើរចេញទៅក្រោមទាំងសប្បាយចិត្ត។ 

Taehyung :«ស្រលាញ់វាណាស់មែនទេ?! !»បន្ទាប់ពីបិទទ្វារួចរាងក្រាស់អង្គុយជំទែងកង់ទាក់ខ្លាធ្វើមិនដឹង។ 

Fira:«រឿងខ្ញុំ! !»

Taehyung :«តែនាងជាមនុស្សក្នុងផ្ទះខ្ញុំ!! ខ្ញុំមានសិទ្ធត្រូវដឹង!! »

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now