ភរិយាកុងត្រា part11

4.8K 224 20
                                    

៚ Condo៚

ប្តីប្រពន្ធថ្មីថ្មោងបានមកដល់ Condoដែលអ្នកស្រី Kimបានអោយគេរៀបចំលើពូកយ៉ាងរ៉ូមេទិចតែអ្នកណាទៅដឹងថាពួកគេគេងផ្សេងគ្នានោះ។

Taehyung:«ងូតទឹកមុនទៅ!! » Taeផ្តួលខ្លួនលើពូកទាំងអស់កម្លាំង ហត់នឿយមួយព្រឹកហើយ ។

Fira:«លោកងូតមុនទៅ!! »អោយនាងងូតយ៉ាងមិចបើមិនទាន់និងរូតរ៉ូបរួចផងហើយប្រាប់គេយ៉ាងមិចទៅ ។

Taehyung:« យី!! !ងូតទឹកចាំបាច់ប្រចាំគ្នាដែរ!! »

Fira:«គឺ!! ខ្ញុំ.......... !! » នាងមិនដឹងនិយាយយ៉ាងមិចទេ នៅអេះអុញមុខរាងក្រាស់ នាយមើលទាំងហួសចិត្ត។

Taehyung:«បែរខ្នងទៅ!! !! យ៉ាបណាស់!! »គ្រាន់តែប៉ុនហ្នឹងក៏នាងមិនហ៊ានប្រាប់ដែរ Taeបំវិលខ្លួននាងអោយប្រែក្រោយរួចរូតរ៉ូបអោយនាងទើបនាងរត់ទៅងូតទឹក នាយសើចទាំងហួសចិត្តនិងចរឹកស្រីនេះ។

10នាទីក្រោយមកនាងចេញមកក៏ឃើញលោកប្តីនាងដេកលក់បាត់ទៅហើយ ដេកលក់ទាំងខ្លួនស្អុយបែបនេះ។

Fira:«ស្អុយស្រាណាស់!! »នៅពិធីគេក៏បានផឹកស្រាហើយពេលនេះមិនងូតទឹកទៀតស្មោគគ្រោគខ្លាំងណាស់។

Fira:« Tae!! !»នាងតូចអោនទៅជិតមុខរាងក្រាស់ហៅឈ្មោះគេតែគេមិនក្រោកសោះឡើងទើបនាងដើរទៅក្នុងបន្ទប់ទឹកកាន់ចានធំមួយជាមួយនិងកន្សែងជូតខ្លួនអោយគេ បើអោយគេដេកទាំងបែបនេះព្រឹកឡើងមិនស្រួលខ្លួនទេ។ បន្ទាប់ពីជូតខ្លួនអោយគេរួចហើយទើបនាំគ្នាដេកដោយនាងតូចដេកលើសាឡុងព្រោះបាននិយាយពីលក្ខខណ្ឌរួចមកហើយ!! ។

៚ 1 week ago៚

កន្លងទៅមួយអាទិត្យហើយដែលពួកគេមានឈ្មោះជាប្តីប្រពន្ធស្របច្បាប់ តែវាគ្រាន់តែជាឈ្មោះតែប៉ុណ្ណោះ។ ពួកគេតែងតែឈ្លោះប្រកែកគ្នាតែនាងតូចមិនបានយកទៅប្រាប់អ្នកណាបានត្រឹមលួចយំព្រោះគោរពតាមកុងត្រាដែលគេបានបង្កើតឡើង។

Taehyung:«ខ្ញុំមិនមែនជាប្តីពិតនាងទេ កុំមកចេះដឹងរឿងខ្ញុំច្រើនពេក!! » ប៉ុន្មានថ្ងៃនេះ នាងដូចជាតាប៉ែខ្លាំងណាស់ ធ្វើអីក៏មិនបាន សួរចុះសួរឡើងរហូត Taeរុញនាងដួលព្រូសទៅលើការ៉ូក្នុងបន្ទប់ នាយហត់នឿយដែលត្រូវមានគេសួរចុះសួរឡើងបែបនេះ។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now