ថ្ងៃនេះនៅក្នុងភូមិគ្រិះនៃគ្រួសារត្រកូល Kim មានតែមសម្លេងអ៊ូអរ សម្លឹងប្រកែកគ្នាក៏មានដែល គឺមកពីម្តាយកូនទាំងពីរនិយាយមិនដែលត្រូវគ្នាសោះ។
Taehyung:«ម៉ាក់!! ខ្ញុំប្រាប់ហើយថាខ្ញុំមិនរៀបការទេ!! »
អ្នកស្រី Kim:«ល្មមដល់ពេលហើយ! ! ឯងមើល Jungkookទៅប្អូនឯងទេតែគេមានប្រពន្ធហើយ ឯងចង់នៅព្រៅដល់កាលទៀត! !ចង់អោយពួកមីស្រីលក់ខ្លួននិងតាមឯងរហូតចឹងហ្អេស!! » រាល់ថ្ងៃកូនប្រុសគាត់ ទៅតែក្លឹប ដេកតែជាមួយស្រីពេស្យា ទាំងនោះ គាត់មើលទៅទើសមុខណាស់ ។
Taehyung:«ខ្ញុំមិនចូលចិត្តអោយអ្នកណាបង្ខំទេម៉ាក់!! » គេនៅតែរឹងទទឹង នេះ១ឆ្នាំហើយដែលគាត់ទុកពេលអោយគេរកតែគេបែរជាមិនទៅរក មិនគិតមិនខ្វល់ពីរឿងទាំងនេះ ។
អ្នកស្រី Kim:«ចង់អោយយើងលេងធម៌ក្តៅជាមួយឯងឫយ៉ាងមិច!! »ពេលនេះនៅក្នុងផ្ទះមានតែប៉ុន្មាននាក់ទេ ចំណែកឯពួកគេទាំង៥ នាក់នៅបានទៅផ្ទះអស់ហើយ នៅសល់តែប្តីប្រពន្ធមួយគូរ និងស្រីដែលមានឈ្មោះជាលេខានោះ!! ។
Taehyung:«ម៉ាក់ចង់យ៉ាងមិច? ចង់វៃខ្ញុំធាក់ខ្ញុំក៏ធាក់មក!! »
អ្នកស្រី Kim:«បើឯងនៅតែមិនស្តាប់ទៀត ការងសរ របស់របរ ឡានលុយ អ្វីៗទាំងអស់ដែលឯងមានគឺយើងយកមកវិញទាំងអស់ ហើយនិងដកឯងចេញពីគ្រួសារត្រកូល Kim!! » គាត់និយាយមឺុងម៉ាត់ Taehyungស្តាប់ហើយលេបទឹកមាត់ក្អិកៗ គេមិចនិងអាចរស់បានបើគ្មានរបស់ទាំងនោះ។
Taehyung:«ធ្វើតាមម៉ាក់ចុះ!! »គេសុំចុះចាញ់ហើយ គេមិនអាចរឹងជាមួយគាត់ទៀតទេ បើគាត់ធ្វើដូចមាត់និយាយមែននោះចប់មិនខានទេ។
អ្នកស្រី Kim:« ឯងត្រូវរៀបការជាមួយ Firaលឺទេ!! ហើយគ្មាមសិទ្ធប្រកែក!! »គាត់ប្រើក្បាច់និងទៀតហើយ កាលមុនក៏ធ្វើរឿងនេះមកលើ Jungkookដែរ ខុសត្រូវ Yubinនាងជាក្មួយចិញ្ជឹម គាត់អាចដឹងពីពូជសាសន៍របស់នាងបាន ចុះ Fira នាងជាកូនអ្នកណាក៏មិនដឹងផង។
Taehyung:«ហឹម!! ! Fira! !ម៉ាក់ហៅ!! » Taehyungស្រែកហៅ Firaដែលនៅខាងលើបន្ទប់មិនទាន់ចុះមក ពេលគេហៅទើបនាងចុះមកទាំងប្រញាប់ប្រញាល់ បើមិនចឹងទេត្រូវមាត់ទៀតហើយ។
YOU ARE READING
រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )
Actionពីស្រីម្នាក់ដែលមិនដឹងអីក្លាយទៅជាស្រីម្នាក់ដែលរងទុក្ខវេទនាតែម្នាក់ឯង។ ប្រុសដែលបានជួយនាងពីភាពអត់ឃ្លានបានយកនាងមករស់នៅជាមួយធ្វើអោយនាងធ្លាក់ក្នុងអន្លង់ស្នេហ៍នរកយកនាងធ្វើជាភរិយាដើម្បីបំពេញនាទីជាកូនប្រុសល្អ ទាំងដឹងថាចិត្តមនុស្សស្រីឆាប់ទន់ជ្រាយយ៉ាងណា។ នាង...