ភរិយាកុងត្រា part 2

6.3K 274 13
                                    

នៅក្នុងឡានមានសភាពស្ងប់ស្ងាត់មិនមានអ្នកណានិយាយទាំងអស់ អោយតែនិយាយគឺតែងតែប្រកែកគ្នាទើបមិនចង់និយាយបែបនេះ។   ស្ងាត់ៗបែបនេះមិនមែនមិនមានទុក្ខនោះទេ  Firaផ្អែកក្បាលបែរទៅម្ខាងដោយមិនអោយគេឃើញមុខព្រោះតែនាងយំ នាងឈឺ ពេលលឺពាក្យគេនិយាយមុននេះ នាងគ្មានភាពក្លាហានក្នុងការនិយាយជាមួយគេនោះទេ ចង់ប្រកែកក៏មិនអាចប្រកែកបានទេ គេមានសិទ្ធអំណាចលើនាងគ្រប់យ៉ាង ។

« ខ្ញុំហាមដាច់ខាតមិនអោយលង់ស្រលាញ់ខ្ញុំ ព្រោះខ្ញុំគ្មានថ្ងៃស្រលាញ់នាងជាដាច់ខាត!! » 

សម្តីមួយប្រយោគរបស់គេគឺស្ថិតក្នុងខួរក្បាលនាងដដែល  ប្រយោគនោះចុកចាប់ខ្លាំងណាស់ នាងយំដោយគ្មានសម្លេង ធ្វើអោយនាងកាន់តែពិបាកទ្រាំ។ 

Fira:«មិចក៏ស្អប់ខ្ញុំយ៉ាងនេះ!!  លោកដឹងទេថាខ្ញុំស្រលាញ់លោកខ្លាំងណាស់   តែមិនដឹងថាប្រាប់យ៉ាងមិច!! »ពាក្យទាំងនេះ  នាងបានត្រឹមនិយាយវាក្នុងចិត្តតែប៉ុណ្ណោះ  នាងមិនអាចប្រាប់គេបានទេ ព្រោះដឹងថាវាមិនអាចទៅរួច សុខចិត្តលាក់ទុកក្នុងចិត្តឈឺតែម្នាក់ឯងបានហើយ។

ហឹក!! !! ! ងឺុត!!  នៅសុខៗនាងក៏ភាតមាត់យំ ធ្វើអោយ Taehyungឈប់ឡានភ្លាមៗ។

Taehyung:«កើតអីមែនទេ?! !»  គេសួរទាំងបារម្ភតែនាងមិនបានងាក់មករកគេនោះទេ បើងាក់ទៅគេប្រកាដជាដឹងថានាងយំមិនខានទេ។

Fira:«មិនអីទេ!! បើតទៀតទៅ!! » នាងសម្រួលសម្លេងនិយាយជាមួយគេទាំងងុលៗ ។

Taehyung:«មិនកើតអីយ៉ាងមិច?  ខ្ញុំស្តាប់សម្លេងក៏ដឹងថានាងយំទៅហើយ!! »

Fira:«ខ្ញុំគ្រាន់តែផ្តាសាយ ទេ កុំបារម្ភអី!! »

Taehyung:«ខ្ញុំមិនបានបារម្ភទេ ស្រីណាក៏ខ្ញុំធ្វើបែបនេះដែរ!! » មិនបារម្ភឫ?  គេមិនដែលធ្វើបែបនេះដាក់ស្រីណាទេ គេគ្រាន់តែសុីហើយបោះចោលដូចក្រដាសចង់ស្រីទាំងនោះបែបណាក៏គេមិនខ្វល់ដែរ។ 

Taehyung:«នេះថ្នាំផ្តាសាយ!! »គេបោះថ្នាំអោយនាងតែងមិនមើលមុខ កាយវិការគេបង្ហាញអោយឃើញថាខ្វល់ពីនាងណាស់ តែប្រុសនេះមាត់រឹងជាងដុំថ្មទៅទៀត។ 

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now