ភរិយាកុងត្រា part 19

4.2K 183 14
                                    

4ថ្ងៃកន្លងផុតទៅ នាងតូច Firaចាប់ផ្តើមដឹងខ្លួនឡើងវិញដោយមានការមើលថែពី Taehyung។ នាយមើលថែរក្សានាងយ៉ាងល្អិតល្អន់ ដោយមិនអោយអ្នកណាមកប៉ះឡើយ ។

Taehyung:«មិចក៏អូនអត់និយាយជាមួយបង?! !» តាំងពីនាងដឹងខ្លួនមកមួយម៉ាតក៏នាងមិនច្រលក់ជាមួយ Taehyungឡើយ ។ នាយចាប់ផ្តើមអន់ចិត្តស្វិតស្រពោន មុខមិនសូវជារីកព្រោះតែប្រពន្ធមិននិយាយរក។

Fira:«.....» នាងងាកមុខចេញធ្វើជាគេងលក់ នាយនៅមានមុខមកសួរទៀត ដើមហេតុដោយសារតែយ៉ាងមិច គឺមកពីអ្នកណា?

Taehyung:« Fi!! ! អូនខឹងមករឿងអី?! !» រាងក្រាស់អង្គុយលើគ្រែអ្នកជំងឺ ដើម្បីជំរឹតសួរនាង បើទុកអោយអត់និយាយបឬបនេះគេស្ទះទ្រូងស្លាប់មិនខានទេ។

Fira:«.......» នាងសង្ខំគេងធ្វើមិនដឹងមិនលឺ ធ្វើដូចជាគេជាមនុស្សអរូប។

Taehyung:«និយាយគ្នាអោយដឹងរឿង! !អូនគ្មានសិទ្ធធ្វើបែបនេះ!! អូនដឹងទេថាបងភ័យប៉ុណ្ណាពេលអូនធ្វើបែបនេះ អូនគិតយ៉ាងមិចបានជាទៅចាក់ខ្លួនឯង!! គ្មានគិតថាបងត្រូវឈឺយ៉ាងមិចទេឫ!! » នាយនិយាយចំៗ វាឈឺណាស់ពេលឃើញនាងកើតស្អីនោះ តែនាងវិញមិនបានគិតពីខ្លួនឯងនោះទេ ។

Fira:«បើចង់ដឹងខ្ញុំកើតអី! !ទៅផ្ទះយក ទូរស័ព្ទ ខ្ញុំ អោយមកខ្ញុំ !! » នាងនិយាយពាក្យខ្ញុំៗមុខស្មើរធ្មេងបញ្ជាក់ប្រាប់ថានាងខឹងមិនទាន់បាត់។ (បញ្ជាក់:ពេលដែល Juri sendរូបទៅ Firaហើយនាងបានលុបចោលមិនអោយ Taeដឹងនោះទេ!! )

Taehyung:« បងទៅ តែអូនមិនត្រូវនិយាយពាក្យខ្ញុំ!! កុំគម្រោះគម្រើយដាក់បង!! »

Fira:«ហឹម!! » នាងចេះតែយល់ព្រមតែមាត់ តែពេលនេះនសងចង់អោយបកស្រាយអោយច្បាដ់សិនទើបច្រលក់មាត់និយាយជាមួយ ។ Taehyung ដើរចេញទៅបាត់ ទាំហភ្លេចថា Firaនៅពេទ្យម្នាក់ឯង។

ក្រាក!! !!

Fira:«មកលឿនយ៉ាងនេះ!! ! អ្នកនាងJuri!! » នាងស្មានតែ Tae ព្រោះគេទើបតែចេញមុននេះ តែទ្វាបានបង្ហាញ់អោយឃើញមនុស្សដែលនាងស្អប់ មនុស្សដែលធ្វើអោយគ្រួសារនាងបែកបាក់ នាងស្អប់តែធ្វើអីមិិនកើតព្រោះខ្លួនឈឺងើបមិនរួចបានតែនិយាយប៉ុណ្ណោះហើយពេលនេះនៅម្នាក់ឯងទៀត នាងមិនអាចស៊ូជាមួយបានទេ។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now