ភរិយាកុងត្រា part27

3.2K 140 17
                                    

ងីុត!! ផាំង!! !

សម្លេងឡានឈប់ងក់នៅមុខផ្ទះ Jaemin រាងសង្ហារបិទទ្វាផាំងស្ទើររង្គើផែនដី នាយក្តាប់ដៃខ្ញាំចូលគ្នាសឹងតែបាក់ មាត់ខាំស្ទើរបែកឈាមព្រោះតែកំហឹងកើនឡើងទ្វេដងស្ទើរតែលើកដៃសម្លាប់មនុស្សទៅហើយ។ រាងក្រាស់បើកទ្វារបងដើរត្រុកៗទៅខាងក្នុង Jaeminឃើញដូច្នោះក៏ដើរទៅមុនដើម្បីនាំរាងក្រាស់ទៅដល់បន្ទប់។ ដូចអ្វីដែលគេឃើញមែន រូបភាពប្រពន្ធដេកអោបគ្នាជាមួយប្រុសណាមិនដឹងដោយននលគោក ។ ភ្នែកចាប់ផ្តើមឡើងក្រហម កម្តីខ្លួនចាំប់ផ្តើមកើនឡើងរាប់រយអង្សារ វាស្ទើរតែឆេះឆាបអស់ទៅហើយ រូបភាពទាំងនេះវាគួរអោយស្អប់ ។

Taehyung :«ឆាប់ចេញអោយអស់ទៅ!! »ទឹកមុខត្រជាក់ស្រេបប្រាប់ទៅពីរនាក់ម៉ែកូនអោយចេញក្រៅ គេត្រូវមានរឿងចាត់ការស្រីពេស្យានេះសិន។ Fadiនិង Jaeminលឺបែបនេះមិនហ៊ាននៅនោះទេ ខ្លាចថាគេនិងសម្លាប់ពីរនាក់ម៉ែកូននេះឯង ទើបនាំគ្នារត់ចេញទុកអោយនៅ៣នាក់ដែលពីរនាក់ទៀតសន្លប់អោបគ្នាមិនដឹងអី។

ប្រូស!! !! រាងកាយននលគោកធ្លាក់ចុះពីលើគ្រែថោយដៃរាងក្រាស់ Taehyungទាញ Firaអោយធ្លាប់ចុះមកក្រោមខ្លាំងៗដោយមិនថ្នមដៃចំណែក Firaដឹងខ្លួនបានតិចៗក៏រើដៃរើជើងបានខ្លះ។

ប្រាវ!! !! !! ទឹកមួយកាធុនស្រោចលើខ្លួននាងតូចទាំងអស់ សើមជោកពេញខ្លួន ខ្លួននាងក៏ញ័ញាក់ព្រោះតែរាងក្រាស់ជាប្តីតំឡើងលេខម៉ាសុីនត្រជាក់ហើយទឹកនេះជាទឹកត្រចៀកខ្លាំង។ នាយក៏ទៅយកមួយការធុនទៀត ទៅចាក់លើខ្លួន Tenn នាយស្ទើរតែយកកាំបិតមកចាក់គេទាំងរស់ទៅហើយ។

Fira:«ហឹម!! !! Tae?! ! អាយ!! !នេះយ៉ាងមិចហ្នឹង!! » នាងពត់ខ្លួនមិនដឹងខ្យល់អីបន្ទាប់ពីត្រូវទឹកសើមពេញខ្លួន នាងបើកភ្នែកសន្សឹមៗក៏ឃើញអ្នកជាប្តីកំពុងតែសម្លឹងមើលនាងដូចគ្នា នាងធ្វើភ្នែលស្លីស្លើមិនយល់ហេតុអីក៏គេមកទីនេះ នាងងើបមកក៏ក្រឡែកមើលខ្លួនឯង គឺវាគ្មានស្អីបិតបាំងនោះទេ នាងនៅតែមិនយល់តែក៏ងាក់ទៅឃើញ Tennនៅលើគ្រែនាងកាន់តែមិនយល់នាំងចាំបានតែមកដល់ផ្ទះផឹកទឹកហើយក៏មិនដឹងអីទៀតដែរ។ Taehyungសម្លឹងនាងមិនដាក់ភ្នែក នាងក៏សម្លឹងគេដូចគ្នា នាងមើលឃើញភ្នែកដល់កំណាចរបស់គេ នាងកាន់តែភ័យតែនាងមិនដឹងរឿងពិតមែន។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Opowieści tętniące życiem. Odkryj je teraz