ភរិយាកុងត្រា part 34

3.3K 162 18
                                    

ក្នុង Condoដល់សែនធុញទ្រាំ ស៊យស្អីត្រូវចាញ់បោកស្រីដូចជា Fadi នាងចាក់សោគេជាប់មិនអោយចេញពីបន្ទប់បាន ទូរស័ព្ទក៏គ្មានដែរ ។

Tenn :«ទ្រាំលែងបានហើយ! ! Condoអាណាក៏ Condoទៅ!! »នាយទាត់ដាឡុងមួយជើងព្រោះតែគេមិនដឹងចេញតាមណា មានតែវៃបង្អួចព្រោះតែបង្អូច Taehyungក៏មានសោរចាក់ទៀត នាយមិនខ្វល់ថាជារបស់អ្នកណាតែពេលនេះត្រូវចេញពីនេះសិន ខ្លាចម្ចាស់គេមកវៃបែកមាត់ ។ 

ប្រាវ!! !! បង្អួចកញ្ចក់ត្រូវបែកខ្ចាយចេញពីជាអំបែងដោតស្នាដៃ Tenn នាយរត់ចេញមកតាមបង្អួចរហូតបានសម្រេច តែមិនដឹងថា Fadiទៅប្រកាច់ណាបាត់ទេ។ 

Tenn :«ហុើយ!! បើចាប់បានលើកនេះ យកទៅកោះទើបបាន!! » នាយច្រូតមួយមួលម៉ៅគ្រាន់ស្រីមាឌល្អិតមួយក៏គេចាត់ការមិនកើត សមជាប្រុសដែលទេនៀក។ 

__________________________

   Sung :«អស់ចិត្តឫនៅអ្នកនាង?! !» គេនាំនាងដើរ2ម៉ោងហើយ ធ្ងន់ក៏ធ្ងន់ទៀត មិនលឺនិយាយស្អីសោះឡើយ។

Sung :«ដេកលក់ហើយ!! » ដេកលក់តាំងពីកាលក៏មិនដឹង ចុះគេខំនិយាយជាមួយហូរហែរ មានតែនិយាយតែឯងហើយចឹងគួរអោយខ្មាសគេមែន។ 

Sung :«ស្លាប់ហើយ!! ដេកហៀរទឹកមាត់ទៀត!! ងាប់មិនខានទេ!! »រាងក្រាស់អស់សំណើចនិង Juriដែលដេកលក់ហើយទឹកមាត់ពេញអាវគេទៀត ។ រាងក្រាស់ហៅ Taxicទៅផ្ទះព្រោះតែនាងគេងលក់ហើយ ហើយគេក៏ហត់ទៀត។
_______  ______________

មេឃចាប់ផ្តើមស្រទុំ រាងស្តើងដូចជា Firaមកអង្គុយហាលទឹកសន្សើម នៅក្នុងសួនច្បារក្បែរអាងទឹក រំលឹកដល់រឿងដែលនាងធ្លាក់ទឹក ត្រូវ Taehyung   មកជួយ នាងញោចមាត់ញញឹមនឹកឃើញពេលនោះ គេបានថើបនាងទៀតផង  ។

អ្នកស្រី Kim :«  Fi!! !! !» អ្នកស្រី Kim មកពីណាក៏ដឹង ហៅនាងពីក្រោយស្ទើរលួសព្រលឹងនាងបាត់។

Fira:«ចាស៎! !ម៉ាក់!! »

អ្នកស្រី Kim :«ពិបាកចិត្តណាស់មែនទេ!! »គាត់មកអង្គុយក្បែរនាងយកដៃរបស់គាត់ទាញក្បាលនាងអោយកើយលើស្មាគាត់! ! គាត់គ្មានកូនស្រីនោះទេ គាត់បានសម្លឹងឃើញ Firaជាក្មេងស្រីល្អទើបស្រលាញ់ពេញចិត្តដូចកូនបង្កើត  ។  គាត់អង្អែលក្បាលនាងតិចៗ វាជាភាពកក់ក្តីដែលនាងចង់បាន បែបនេះហើយទើបនាងមិនចង់ចាក់ចេញព្រោះតែមានមនុស្សល្អនៅជុំវិញខ្លួនបែបនេះ ។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now