ភរិយាកុងត្រា part4

5.6K 256 5
                                    

Taehyung និង Firaបានមកដល់ភោជនីយដ្ឋានដែលថ្លៃបំផុតនៅទីក្រុង Seoul ។ Firaបើកភ្នែកភ្លឹសៗ ចាំបាច់អីនាំនាងមកកន្លែងថ្លៃបែបនេះ វាមិនសមនិងនាងឡើយ។ 

Taehyung:«ចង់ធ្វើរូបចម្លាក់មែនទេ?   នៅឈរដល់កាលទៀត មិចមិនចូលមក!! » ប្រាប់ថាឃ្លានតែពេលមកដល់កន្លែងញាំុំហើយបែរជាឈរធ្មឹងដូចរូបចម្លាក់។  Firaខាំមាត់សង្កត់ចិត្តដើរពីក្រោយគេចូលក្នុងភោជនីយដ្ឋានដែលមានការតុបតែងយ៉ាងល្អិតល្អន់។  Taehyungដើរទៅតុមួយដែលសម្រាប់មនុស្សពីរនាក់  ។

Waiter:«ជម្រាបសួរអ្នកទាំងពីរ!!  ជាគូស្នេហ៍មែនទេ?  ពួកយើងមាន ការតុបតែងម្ហូបសម្រាប់គូរស្នេហ៌បាទ!! » Waiter ដើររាក់ទាក់គេ ដោយឃើញពីមានសមគ្នារវាងអ្នកទាំងពីរទើប waiter គិតថាជាគូស្នេហ៍ ។

Fira:«អរ!! ចា!! ពួកយើង..... » ចង់បដិសេធដែលតែខាងប្រុសដណ្តើមនិយាយមុន។

Taehyung:«យកឈុតហ្នឹងមកចុះ!! »   គេញញឹមដាក់ Waiter ទាំងដែលពួកគេមិនមែនជាគូស្នេហ៌ចាំបាច់អីយកម្ហូបគូស្នេហ៌។ 

Fira:«ចាំបាច់ធ្វើបែបហ្នឹង?  »ក្រោយពី Waiterចេញទៅបាត់ ទើប Fira និយាយទាំងក្តៅចិត្ត  ចូលចិត្តណាស់ផ្តលក្តីសង្ឃឹមអោយគេហ្នឹង។

Taehyung:«គេណែនាំហើយ ក៏យកទៅ វាមិនងាប់ទេគ្រាន់តែប៉ុណ្ណឹង»គេសម្លឹងនាង គ្រាន់តែប៉ុណ្ណឹងធ្វើដូចយកនាងទៅលក់ ខឹងច្រឡោតខុសរឿង ។

១០នាទីក្រោយមក !! !

waiter:«មកហើយបាទ!! ជាឈុតដែលពិសេសជាងគេ មានតែសម្រាប់អ្នកទាំងពីរ ព្រោះសាក់សមនិងគ្នាណាស់!! »   waiterលើកម្ហូបដាក់តុអោយមិនភ្លេចបញ្ជោរមួយគូរនេះអោយមុខក្រហម។

Taehyung:«អរគុណបាទ!!    ក្តៅមែនទេ?! !» ក្រោយពី Waiterចេញទៅបាត់   ទើបគេក្រឡែកឃើញមុខនាងក្រហម មកពីក្តៅពេកទេដឹងបានជានាងបែបនេះ។

Fira:«មិនមែនទេ!!  មុខខ្ញុំមានក្រហមឯណា!!  »នាងស្ទាបមុខខ្លួនឯង វាក្តៅអ៊ុនៗបញ្ជាក់ថានសងអៀនខ្លាំងណាស់។

Taehyung:«អៀនមែនទេ?! !» ថ្ពាល់នាងកាន់តែក្រហមពេលគេសួរបែបនេះ  Taehyungនឹកអត់សើចមិនបាន ចេះអៀនទៅកើត។

Fira:«ខ្ញុំញាំុមុនហើយ!! » នាងបង្វែរប្រធានបទ បើមិនចឹងទេ នាងអៀនមិនបានសុីអីអាឡូវហើយ។ 

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now