ពីស្រីម្នាក់ដែលមិនដឹងអីក្លាយទៅជាស្រីម្នាក់ដែលរងទុក្ខវេទនាតែម្នាក់ឯង។ ប្រុសដែលបានជួយនាងពីភាពអត់ឃ្លានបានយកនាងមករស់នៅជាមួយធ្វើអោយនាងធ្លាក់ក្នុងអន្លង់ស្នេហ៍នរកយកនាងធ្វើជាភរិយាដើម្បីបំពេញនាទីជាកូនប្រុសល្អ ទាំងដឹងថាចិត្តមនុស្សស្រីឆាប់ទន់ជ្រាយយ៉ាងណា។ នាងលះបង់អស់ហើយ ទាំងក្តីសុខរបស់នាង ក្តីស្រលាញ់របស់នាង ខ្លួនប្រាណនាង ត្រូវបានគេយកអស់ហើយ គ្មានសល់អ្វីឡើយ ក្រៅពីសល់តែក្តីទុក្ខសោកដែលនាងពាំជាប់ក្នុងបេះដូងដែលឈឺខ្ទោកៗ នាងលះបង់ដោយសារតែក្តីស្រលាញ់ដែលមានអោយគេ ស្នេហាមួយដែលមានតែម្ខាងវាឈឺណាស់នៅពេលដែលយើងឃើញគេកសាងគ្រួសារថ្មីដែលមិនមែនជាយើង ។ Start : 18/06/2020
50 parts