ភរិយាកុងត្រា part 18

4.4K 195 12
                                    

Taehyungសង្ងំយំមិនចេញទៅណាចំណែកគ្រូពេទ្យក៏មិននិយាយអីព្រោះពួកគេខំអស់លិទ្ធភាពទៅហើយ សាកសពស្រីតូចទុកនៅក្នុងបន្ទប់ធម្មតាវិញដោយដាក់អុកសុីសែនតាមដែលខាងគ្រួសារបានសុំ។
គ្រប់គ្នាបានចេញទៅក្រៅអស់ដោយទុកអោយTaeនៅម្នាក់ឯង មើលទៅគេខូចចិត្តខ្លាំងណាស់ ប្តីប្រពន្ធទើបតែចេះស្រឡាញ់គ្នា ទើបចេះថ្នាក់ថ្នមបែរមកជួបរឿងបែបនេះ ។

Tae:« Fi!! !អូនធ្វើបែបនេះបានយ៉ាងមិច? បងមិនអាចរស់គ្មានអូនបានទេហឹកៗៗៗ បងស្រឡាញ់អូន ត្រឡប់មកវិញមក !! បងស្រឡាញ់អូន!! » រាងក្រាស់យំអោបសព Fira នាយអោបនាងយ៉ាងណែនឯខ្លួនក៏ញ័រព្រោះតែយំខ្លាំងពេក អ្នកណាមិនឈឺប្រពន្ធមួយទាំងមូលមកស្លាប់បែបនេះ មិនសូម្បីនិយាយលាចុងក្រោយមួយមាត់ ។

Tae:«ដឹងខ្លួនវិញមក!! ! ហ្អាយ!! ! Fi ហឹកៗៗ !! » នាយវាយរបស់នៅជិតខ្លួនខ្ទេចគ្មានសល់មិនខ្វល់ថាទីនេះនៅទីណាសំខាន់គេធុញថប់ ។ គ្រប់គ្នាលឺសម្លេង Taeទើបរហ័សចូលមក រាងក្រាស់ដូចជាខ្មោចចូល វៃរបស់បែករាយប៉ាយពេញបន្ទប់អ្នកជំងឺ។

Suga:« Tae!! !! »

JK:«បានហើយ Tae!! !ស្ងប់អារម្មណ៌ !! » JKដែលត្រូវជាប្អូនបានអោបលួងលោម ពេលនេះប្រហែលជាត្រូវការអ្នកលួងលោមហើយ អ្នកឯទៀតក៏មិនអាចនិយាយអីដែរព្រោះពួកគេអាណិតមិនចង់ឃើញបែបនេះ Tae នៅតែយំអោបក្រសោប Jungkookដូចជាកូនក្មេង តែមួយរំពេចនោះទើបគេដេកលក់បាត់ទៅ ។ Jungkookឃើញដូច្នេះក៏ដាក់នាយអោយគេងស្រួលបួល គ្រប់គ្នាមើលមកទាំងតាងតឹង ជួយអ្វីមិនបាននោះទេ។

អ្នកស្រី Kim:«ហឹម!! !» គាត់ដក់ដង្ហើមជំមើលមកកូនប្រុសរបស់គាត់ដែលមកត្រូវជួបរឿងបែបនេះ អោយគាត់ជួយអ្វីបាន នេះជាជីវិតទិញមកមិនកើតនោះទេ។

Yubin:«អ្នកមីង! ! ទៅផ្ទះជាមួយខ្ញុំសិនមក មើលទៅដូចជាហត់ខ្លាំងណាស់ ចំណែកឯសាកសពចាំស្អែកចាំយកទៅបូជា!! » Yubinជួយលួមលោកគាត់អោបគាត់ដើរចេញពីបន្ទប់នោះ។

Yubin:« Fi!! » Yubinស្រាប់តែឃើញអ្វីហោះស្ទុងៗនៅមុខបន្ទប់ពេទ្យដែល Fira សម្រាក់ ប៉ុន្តែភ្លាមៗនោះក៏ឃើញស្រមោល Fira នាងព្រឺសម្បុខ្ញាក់ៗ បើកភ្នែកធំៗទើបស្រមោលនោះហោះចូលទៅក្នុងបាត់ ។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Tempat cerita menjadi hidup. Temukan sekarang