ភរិយាកុងត្រា part 32

3.6K 185 33
                                    

កន្លងទៅអស់5ថ្ងៃ Fadiត្រូវ Tennមិនអោយចេញទៅណាហួងហែងនាងខ្លាំងមែនទែន គេចាំមើលនាង 24H មិនអោយនាងលួចរត់ចេញទៅក្រៅនោះទេ ពួកគេរស់នៅក្នុង Condoរបស់ Taehyungទាំងម្ចាស់គេមិននៅនោះទេ ។ថ្ងៃនេះចម្លែកខុសពីរាល់ដង គឺTennដេកលក់ដល់ព្រឹកភ្លឺចាំងគូទទាំងមិនដឹងខ្លួន Fadiបានឱកាសលួចរត់ចេញទៅក្រៅមិនអោយនាយដឹងនោះទេ ។

Fadi :«គ្មានអ្វីអាចរារាំងខ្ញុំបានទេ!! » នាងញញឹមមើលទៅទ្វា Condoរួចក៏រត់ចេញទៅហៅ Taxicជិះទៅ។

__________________

មកមើលគូរស្នេហ៌នេះវិញ ប៉ុន្មានថ្ងៃនេះត្រូវរូវគ្នាល្អណាស់ទើបអ្នកស្រី Kimអោយពួកគេរស់នៅមួយរយៈជាមួយគាត់ ក្នុងភូមិគ្រិៈមានតែ IU ,JK , Taehyung ,Fira ,អ្នកស្រី Kim ,និងអ្នកបម្រើប៉ុន្មាននាក់តែប៉ុណ្ណោះ។

៚តុអាហារ ៚

អ្នកស្រី Kim :«យល់ល្អមករស់នៅជុំគ្នាទៅហី!! ម៉ាក់ចង់ឃើញបែបនេះ Jungkookក៏ចឹងដែរ មករស់នៅជុំគ្នាទៅ ឃើញទេថាមានក្តីសុខប៉ុណ្ណា!! »ដួសបានបញ្ចុកគ្នា អង្គុយកាន់ដៃគ្នាញញឹមដាក់គ្នា គ្រាន់តែមើលក៏គាត់សប្បាយចិត្តណាស់ទៅហើយ គាត់ចង់ឃើញបែបនេះយូរមកហើយ ។

Taehyung :«ខ្ញុំនៅទីនេះក៏បានដែរ!! នៅទីនេះដូចជាអារម្មណ៌ស្រស់ស្រាយល្អណាស់ត្រូវទេអូន Fi!! »នាយលើកដៃដាក់លើស្មាប្រពន្ធជាទីស្រលាញ់យ៉ាងស្រស់ថ្លា។

Fira:«ពិតមែនហើយ! ! គួរអោយស្រលាញ់ខ្លាំងណាស់!! »នាងតូចញញឹម ចាប់ចង្កាប្តីលេងដូចម៉ែខ្នាញ់កូន ។

JK :«អូនឃើញទេ គេស្វិតណាស់ឯអូនវិញ បងធ្វើអីតិច ក៏ជេរ ជេរតិចល្ហែ!! » រាងក្រាស់ឃើញសកម្មភាពគ្រួសារគេហើយអត់ច្រណែនមិនបាន ព្រោះតែបានប្រពន្ធកាច ខុសតិចវៃ ខុសតិចជេរ ខុសតិចញឹកស្លឹកត្រចៀក គ្មានចេះស្វិតអីដូចគេ។

Yubin :«ការរាប់ឆ្នាំហើយរកស្វិតអីទៀត!! ធ្វើមើលតែការបាន1ខែដូចពួកគេចឹង យ៉ាប់ណាស់មកនេះ!! »

អ្នកបម្រើ:«លោកស្រី !! មានគេចង់ជួប!! »អាហារពេលព្រឹកមិនទាន់ហើយស្រួលបួលផង មានគេមកជួបទាំងព្រឹក អាណាគេក៏ឧស្សាហ៍ខ្លាំងម្លេះ។

អ្នកស្រី Kim :«ខ្វះពេលមកជួបឫ!! អោយគេអង្គុយលេខសិនទៅ យើងទៅឥឡូវហើយ!! »

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now