ភរិយាកុងត្រា part 7

4.9K 238 21
                                    

បន្ទាប់ពីរៀបចំខ្លួនសារជាថ្មីរួចហើយ Firaក៏ដើរចុះទៅខាងក្រោមវិញដើម្បីញាំុបបរដែល Yubinអោយគេធ្វើអោយនាង។ កែវភ្នែកមុតស្រួចសម្លឹងនាងមិនដាច់ពីភ្នែក ដោយសារតែនាងទើបគេត្រូវម្តាយថាអោយពេញៗមាត់ ។

Fira:« តិចជ្រុះភ្នែកមកទៅ!! » នាងមិនខ្វល់តែក៏មិនភ្លេចឌឺដងដាក់រាងក្រាស់ឡើយ។

Taehyung:« បានមាត់ណាស់!! !ដល់ Condoដឹងគ្នាហើយ!! »

អ្នកស្រី Kim:« កូន Fi មិនអីទេឫ?ម៉ាក់ភ័យសឹងស្លាប់ទៅហើយ!! »

Fira:«ខ្ញុំមិនអីទេម៉ាក់!! !»

Taehyung:« Fi ឆាប់ញាំុអោយលឿនទៅ! ! ខ្ញុំត្រូវជូននាងទៅកន្លែងមួយ!! » សម្តីគេ ធ្វើអោយអ្នកផ្សេងត្រេកអរ តែសម្រាប់ Fira ចាប់ផ្តើមភ័យ គេយកនាងទៅសម្លាប់ទេដឹង កាន់តែគិតកាន់តែភ័យ។

Fira:« ខ្ញុំមិនទៅទេ!! »

អ្នកស្រី Kim:« ទៅជាមួយ Taeទៅ គេខំមកបបួលហើយ!! »

Fira:«ចា!! »

១០នាទីក្រោយមក Taeក៏នាំ Fira ឡើងឡាន តាុំពិតគេគ្មានទៅណាទេ គឺទៅ Condoនេះឯង តែគេចង់ធ្វើបាបនាង ល្ងង់ៗដូចជានាងទោលតែប្រដៅខ្លះទើបបាន។

Taehyung:«មិចក៏ភ្លើអោយធ្លាក់ទឹក!! » គេបើកបណ្តើរនិយាយបណ្តើរ មែនហើយនាងល្ងង់ណាស់ដឹងថាខ្លួនមិនចេះហែលទឹកហើយ នៅមកលេងជិតទឹក ចុះបើពេលនោះគេមិននៅនាងក្លាយជាខ្មោចទឹកទៅហើយ។

Fira:« បើមកជេចឹងដដែល មិនទុកអោយខ្ញុំងាប់ម៉ងទៅ !! ជួយធ្វើអី!! »ខ្លួននាងកំពុងតែក្តៅ មាត់នាងក៏ស្លេក និយាយមិនចង់ចេញផង ខ្លួនក៏ញ័រទទ្រើត នៅមកស្តីអោយនាងទៀត មិនគិតសួរនាងថាធូរឫនៅអីបន្តិច។

Taehyung:«មិនចង់អោយមានខ្មោចទឹក!! » តាមដែលការពិតគេភ័យខ្លាំងជាងម្តាយគេទៀត អារម្មណ៍មួយប្រាប់ថាខ្លាចបាត់បងនាង តែមិនដឹងថសនាងត្រូវជាអ្វីនាងគេនោះទេ។

Fira:«បើនៅតែបន្តបែបនេះទៀត ពួកយើងនិងក្លាយជាប្តីប្រពន្ធបានយ៉ាងមិច?! !»គេតែងតែព្រងើយនិងនាង ចុះពេលដែលក្លាយជាគ្រួសារថ្មីមួយគឺនៅតែព្រងើយបែបនេះទៀតមែនទេ បើបែបនេះមែននាងស្លាប់ល្អជាង។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Место, где живут истории. Откройте их для себя