ភរិយាកុងត្រា part43

4.1K 179 31
                                    

43

កម្លោះសង្ហានៅក្នុងផ្ទះម្នាក់ឯងរង់ចាំថ្ងៃដែលគេបានដឹងការពិត គេនៅតែជឿជាក់ថាកូននោះជាកូនគេ ព្រោះគេក្អួតសឹងតែរាល់ថ្ងៃ អាការៈនេះគឺជាការចាញ់កូនជំនួសប្រពន្ធ។ រាងក្រាស់អង្គុយសញ្ជប់សញ្ជឹងមើលទៅផ្នែកខាងលើដែលមេឃស្រស់បំព្រងគួរអោយគយគន់ តែហេតុអ្វីជីវិតគេមិនស្រស់បំព្រងដូចមេឃដែលនោះ។  

Tenn :«ហុើយ!! យូរដល់ហើយ តើប៉ាអាចជួបកូនបានទេ!! !ម៉ាក់កូនអាក្រក់ណាស់ អាក្រក់ណាស់ដែលរត់ចោលប៉ា!! »គេពិតជាស្រលាញ់ គឺស្រលាញ់នាងខ្លាំងណាស់ទោះជា Fadiមានចរិកអាក្រក់ពិសពុលយ៉ាងមិចក៏គេនៅតែស្រលាញ់នាងឫក៏មកពីជាតិមុន គេជំពាក់នាងច្រើនពេកទេដឹងទើបខ្លាចជាបែបនេះ។ 

ទឺងៗៗៗៗ

Tenn :«អាឡូ!! លោកTae!! »គ្រាន់តែស្តាប់សម្លេងTennក៏ដឹងថាគេមិនសូវស្រួលក្នុងចិត្តបាត់ទៅហើយ ប្រុសទាំងនេះមានជីវិតយ៉ាប់យឺនដូចគ្នា ត្រូវស្រូបិសាចដូច Fadiសម្លាប់ចិត្តទាំងរស់ ។ 

Taehyung :«កូនក្នុងពោះបាន៤ខែហើយ ខែក្រោយអាចពិនិត្យ DNAបានហើយ!! »

Tenn :«ល្អណាស់!! ពេលនេះយើងនឹងដឹងការពិត!! » 

Taehyung :«ឯងមិនអីទេមែនទេ? សម្លេងដូចជាខ្សោះណាស់!! »នេះជាចរឹករបស់Taehyung ចូលចិត្តបារម្ភពីគេគ្រប់គ្នាលើកលែងតែ Firaប៉ុណ្ណោះដែលគេឃោឃៅណាស់មិនចេះចប់មិនចេះហើយ។

Tenn :«ខ្ញុំមិនអីទេ!!  បានហើយទៅធ្វើរឿងលោកចុះ!! ទីតៗ»

Fadi :«ពិនិត្យ DNA? ងាប់ហើយមិនកើតទេ!! »នាងចាប់ផ្តើមភ័យ តែមិនដឹងឡើយថាTaehyungនិយាយជាមួយអ្នកណាគ្រាន់តែដឹងថាខែក្រោយនាងនិងត្រូវពិនិត្យ DNAពេលនោះនាងមិនអាចនៅគ្រួសារនេះទៀតទេ ។  Fadiដើរទៅបន្ទប់ផ្ទាល់ខ្លួនយ៉ាងប្រញាប់ប្រញាល់ ព្រោះតែក្នុងចិត្តនៅមិនសុខទេ នាងរាវរកទូរស័ព្ទខលទៅនរណាម្នាក់ តែគ្មានអ្នកណាក្រៅពី  Jaemin  ម៉ាក់នាងនោះទេ។ 

Fadi :«អ្នកម៉ាក់!! ! មានរឿងហើយ! !ជួយកូនផង!! » មិនទាន់និងលើកស្រួលបួលផង នាងស្រែកអោយម៉ែជួយបាត់ទៅហើយ ។ នាងពិតជាភ័យខ្លាចគេដឹងរឿងខ្លាងណាស់។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now