ភរិយាកុងត្រា part 22

3.4K 192 20
                                    

ពេលនេះនៅក្នុងបន្ទប់មានតែពីរនាក់បងប្អូន។  Fadiឈរញញឹមមើលទៅបងស្រីដលែដេកសន្លប់នៅនិងលើគ្រែ នាងមិនចង់អោយបងស្រីខ្ពស់ជាងខ្លួន បើខ្ពស់ហើយនាងនិងទម្លាក់មកវិញមិនខានទេ។   Fadi ឈរញញឹមជិតគ្រែបងស្រី ស្នាមញញឹមលាក់គុំនុំសង់សឹងទាំងដែល Firaមិនបានធ្វើស្អីនាងបន្តិចសោះឡើយ។ 

Fira:«ហឹម!! ! Fadi!! » នាងឧទានឈ្មោះប្អូនស្រីឡើងពេលឃើញនាងនៅនិងមុខ  Firaព្យាយាមងើបក្បាលឡើងមកតែ fadiចាប់ ក នាងសង្កត់ក្បាលនាងអោយចុះទៅក្បាលគ្រែវិញ។   Fadiសង្កត់ក្បាលនាងសឹងតែលិបចូលទៅក្នុងពូកទៅហើយ  Firaគ្មានកម្លាំងនិងតបតនោះទេព្រោះតែឈឺគឺឈឺខ្លាំង។ 

ប្រូស!! ! ក្រាក!! !

Firaប្រមូលកម្លាំងទាត់ Fadiមួយជើងដួលទៅលើការ៉ូមួយទំហឹងតែជួនជាពេលនោះរាងក្រាស់ដែលជាប្តីខ្លួនបើកទ្វាមក ក៏ឃើញ Fadiដួលដោយស្នាដៃប្រពន្ធខ្លួន រាងក្រាស់បែរភ្នែកទៅជាកំណាចមួយរំពេច។ 

Taehyung:«យ៉ាងមិចហើយ Fadi!! »រាងក្រាស់ដើរតាងៗទៅមើលស្រីតូច Fadiដែលដួលនៅលើការ៉ូដោយស្នាដៃប្រពន្ធខ្លួន។ 

Fadi :«អួយ!!  ហឹកៗ!! ឈឺចង្កេះណាស់បង Tae!! » នាងទប់ចង្កេះធ្វើជាដួលលើ រាងក្រាស់ នាយរហ័សទប់ពេញទំហឹង ធ្វើអោយខ្លួនFadiនិង Taehyungផ្អឹបជាប់គ្នា ទាំងដែលប្រពន្ធគេនៅទីនេះថែមទៀត  Firaមើលសកម្មភាពទាំងនេះទាំងទឹកភ្នែកហូរសស្រាក់ របួសក៏ចេញឈាមម្តងទៀតព្រោះមុននេះ Fadiសង្កត់ប៉ះចំរបួសទើបបណ្តាលអោយហូរថែមទៀត បើនៅតែហូរទៀតនាងច្បាស់ជាមិនរស់ដោយសារតែការខ្វះឈាមមិនខានទេ។ ។

Taehyung :«ចាំបងជួយគ្រាទៅបន្ទប់!! » នាយនិយាយបងដោយសារគិតថា Fadiជាប្អូនស្រី Firaតែប៉ុណ្ណោះ តែកាយវិការរបស់ពួកគេដូចជាគូរស្នេហ៌ទាំងដែលទើបនិងស្គាល់គ្នាព្រឹកមិញសោះ។  Taehyungលើកបី Fadiឡើងនៅនិងមុខ Firaតែគេមិនបានខ្វល់មិនបានសួរនាំនាងអ្វីនោះទេ ធ្វើដូចជានាងគ្មានវត្តមាននៅក្នុងបន្ទប់នេះ នេះក្បាលនាងនៅនិងទីនេះហើយពួកគេនៅធ្វើបែបនេះចុះទម្រាំមិននៅទៀត ប្រាកដជាសុីគ្នាមិនខានទេ ចរឹកប្អូននាងវាល្អស្រាប់ហើយ ប្រុសឯណាទ្រាំបាន។ 

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now