ភរិយាកុងត្រា part 8

4.7K 220 0
                                    

ទោះបីជាថ្ងៃចាំងដល់កម្រិតណាក៏ពួកគេទាំងពូរនៅគេងអោបគ្នាយ៉ាងសុខស្រួល ។ រាងស្តើងដេកបិទភ្នែកយ៉ាងមានក្តីសុខ Taehyungក៏មាមអារម្មណ៍ថាកក់ក្តៅដូចគ្នា ។ខ្លួននាងពេលនេះបាត់ក្តៅបានខ្លះហើយ ព្រោះតែមានអ្នកយកកម្តៅចេញពីនាងនោះអី។

៚ ល្ងាច៚

អស់ជាច្រើនម៉ោង រាងកាយតូចស្តើងចាប់ផ្តើមកម្រើក ដៃរាវចុះឡើងទើបដឹងថាខ្លួនគេងលើសាឡុងតែម្នាក់ឯង។ ប្រុសមុខងាប់នោះទៅណាបាត់ហើយ ទើបទុកអោយគេនៅម្នាក់ឯង ។

Fira:«ស្អីគេ!! !» នាងងើបខ្លួនមក ទើបឃើញបបរមួយចាន មិនបាច់ប្រាប់ក៏ដឹងថាជារបស់ Taehyungទុកអោយនាងដែរ ។នាងញោចមាត់ញញឹមឡើង នេះឫថាមិនបារម្ភគេនោះ តាមតែកាយវិការបញ្ជាក់ច្បាស់ណាស់។

Fira:«ប្រុសឆ្កួត!! » នាងស្រមៃមិនដឹងដល់ណារហូតដល់ជេរគេទៀត នាងអៀនខ្លាំងណាស់ ។

Fira:«គេទៅណាបាត់ហើយ!!»នេះនាងញាំុំបបរអស់ហើយមិចក៏មិនឃើញគេទៀត នាងអើតមើលគ្រប់ទីកន្លែងនៅតែមិនឃើះគេ តាមពិតទេ Taehyung ទៅក្រៅបាត់ហើយអ្វីដែលសំខាន់នោះពួកគេរស់នៅជាមួយគ្នាតែមិនស្គាល់លេខគ្នាទេ ពិតជាចម្លែកណាស់ ។

Fira:« ទៅណាក៏មិនប្រាប់!! ដេកវិញសិន!! »នាងមិនដឹងធ្វើអី នៅម្នាក់ឯងធុញសឹងស្លាប់ ក៏ត្រេកខ្លួនដេកលើសាឡុងម្តងទៀត ។

៚ Taehyung 's scene ៚

បន្ទាប់ពីនាយចេញពី Condoមកក៏បើកឡានទៅក្រុមហ៊ុនព្រោះត្រូវមានរឿងនិយាយជាមួយ Juri ។។

Juri:«មកហើយហ្អេស!! លោកTae!! »នាងអង្គុយលើកៅអីធ្វើការរបស់គេ ដោយស្លៀកសំពតខ្លីក្រញិចបើពិបាក់ណាស់អាចស្រាតបាន ។ នាងអង្គុយល់កៅអីគេយ៉ាងប្រហើន បើមិនមែនដោយសារក្រុមហ៊ុនទេនោះ នាងងាប់គ្មានសល់ឆ្អឹងទេ។

Taehyung:«ខ្ញុំមិនចូលចិត្តអោយគេប៉ះពាល់កន្លែងខ្ញុំ!! !»គេនិយាយសង្កត់សម្លេង ទើប Juriក្រោកចេញបន្តិចតែមិនមែនដោះលែងអោយគេសុខស្រួលឡើយ។

Taehyung:« ចេញទៅអ្នកនាង Juri!! » Juriឡើងមកអង្គុយលើភ្លៅញេទាំងប្រហើន ខ្លួនជាស្រីមកអង្គុយលើប្រុសទាំងគេមិនបានអនុញ្ញាត្ត ។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now