ភរិយាកុងត្រា part45

4.4K 188 43
                                    

45

Condoពោរពេញដោយភាពស្ងប់ស្ងាត់សម្លេងរបស់ម្ចាស Condoក៏ស្ងាត់ឈឹងដេកគ្មានកម្រើកខ្លួនសូម្បីតែបន្តិច។ 

Taehyung :« Fi ?! !» រាងក្រាស់ស្រាប់តែកម្រើកហៅឈ្មោះFiraដែលជាប្រពន្ធរូបស្រស់មិនដាច់ពីមាត់។ 

Taehyung :«គឺអូនពិតមែន Fi !!  ហឹក!អូនមករកមកវិញហើយឫ?! »រាងក្រាស់ស្ទុះងើបឡើងពេលឃើញរាងកាយស្រស់ស្អាតដែលមាននាមជាប្រពន្ធនៅឈរពីមុខខ្លូនបែបនេះ ។នាយយកដៃវែងៗរបស់ខ្លួនស្ទាបអង្អែលផ្ទៃមុខដែលជាប់ទឹកភ្នែករបស់ប្រពន្ធរូបស្រស់ សភាពនាងដូចជាមានអ្នកធ្វើអោយគ្រាំចិត្ត តែគេមិនបានសួរនោះទេព្រោះគេដឹងថាអ្នកណាដែលជាអ្នកធ្វើហើយ គ្មានអ្នកណាក្រៅពីគេនោះទេ ។

Fira:«ចេញអោយឆ្ងាយទៅ!! !»សម្តីដាច់ខាតចេញពីស្រីស្រស់ យកកាំបិតមកគម្រាមគេមិនអោយប៉ះនាងតែរាងក្រាស់នៅតែរឹងទទឹង។ 

Taehyung :« Fi!!  កុំធ្វើបែបនេះ ដាក់ចុះទៅ!! យើងផ្តើមថ្មីជាមួយគ្នាណា!»រាងក្រាស់លួងលោមអោយនាងដាក់កាំបិតចុះតែគ្មានលិទ្ធផលនោះទេ រាងក្រាស់ចេះតែដើរទៅមុខស្រប់ពេលដែល Firaគិតតែថយក្រោយពីមួយជំហ៊ានទៅមួយជំហ៊ាន ។

ឆុច!! !ឆាច់!! ! ឈាមហូររហាចពេញបន្ទប់សុទ្ធតែឈាមក្រហមដែលចេញពីទ្រូង កាំបិតចាក់ទម្លុះពីរដងតាមស្នាដៃនាងតូច ទឹកមុខនាងប្រែជាកំណាច់រំពេច ។  Taehyungដេកក្នុងថ្លុងឈាមយ៉ាងអាណមណាធមក្រៃលែង។ 

ហ្អាយ!! !! !! ហុើយ!!  

Taehyung:«  យល់សុបិន?  ហឹក! !គួរអោយខ្លាច!! »រាងក្រាស់ងើបស្រវេស្រវារកនាងតូច សុបិនមិញនេះគួរអោយខ្លាចបំផុតគេសឹងតែដាច់ខ្យល់ព្រោះសុបិននេះនាងមកសម្លាប់គេទាំងរស់!!  ។ញើាមិញផ្ទៃមុខព្រោះតែភាពភ័យខ្លាច គេពិតជាខ្លាចខ្លាចនាងធ្វើបែបពិតមែន។ បន្ទាប់ពីបាត់ភ័យហើយគេក៏ចូលក្នុងងូតទឹកដើម្បីទៅមើលការងារខ្លះៗ

__________________________

ពីថ្ងៃកន្លងផុតទៅ លិទ្ធផល DNAក៏បានបង្ហាញបានយ៉ាងច្បាស់ៗវាជាលិទ្ធផលមួយដែល Tennសឹងតែទទួលយកមិនបាន គ្រាន់តែលឺដំណឹងនេះហើយគេកាន់តែឈឺចុកចាប់ កាលដែលគេក្អូតចង្អោររាល់ថ្ងៃនេះមិនបង្ហាញថាកូនក្នុងពោះជាកូនគេទេឫ?   ទឹកចិត្តឪពុកចំពោះក្មេងនៅតែមិនបានភ្លេចបាន ចិត្តរបស់គេបានប្រាប់ថាកូននេះជាកូនរបស់គេយ៉ាងពិតប្រាកដ តែលិទ្ធផល DNAធ្វើអោយទឹកចិត្តដល់ស្រស់ត្រកាលរបស់ប្រុសដូចជាTennត្រូវបែកខ្ទេចខ្ទីតែគេនៅតែទទួលកូននិងម្តាយកូនដដែលបើថ្ងៃណាមួយនាងចង់ត្រឡប់មកវិញនោះ។   Taehyung ក៏នៅស្ងៀមៗព្រោះមិនដឹងធ្វើយ៉ាងមិចបើលិទ្ធផលបង្ហាញហើយថាជាកូនរបស់គេ ប្រកែកក៏មិនកើតនោះដែរ ។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now