ភរិយាកុងត្រា part 31

3.4K 162 6
                                    

31

  លោក Choi :«ទៅរក Juriអោយឃើញ!! កូនចង្រៃអើយ!! ចាប់បានពេលណា ការពេលហ្នឹងតែម្តង!! !» គាត់វៃតុមួយទំហឹងខឹងនិងកូនស្រីដែលរត់ចេញពីផ្ទះមិនព្រមរៀបការ ។

លោក Choi :«បិទកុងធនាគាទាំងអស់របស់  Juri!! ចាំមើលទៅថាឯងទ្រាំបានប៉ុណ្ណា!! » គាត់ក្តាប់ដៃសម្លឹងមើលរូបកូនស្រី  គាត់ក៏មិនចង់ធ្វើបែបនេះតែមកពីនាងទើបគាត់ធ្វើបែបនេះ គាត់ខំរើសមនុស្សដែលល្អអោយនាងរួចហើយតែនាងមិនព្រមយក មិនដឹងថានៅអាលោះអាល័យដល់អ្នកណាទៀតទេ។ 

Kris :«ជម្រាបសួរអ៊ុំប្រុស!! !ខ្ញុំបានដឹងពីរឿងនេះហើយទើបមករកអ៊ុំក្រែងបានជួយអីខ្លះ!! »កម្លើសង្ហាកំម្ពស់ចង់២ម៉ែត្រមកជម្រាបសួរលោក Choi មើលចុះស្រីណាក៏ចង់បានគេដែរ តែបែរជាកូនគាត់មិនត្រូវការទៅវិញ។ កូនស្រីមានតែមួយចង់អោយខ្ពស់មុខខ្ពស់មាត់តែបែរជារត់ចេញពីផ្ទះទៅវិញ។ 

លោក Choi :«មិនអីទេក្មួយ!! ចាប់បាន Juriពេលណា ចាំរៀបការទៅណា!! »គាត់ងើបមកគោះស្មានាយកម្លោះ  ។ Krisជាកូនអ្នកមានតែចរឹករបស់គេសុភាពរាបសារ មិនចេះក្អេក្អាង មិនចូលចិត្តផឹក ស្រីញីអូនបងនោះទេ ទើបលោក Choiនេះរើសយកមកអោយកូនស្រីតែម្នាក់គត់របស់គាត់ នាងស្រីដូចជា Juriទាលតែប្រុសចេះផឹកអីបានស្រលាញ់កើត។ 

Kris :«បើនាងមិនចេញចិត្ត រាប់គ្នាជាមិត្តក៏បានដែលលោកអ៊ុំ!!  កុំអិយនាងពិបាក ទោះរៀបការក៏គ្មានក្តីសុខដែរ!! »

លោក Choi :«មុននិងក្រោយគង់តែស្រលាញ់ទេក្មួយ!! »

Kris:«ជម្រាបលាលោកអ៊ុំ!! !»  នាយមិនដឹងនិយាយអីតទៀតក៏ជម្រាបលាចេញទៅវិញបាត់  ។ 

_____________

Juri :«ខ្ញុំគេងនៅទីណា?! !»

Sung :«ក្នុងបន្ទប់នេះទៅ!! !»

Juri :«ចុះលោក?កុំប្រាប់ណាថាគេងទាំងពីរនាក់?! !»   នាងចង្អុលទៅ Sung មកគេងជាមួយយ៉ាងមិច។   Sungសើចនិងចរឹករបស់នាង ឆ្នាស់ខ្លាំងណាស់តែក៏គួរអោយស្រលាញ់ដូចគ្នាដែរ។ 

Juri :«សើចស្អី? !! »

Sung:«សើចនិងចរឹកអ្នកនាងហ្នឹងហើយ!! បែបនេះគួរអោយស្រលាញ់ខ្លាំងណាស់!! »ដៃរពឹសទៅទាញថ្ពាល់កូនក្រមុំគេព្រោះតែគួរអោយស្រលាញ់ រាងស្តើងសម្លក់ស្ទើរជ្រុះគ្រាប់ភ្នែក នេះមកពីនៅផ្ទះជាមួយទេ បើមិននៅណានាងទះផ្គាប់មុខមិនខានទេ។ 

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now