ភរិយាកុងត្រា part 39

3.6K 177 42
                                    

39

ស្រីស្រស់ដើរតាមផ្លូវយ៉ាងវេទនា ខ្លួនរាងគ្រាន់បើមានកម្លាំងអាចដើរបានតែនាងគ្មានលុយជាប់ខ្លួនសូម្បីមួយរៀលដូចកាលដែលនាងចូលមកនៅក្នុងគ្រួសារនេះដូចគ្នា ពេលនេះនាងចាក់ចេញវិញហើយតែសភាពនាងយ៉ាប់យឺនខ្លាំងណាស់។  ពេលនេះក្នុងចិត្តបន់អោយតែដល់កន្លែងដែលនាងអាចរស់នៅបាន បន់អោយមេឃកុំអោយភ្លៀងព្រោះពេលនេះមេឃកំពុងស្រទុំទៅហើយ ។ 

Fira:«សង្ឃឹមថាបងនិងសប្បាយចិត្ត!! អូននៅតែមិនអាចកាត់ចិត្តពីបងបាននោះទេ ហើយអូនក៏មិនអាចនៅបន្តទៀតដែរ សង្ឃឹមថាគ្រួសារថ្មីបងនិងមានសុភមង្គលមើលថែនាងនិងកូនអោយបានល្អ!! »ពាក្យនៅក្នុងចិត្តដែលនាងរៀបរាប់ពីសេចក្តីស្រលាញ់ចំពោះប្តីក្នុងកុងត្រា ដែលរៀបការដើម្បីជាកូនកត្តិញូមិនមែនក្តីស្រលាញ់ដែលកើតមាននោះទេ។  អាចថានាងល្ងង់ក៏បាន បើនាងមិនព្រមជាមួយគេទេ រឿងក៏មិនបែបនេះតែដែលការព្រមរៀបការជាមួយគេនោះព្រោះតែនាងចង់សងគុណដែលគេខំយកនាងមកចិញ្ជិមតែធ្វើយ៉ាងមិចចិត្តមនុស្សស្រីឆាប់និងទន់ចិត្តបើនរណាម្នាក់ធ្វើល្អដាក់នោះ។  

ប្រាវ!! !ផាំង!! សូរន្ទះចាប់ផ្តើមបន្លឺឡើងភ្លៀងក៏មកតិចៗដែរ នាងភ័យសឹងតែស្លាប់ព្រោះនាងជាស្រីដែលស្អប់សម្លេងបែបនេះខ្លាំងណាស់ ។នាងចេះតែដើរទៅមុខបន្លើៗតាមដែលអាចដើរទៅបាន។ 

ទឺតៗៗៗងុឺត!!  ពេលនោះសម្លេងសុីផ្លេឡានក៏បន្លឺឡើង Firaនឹកស្មានថាជា Taehyung ទើបនាងខំដើរទៅមុខយ៉ាងលឿន ឯអ្នកក្នុងឡានក៏បើកទៅបាំងពីមុខនាង។

RM :«នែ!!  Fira  ឯងកើតអី?! !» នាយបើកឡានតាមផ្លូវក៏ឃើញប្រពន្ធ Taehyungដើរម្នាក់ឯងទើបខំសួរនាង ឯមេឃក៏ជិតនិងភ្លៀងទៀត ។

Fira:«គ្មានអីទេបង!! »
RM :«ឆាប់ឡើងឡានមក !! ខ្ញុំដឹងថាឯងមានរឿងអី!! »នាងក៏ព្រមឡើងហើយក៏គិតថាសុំជំនួយពីគេ នាងគ្មានអ្នកណាទៀតឡើង ណាមួយ RMអាចថាជាបងប្រុសនាងក៏បាន ព្រោះកាលកន្លងមកគេល្អជាមួយនាងណាស់។

RM :«អា Taeធ្វើបាបឯងមែនទេ?! !»គេដឹងថាគ្មានអ្នកណាក្រៅពី Taehyungទេ ម្នាក់ៗស្រលាញ់ចូលចិត្តនាងគ្រប់គ្នាបែបនេះ។   Firaអោនមុខចុះ គេសួរចំៗបែបនេះនាងពិបាក់និងឆ្លើយខ្លាំងណាស់ នាងមិនដឹងថាត្រូវនិយាយពីណាទៅណានោះទេ។ 

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now