ភរិយាកុងត្រា part 47

5.3K 186 59
                                    

47

Fadi បានមកដល់ផ្ទះបន្ទាប់ពីសម្រាកនៅមន្ទីពេទ្យអស់3ថ្ងៃ។ កូននាងកាន់តែគួរអោយស្រលាញ់ទៅៗពករោះមិនបានកាត់ចរឹកទៅតាមម្តាយនោះទេ។ Tennតែងតែមកមើល Tennaជារៀងរាល់ថ្ងៃ ក្រោយពីមកលេងTennaហើយ Taehyungនិង Tennតែងតែទៅនិយាយគ្នាក្នុងបន្ទប់តែពីរនាក់ ។ Fadiក៏មានចិត្តសង្ស័យច្រើនដែរព្រោះពួកគេមិនដែលមានការងាតជាមួយគ្នានោះទេ។

Tenn :«ឯងគិតថាចង់ទុកដល់ពេលណាទៀត?! »

Taehyung :«យើងចង់អោយក្មេងធំបន្តិចសិន!»

Tenn :«តែ.....»

Taehyung :«មិនបាច់ភ័យទេ! !យើងចេះហើយ!! »រសងក្រាស់គោះស្មា Tennបញ្ជាក់ប្រាប់ថាគេចេះគិតគូរហើយ ។ រឿងណាមិនគួរ រឿងណាគួរគេដឹងច្បាស់ហើយ តែអារឿងប្រពន្ធរត់ចោលនោះគេមិនដឹងធ្វើយ៉ាងមិចនោះទេ។

Tenn :«ឯងចង់ទៅសុំទោស Firaដែលឫអត់!! »

Taehyung :«នាងមានថ្មីហើយ! !ឯងក៏ដឹងថាពួកគេមានកូនជាមួយគ្នា!! »

Tenn :«ថាល្ងង់ៗមែន!! ឯងប្រហែលជាមិនទាន់ស្គាល់នាងច្បាស់នោះទេ!! »

Taehyung :«អោយយើងប្រាប់ឯងយ៉ាងមិចទៀត! !បើនាងប្រកាសលឺៗថាជាកូនរបស់ Namjoon hyung ឯងចង់អោយយើងទៅប្រកែកបានយ៉ាងមិច?

Tenn :«មនុស្សដូចជា Firaបើស្រលាញ់ហើយដកចិត្តមិនរួចនោះទេ !! នាងក៏នៅស្រលាញ់ឯងដែរតែដោយសារតែគម្លាតរបស់អ្នកទាំងពីរទើបបែបនេះ!! មានឱកាស់ឯងគួរតែសុំនាងត្រូវគ្នាវិញទៅ។ »

Taehyung :«យើងមិនចង់អោយគ្រួសារថ្មីគេបែកបាក់ទេ! ! យ៉ាងណាក៏មើលទៅនាងមានក្តីសុខជាងនៅជាមួយយើងដែរ!! »Taehyungនៅតែញញឹមបង្ហាញថាគេមិនអីទេអោយតែនាងមានក្តីសុខគេសុខចិត្តឈឺ ។ពេលដឹងខ្លួនខុសគេដឹងថាវាហួសពេលហើយ ដូច្នេះមានតែលុបបាបតាមការអោយនាងមានជីវិតក្តីសុខជាមួយនិងអ្នកផ្សេងដែលល្អជាងគេនោះឯង។

Tenn :«យើងដឹងថាឯងក៏មិនចង់ចឹងដែរ!! » Tennគោះស្មា Taehyungជាកាតលើកទឹកចិត្តដល់នាយ ។ ពេលនេះគេកំពុងតែពិបាកចិត្ត ពិបាកខ្លាំងណាស់ ។ Taehyungតែងតែលេបថ្នាំងងុយគេងនិងបំបាត់ការឈឺចាប់ទើបអាចស្ងប់អារម្មណ៌បើមិនចឹងទេគេគេងមិនលក់នោះទេ។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now