ភរិយាកុងត្រា part 12

4.9K 227 7
                                    

Juriមិនបានហាមឃាត់ Taeទេព្រោះនាងមិនដឹងពីទំនាក់ទនងពួកគេបានច្បាស់ឡើង ។ Taehyungដើរចេញពីក្រៅបន្ទប់ក៏ឃើញស្រីដែលមាននាមជាប្រពន្ធកំពុងអោបជង្គុងយំនៅក្បែរសាឡុង។ គេពិតជាគិតមិនខុសមែនថានាងនិងយំ ។

Taehyung:«និយាយបែបនេះធ្វើអី?! »សំណួរទៅកាន់ប្រពន្ធ Firaរហ័សងាក់មុខចេញយកខ្នងដៃជូតទឹកភ្នែកអោយស្អាតទើបនាងបែរមកឆ្លើយនិងរាងក្រាស់។

Fira:«ឆ្លើយនូវអ្វីដែលត្រូវ!! ! ក្រែងជាអ្វីដែលលោកចង់បាន!! » នាងខំធ្វើជារឹងមាំដាក់គេ ទាំងក្នុងចិត្តត្រហូរយំ ។ Taehyungយកខ្នងដៃគេជូតទឹកភ្នែកអោយនាងដែលកំពុងហូរបន្តទៀត គេសុំចុះចាញ់ហើយចុះចាញ់និងទឹកភ្នែករបស់នាងហើយ។

Taehyung:«សូមទោស!! !សូមទោសដែលអូសនាងមកនរកមួយនេះ!! »រាងក្រាស់និយាយសូមទោសដដែៗ ដឹងខ្លួនពេលនេះវាមិនទាន់ហួសពេលទេព្រោះគ្រាន់តែការចាប់ផ្តើមក្នុងជីវិតប្តីប្រពន្ធ។

Fira:«មកយូរបែបនេះ អ្នកនាង Juriខឹងស្លាប់ហើយ!! »នាងនិយាយញញឹមចម្អក់និងខ្លួនឯង ចំណែករាងក្រាស់នៅឡើងស្ងៀមចាំស្តាប់នាងនិយាយបន្ត គេចង់តែស្រក់ទឹកភ្នែកមកទេតែដោយខ្លាចខ្មាសគេទើបនាយខំទប់។

Taehyung:«ឈប់និយាយទៅ!! »រាងក្រាស់លើកដៃទប់មាត់នាងមិនអោយនាងតទៅទៀត ថែមទាំងយកខ្លួននាងមកអោបជាប់ទ្រូង ពេលនេះគេទើបដឹងថានាងឈឺចាប់ខ្លាំងប៉ុណ្ណា។

Fira :«ទៅរកគាត់វិញទៅ! !ខ្ញុំមិនអីទេ អោយតែនៅក្បែរលោកក៏ខ្ញុំរីករាយទោះជាលោកមិនចាប់អារម្មណ៌លើខ្ញុំក៏ដោយ!! » Firaដកដៃ Taeចេញពីមាត់នាង នាងសម្លឹងមើលគេមិនដាក់ភ្នែកទើបនិយាយពាក្យទាំងនោះប្រាប់គេ ។ នាងញញឹមម្តងទៀតបញ្ជាក់ថានាងមិនអីពិតមែនទើប Taeយល់ព្រមទៅរក Juriវិញ។

៚ Room៚

Taehyung:«មិចក៏មកប៉ះពាល់របស់ខ្ញុំ!! » Taeចូលមកវិញឃើញថានាងយកខោអាវគេពាក់ ថែមទាំងមើលបន្ទប់គេទៃងមិនបានសុំ នាយខាំថ្គាមក្តាប់ដៃខឹងយ៉ាងខ្លាំង គេមិនចូលចិត្តអោយអ្នកណាមកប៉ះពាល់របស់គេនោះទេ មានតែ Firaប៉ុណ្ណោះដែលអាចប៉ះរបស់ទាំងនោះបាន។

Juri:«អឺ!! សូមទោសណា Tae!! ! ខ្ញុុំគ្មានអាវពាក់ទើបយក! !» នាងធ្វើមុខញិកញក់ដាក់ Tae ដោយនាងអង្គុយលើពូករបស់គេទាំងមិនបានសុំ។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now