ភរិយាកុងត្រា part 48 the end

9.9K 335 107
                                    

48

Taehyungបានមកដល់មន្ទីពេទ្យជាបន្ទាន់ គ្រូពេទ្យក៏បញ្ជូនទៅបន្ទប់សង្រ្គោះបន្ទប់ជាប្រញាប់ព្រោះតែជិតអស់ឈាមហើយ ។ Joonminនិង Firaអ្គុយញ័រជើងរង់ចាំគ្រូពេទ្យនិង Namjoonមកដល់។

Fira:«ហឹកៗៗព្រះជាម្ចាសជួយខ្ញុំផង ជួយអោយTaeមានជីវិតឡើងមកវិញមក! !»

Joonmin :«លោកពូម្នាក់នោះជាប៉ាកូនពិតទេ?! !»

Fira:«ជាប៉ាកូនពិតប្រាកដ!! »

Namjoon :« Fi!! មានរឿងអី?? !»

Fira:«បង Joon!! ហឹកៗៗTaehyungត្រូវឡានបុក!! ហឹកៗៗ ភាគរយស្លាប់ច្រើនណាស់បង! ! ហឹកៗៗមកពីខ្ញុំ បើខ្ញុំដើរអោយចេះមើលមុខមើលក្រោយ ម្លេះគេមិនបែបនេះទេ!! »

Namjoon :«មិនមែនមកពីឯងនោះទេ !! កុំបន្ទោសខ្លួនឯងអី!! »

Jungkook :« Taeកើតអី? កើតអីមែនទេ?! !» Jungkookដែលទើបមកពីចំណត់ក៏រត់មកត្រហាកត្រហល់។

Namjoon :«គេនៅក្នុងបន្ទប់សង្គ្រោះ!! » ម្នាក់ៗទឹកមុខចាប់ផ្តើមរឹងកម្រឹស មិនដឹងថានិយាយបែបមិច សុំត្រឹមតែអោយ Taehyungគេមិនអីទៅបានហើយ។

Joonmin:«លោកពូជាមិត្តរបស់ប៉ាTaeមែនទេ?! !»កូនក្មេងប្រុសតូចញិបៗសួរទាំងទឹកភ្នែកទៅកាន់ Jungkook ។ ក្មេងតូចដែលទើបតែជួបប៉ាបង្កើតតែជួបក្នុងពេលខុស ។

Jungkook:«ពូជាប្អូនជីដូនរបស់Tae!! » Jungkookសម្លឹងមើល Fira ចាំស្តាប់នាងបកស្រាយពករោះគេមកទីនេះ មិនយល់អីសោះឡើយ។

Fira:« Joonminជាកូនរបស់Taehyungនិងខ្ញុំ !! ហឹកៗ»

Jungkook :« hyung!! !! ហេតុអីក៏រញេរញៃបែបនេះ? !» Jungkookនៅតែមិនយល់ មិនដឹងថាត្រូវយល់បែបនេះ រឿងវាកាន់តែរញេរញៃទើប Namjoonនាំ Jungkookទៅខាងក្រៅនិយាយប្រាប់ពីរឿងនេះ។

ទឺតៗៗៗសម្លេងបេះដូងលោតញាប់រៀបនិងឈប់លោត គ្រូពេទ្យនាំគ្នារហ័សរហួនខ្លាំងជាងមុន ។ Doctor កាន់ប្រដាប់ទាញចង្វាក់បេះដូងមកឆក់Taehyungដើម្បីអោយគេមានដង្ហើមឡើងវិញ។ Fira មើលតាមកញ្ចក់ឃើញសកម្មភាពបែបនេះកាន់តែក្តុកក្តួលថែមទៀត ។

Fira:« Taehyung!! ហឹកៗៗបងមិនត្រូវកើតអីទេ!! Taehyung !! ហឹកៗៗ» នាងយំផ្ទប់មុខនិងជញ្ជាំងខ្លាងៗ ដៃម្ខាងកាន់កូនប្រុសបណ្តូលចិត្ត ម្ខាងទៀតជូតទឹកភ្នែកខ្លួនឯង។

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Where stories live. Discover now