ភរិយាកុងត្រា part 28

3.3K 154 24
                                    

មិនទាន់ទាំងដល់10នាទីផង ឡានសេរីទំនើបក៏បានមកដល់ Condoដែលខ្លួនរស់នៅ ។ Taehyungបើកទ្វាឡានចាប់យក រាងកាយ Firaមកលីចូលទៅខាងក្នុង ។

Fira:«ហឹកៗៗៗអូនមិនដឹងពិតមែនណា Tae!! បងត្រូវតែជឿអូន!! » នាងស្រែកអង្វរអោយគេជឿលើសម្តីនាង ទឹកភ្នែកស្រស់តក់ៗលើស្មារាងក្រាស់ តែកម្មក្រាស់ណាស់ Taehyungមិនបានស្តាប់សម្តីនាងនោះទេ នាយបោះជំហ៊ានវែងៗប្រញាប់ទៅ Condoរបស់ខ្លួន។ 

ក្រាក!! ប្រូស!!

បន្ទប់ក៏បើកទ្វាមក រាងកាយស្តួចស្តើងក៏ធ្លាក់ចុះទៅក្រោមតាមកម្លាំងទម្លាក់របស់រាងក្រាស់ ។ Firaសឹងតែបាក់ចង្កេះគ្មានកម្លាំងនិងក្រោក ចង់ក្រោកក៏ក្រោកមិនរួចថែមទាំងរាងក្រាស់សង្កត់ខ្លួននាងមិនអោយក្រោកឡើងមកដូចគ្នា ។

Taehyung :« នាងជាស្រីពេស្យា! !យើងស្អប់នាង!! ស្អប់ខ្លាំងបំផុត! !បើឃ្លានប្រុសខ្លាំងណាស់មិចមិនប្រាប់ហើយ! !»ដៃមាំចាប់មាត់នាងខ្លាំងៗសឹងតែបាក់ថ្គាម នាងតូចគិតតែពីយំលើកដៃសំពះសុំមេត្តាពីប្រុសចិត្តអាក្រក់បែបនេះ  មិនដឹងជាចិត្តគេសាងពីស្អីនោះទេ។ 

Fira:«ហឹកៗៗៗអូនប្រាប់ហើយថាមិនបានធ្វើនោះទេ!! »បន្ទាប់ពីរាងក្រាស់ប្រលែងដៃពីមាត់នាង  នាងតូចក៏ក្រោកមកប្រកែកជាមួយគេដដែលតែគេនៅតែមិនស្តាប់ មុខគេនៅតែកំណាច់សឹងតែនាងមិនហ៊ានមើល  នាងស្អប់ទឹកមុខបែបនេះនាងខ្លាចបែបនេះណាស់។ 

Taehyung :«ស្តាប់អោយច្បាស់ណា Fa Fira!! ពួកយើងលែងលះគ្នាទៅតែនាងត្រូវនៅទីនេះក្នុងនាមជាអ្នកបម្រើ!! ពេលណាដែលខ្ញុំមានឪកាសចាំយកក្រដាសលែងលះទៅតុលាការ!! »លែងលះចឹងឫ?ថែមទាំងអោយនៅធ្វើអ្នកបម្រើទៀត! !នាងមិនយល់ថាខួរក្បាលគេសាងពីអ្វី! ! ទឹកមុខនាងតូចចាប់ផ្តើមក្រហមកាន់តែខ្លាំង យំឡើងចង់ដង្ហក់ខ្យល់ម្តងៗ នាងមិនចង់លែងនោះទេ ព្រោះតែពាក្យស្រលាញ់!!  នាងស្រលាញ់ ស្រលាញ់គេខ្លាំង នាងបាត់បងភាពក្លាហានដោយសារតែពាក្យស្រលាញ់ នាងលះបង់គ្រប់យ៉ាងដោយសារតែពាក្យស្រលាញ់ តែគេមិនបានមកតម្លៃនាងនោះទេ។ 

Fira:«អត់ទេ!! ហឹកៗៗអូនមិនលែងទេ! ! Tae!! បងត្រូវស្តាប់អូន!! អូនប្រាប់ហើយថាមិនបានធ្វើអីនោះទេគ្រាន់តែជាការយល់ច្រលំនោះទេ!! » នាងដើរយឺតៗទៅជិតគេ ចាប់ដៃគេថ្នមៗអោយជឿលើនាង វាគ្រាន់តែជារឿងយល់ច្រលំតែប៉ុណ្ណោះ។ 

រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )Där berättelser lever. Upptäck nu