P9:ចាំយើងទៅលេងឯងក៏បាន

5.8K 437 4
                                    


រីង៚រីង៚

<< ផាំង >> សម្លេងធ្លាក់នាឡិកាក៏បានបន្លឺឡើងដោយស្នាដៃថេយ៉ុង ! ថេយ៉ុងជ្រួញចិញ្ចើមបន្តិចមុននឹង ស៊កដៃទាញភួយមកគ្របផុតក្បាល ។

មួយសន្ទុះក្រោយមកថេយ៉ុងក៏សម្រេចចិត្តទម្លាក់ភួយចុះ រួចកម្រើកត្របកភ្នែកតិចៗ នៅពេលដែលភ្នែកសុំានឹងមជ្ឈដ្ឋានជាក់ស្ដែងហើយ ថេយ៉ុងក៏ក្រោកឡើងមើលឆ្វេងស្ដាំ ក៏ក្រឡែកឃើញនាឡិកាដែលខ្លួនវាសទម្លាក់ ។

« ហាស៎ ម៉ោងរោទិ៍ របស់ខ្ញុំខ្ទេចទៀតហើយ » ថេយ៉ុងស៊កដៃអោនរើសប្រអប់នាឡិកាតូចមកមើល ទាំងពោលស្ដាយ ចឹងតែបានជាគេគេងយូរយ៉ាងនេះ ដោយសារតែគ្មានអ្នកដាស់ ។

« សូមទោសណា ឯងខ្ទេចទៀតហើយ » ថេយ៉ុងស៊កដៃអង្អែលលើតួខ្លួនរបស់នាឡិកាតូច គេមិនចាំទេថាវាត្រូវខ្ទេចដោយដៃគេអស់ប៉ុន្មានដងហើយ

« ម៉ោងប៉ុន្មានហើយ?? »ថេយ៉ុងស៊កទាញទូរស័ព្ទមកមើល ដោយសារនាឡិកាគេខូចទើបវារោទិ៍បានតែមួយភ្លែត ចឹងហើយទើបគ្មានប្រសិទ្ធភាពដាស់ថេយ៉ុងអោយភ្ញាក់ពីគេងទេ

« ម៉ោង9ហើយ ! » ថេយ៉ុងបើកភ្នែកធំៗសម្លឹងទៅកាន់កញ្ចក់អេក្រង់ទូរស័ព្ទ ឧទានឡើងសឹងមិនជឿភ្នែកខ្លួនឯង គេគេងយូរយ៉ាងនេះឬ??ចុះកម្មវិធីជប់លៀងនោះ ពួកនាងរងចាំផ្លូវគេស្លាប់ហើយ ! ថេយ៉ុងប្រញាប់ស្ទុះក្រោកយ៉ាងលឿន សម្ដៅទៅបន្ទប់ទឹក

« អូយ៎ ! » ថេយ៉ុងធ្លោយមាត់ស្រែកថ្ងូរ ស៊កដៃច្រត់ចង្កេះ មុននឹងទប់លំនឹងងើបឈរតិចៗ ដោយសារតែដើរប្រញាប់ពេកមិនប្រយ័ត្នក៏ត្រូវរអិលជើងអុកគូទនឹងឥដ្ឋការ៉ូ ។ ថេយ៉ុងដើរតិចៗ ស៊កដៃទៅបើកទូរខោអាវ មុននឹងយកអាវសឺមីដៃវៃពណ៌សរលុងៗ និងខោខ្មៅចេញមក

#កម្មវិធីជប់លៀង

« ថេយ៉ុងនៅឯណា ?? » ប៊ែលតបទៅហ្វីរីសា កម្មវិធីជិតចាប់ផ្ដើមហើយ មិចមិនទាន់ឃើញថេយ៉ុងមកទៀត ។

កម្មវិធីជប់លៀងនេះ មិត្តគេជាអ្នកផ្ដួចផ្ដើមឡើង ហើយធ្វើនៅក្នុងបន្ទប់សាលដ៏ធំមួយនៃសកលវិទ្យាល័យដែលគេធ្លាប់រៀន ។

ថេយ៉ុងចុះពីតាក់សុី មុននឹងដើរចូលទៅខាងក្នុង! មានមិត្តភក្តិជាម្ចាស់កម្មវិធីផង ហើយខ្លួនមកយឺតទៀតសង្ស័យតែទរអោយមួយរយៗហើយមើលទៅ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now