P 40 : ជុងនិងថេយ៍..... ជាបងប្អូននឹងគ្នា

4K 375 30
                                    

  ព្រឹកថ្ងៃថ្មីឈានមកដល់ កាំរស្មីព្រះអាទិត្យសាយបំភាយមកប៉ះលំហអាកាស បង្កើតជាពន្លឺចាំងឆ្វាចរំខានដំណេកអស់មនុស្សអោយក្រោកចេញពីដំណេករៀបចំខ្លួន មុននឹងបន្តហួសទៅធ្វើការរបស់ពួកគេរៀងៗខ្លួន ។

   ខ្យល់បក់រសាត់បក់ផាត់វាំងននអោយបក់រវិចតិចៗ ទោះជាព្រះអាទិត្យរះក្ដៅសឹងតែប្រេះបែកធរណីយ៉ាងណា ក៏បងប្អូនទាំងពីរនៅតែបន្តគេងអោបក្រសោបគ្នាដដែល ។

[ SKIP : តុអាហារ ]

  ជីដូនចំណាស់កំពុងតែជួយរៀបចំម្ហូបអាហារពេលព្រឹកដាក់ពាសពេញតុដែលលាតសន្ធឹងវែង ។ បន្តិចក្រោយមករាងចំណាស់ក៏មានវត្តមានមកដល់បរិវេនតុអាហារ បន្តិចក្រោយមកពួកគាត់ក៏នាំគ្នាអង្គុយ ។

« សុីនអា.... » ជីដូនចំណាស់ ។

« ចាស លោកស្រី » នាងក៏ដើរមកកៀកគាត់ ។

« ទៅហៅជុងនិងថេយ៍មក »

« ចាស » ចប់សម្ដី នាងក៏ដើរទៅខាងលើ មុនដំបូងនាងក៏ត្រូវគោះបន្ទប់ជុងហ្គុកមុនបន្ទប់របស់ថេយ៍ គោះរាងយូរទៅហើយ មិនមានការឆ្លើយតប ទើបនាងសម្រេចចិត្តបង្ហួសទៅរកបន្ទប់ថេយ៉ុងម្ដង ។

[ SKIP : នាងក៏ចុះមកវិញ ]

« លោកស្រី ខ្ញុំបានគោះទ្វារបន្ទប់ពួកគាត់ហើយ តែគ្មានអ្នកណាបើកសោះ ប្រហែលគេងមិនទាន់ក្រោកទេ »

« មិចក៏បែបនេះ?? ហេតុអីក៏ជុងនិងថេយ៍គេងយូរដល់ថ្នាក់នេះ?? ហ្អឹម... នេះ ម៉ោង ប្រាំពីរកន្លះហើយ » គាត់ក៏ងាកទៅមើលនាឡិកាព្យួរនៅជញ្ជាំង ។

« អោយពួកគេគេងអោយឆ្អែតសិនទៅម៉ាក់ បន្តិចទៀតប្រហែលចុះមកហើយ »

« តែម៉ាក់ចង់ទៅដាស់ថេយ៍ អោយគេគេងយូរបែបនេះមិនបានទេ គេចូលចិត្តគេងយ៉ាងនេះ ម៉ាក់ខ្លាចថាគេទម្លាប់ »

« ម៉ាក់ធ្វើយ៉ាងមិចក៏ធ្វើចុះ »

« សុីនអា.... នាងទៅជាមួយខ្ញុំ »

« ចាស លោកស្រី » នាងក៏ដើរតាមក្រោយជីដូនចំណាស់រហូតដល់បន្ទប់ថេយ៉ុង មុននឹងគាត់លើកដៃគោះទ្វារជាសញ្ញេ ប៉ុន្តែដូចជានាងនិយាយយ៉ាងអ៊ីចឹង សង្ស័យតែគេងមិនទាន់ក្រោកទេ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now