P 45 :យើងមិនចូលចិត្តមនុស្សគក្រិចទេ

3.8K 324 4
                                    

យប់ក៏កាន់តែជ្រៅ ជុងហ្គុកអង្គុយអោបដៃស្ងៀមធឹងសម្លឹងទៅមើលដេវីតរហូតដល់ភ្លេចថេយ៍ ។ ថ្ពាល់ក្រពុំទាំងគូប្រែជាក្រហមតិចៗមើលមកគួរអោយខ្នាញ់ ត្របកភ្នែកក៏ចាប់ផ្ដើមធ្ងន់រកតែចង់បិទម្ដងម្កាល ។ ធ្មឹចបើកចុះឡើងនៅតុដែលគេជុំគ្នាក៏ចាប់ផ្ដើមបាត់ម្ដងពីរ ម្ដងបីនាក់ រហូតដល់បើកភ្នែកលើកទីបីបាត់អស់រលីងនៅសល់តែគេនិងជុងហ្គុកប៉ុណ្នោះ ។

« ព្រូស*!! អយ៍....... » ដំណើរទ្រេតទ្រោតដើរតាមជុងហ្គុកសឹងមិនត្រង់ផ្លូវរហូតដល់ដួលទីណាត់ទីណែង ងើយមកត្អូញទាំងទឹកមុខក្រហមរងៀល ។ ថេយ៍ក៏ច្រត់ដៃព្រមងើបទាំងលំបាកលំបិនរកកលចង់ដួលម្ដងទៀត ។

  « អត់ចិត្ត.....មែន....... » ថេយ៍លើកដៃចង្អុលនាយទាំងឈរមិននឹង ។

  « ឯងថាអ្នកណាអត់ចិត្ត?? » ជុងហ្គុកដើរមកកាន់តែកៀកគេជាងមុន ស្របភ្នែកទាំងគូសម្លឹងទៅមើលថ្ពាល់ក្រពុំក្រហមរបស់គេទាំងក្រឺតខ្នាញ់ ។

« ថា... បងហ្នឹងហើយ.... អ្ហា....!!! » ថេយ៍ក៏លើកដៃទៅស្រវ៉ាអោបកជុងហ្គុក ព្រោះតែគេលើកខ្លួនទន់ល្អូករបស់ខ្លួនត្រកងបីទាំងមិនប្រាប់ជាមុន ។ គ្រាន់តែបានចូលក្នុងរង្វង់ដៃកក់ក្ដៅរបស់នាយភ្លាម ថេយ៍ក៏ស្រាប់តែឈ្មុះឈ្មុលចូលបន្ថែមហាក់កំពុងតែរកកន្លែងកក់ក្ដៅជាងនេះ មុននឹងសំងំបិទភ្នែកគេង ដោយមានជុងហ្គុកបីគេចូលទៅខាងក្នុងឡាន ។

ផ្ទះវីឡាដែលជាចំណងដៃថ្ងៃរៀបការរបស់រាងចំណាស់ប្រគល់អោយពួកគេទាំងពីរ ពេលនេះឡានស៊េរីទំនើបរបស់ម្ចាស់សង្ហារវ័យក្មេងបានឈប់ចតនៅខាងមុនផ្ទះល្មម ។ ជុងហ្គុកសកដៃចុចទម្លាក់ខ្សែក្រវ៉ាត់របស់ថេយ៍មុននឹងបន្តបីគេទៅខាងក្នុង ។

« មិនអោយគេងទេ ឆាប់ក្រោកឡើង » នាយដើរបណ្ដើរឈ្ងោកមុខមកនិយាយទៅអ្នកដែលជាប់ខ្លួនក្នុងរង្វង់ដៃគេបណ្ដើរ ។

« ហ្អឹម... ងងុយ.... » ថេយ៍ក៏បន្តជ្រុបមុខនៅកៀកស្អិតនឹងប្រអប់ទ្រូងហាប់ណែនរបស់នាយដដែល ។

  មកដល់ក្នុងបន្ទប់ ពិតជាភ្ញាក់ផ្អើលជាងការគិតរបស់គេទៅទៀត តើប៉ាគេធ្វើអី?? ស្រទាប់ផ្កាទម្រង់រូបបេះដូងនៅតម្រៀបគ្នាយ៉ាងស្រស់ញញឹមពេញលើពូក មានទាំងដបស្រាក្រហមចំនួនពីរដបទៀត ឱព្រះអេឺយ....!!! ច្បាស់ជាគាត់ហៅពួកនាងៗអោយមករៀបចំធ្វើហើយ!!!។ ជុងហ្គុកក្រវីលក្បាលបណ្ដេញការគិតចេញមកបន្តិច មុននឹងទម្លាក់រាងកាយទន់ល្អូករបស់ថេយ៉ុងទៅលើពូកដែលមានស្រទាប់ផ្កាកុលាបក្រហមទាំងអស់នោះនៅពីក្រោមកាយគេ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now