P 16: តែហ៊ានចេញពីបន្ទប់ត្រូវមិនខាន!!

6K 461 15
                                    

                 ៚ ភូមិគ្រឹះត្រកូល ចន ៚

ងុឺត~~ សម្លេងហ្រ្វាំងឡានបានបន្លឺឡើង

ឌឹប~~ ថ្ងាសរលោងត្រូវផ្កាប់មុខនឹងរបស់រឹងនៅខាងមុខមួយទំហឹង ដោយមិនអាចទប់លំនឹងបាន ព្រោះមិនដឹងថានាយកម្លោះចាប់ហ្រ្វាំងយកបែកនេះទេ ! បុកនឹងរបាំងខាងមុខចង់ក្រឡកខួរទៅហើយ ។

« អូយ៎!!! » សម្លេងត្អូញត្អែររបស់ថេយ៉ុងក៏បង្ហើរឡើង ! គេស៊កដៃទៅរំកិលស្ទាបនឹងថ្ងាសឈ្លីចុះឡើងតិចៗ មុននឹងដៀងភ្នែកទៅសម្លក់នាយតៃកុងឡានបន្តិច ធ្វើមុខក្រញូវចង់យំអីបន្តិច ព្រោះតែឈឺផង ខឹងនាយផង ជាន់ស្រួលបួលទៅថី បើជាន់ម្លឹងៗ បើកម្លឹងៗ ឡាននេះគង់តែខ្ទេចនៅថ្ងៃណាមួយមិនខានទេ ចាំមើលចាំ!!

« អ្ហាក៎....!!! » ថេយ៉ុងស្រែកចាច ក្រោយនាយកម្លោះកញ្ឆក់ដៃខ្លួនចេញពីឡានមកខាងក្រៅ

« បងប្រុស លែងដៃខ្ញុំទៅ ឈឺណាស់!!! » ថេយ៉ុងខំប្រឹងរលាស់ដៃចេញពីការចាប់បង្ខំរបស់នាយមាឌធំម្នាក់នេះ តែគេបែរជាមិនខ្វល់ពីសម្ដីខ្លួន គិតតែបោះជំហានលឿនៗវែងៗ ធ្វើអោយអ្នកខាងក្រោយដើរតាមសឹងនឹងដួលម្ដងៗទៅហើយ ។

« អ្នកប្រុស » សុីនអា ក្រោយឃើញគេទាំងពីរដើរចូលមកដល់ខាងក្នុង ខ្លួនក៏រហ័សចំកោងខ្នងអោនគំនាប

« បងស្រីជួយខ្ញុំផង » ថេយ៉ុងនិយាយឡើងសឹងមិនទាន់ ព្រោះនាយនេះដើរលឿនពេក ។ សុីនអារាងឆ្ងល់បន្តិច នេះមានរឿងអីឬ?? អ្នកប្រុសជុងហ្គុកបាត់ពីផ្ទះមិនមកវិញមួយហើយ ឯអ្នកប្រុសថេយ៉ុងក៏ទៅតាម ដល់ពេលនេះឃើញមកជាមួយហើយ នៅស្រែកអោយជួយទៀត នាងវិលវល់អស់ហើយ !!!

ក្រឹប~~ សម្លេងបិទទ្វារត្រូវបានលាន់ឡើងដោយស្នាដៃនាយកម្លោះ

« ឆាប់ទៅយកកូនសោរមក!! » សម្ដីរឹងកំព្រឹសរបស់នាយកម្លោះបានបន្លឺឡើងទៅកាន់សុីនអា នាងឮហើយស្លន់ស្លោរជាខ្លាំង ព្រោះតែមិនដឹងរឿង

« យកមកធ្វើអីអ្នកប្រុស?? »

« ឆាប់ទៅ »

« ចាស៎ »

« បងប្រុស បើកទ្វារ!!! » ថេយ៉ុងស្រែកពីខាងក្នុងបន្ទប់បញ្ជារនាយអោយបើកទ្វារ ព្រមទាំងស៊កដៃមួលគន្លឹះទ្វារផង តែវាមិនបានផលព្រោះតែអ្នកខាងក្រៅយកដៃទប់មិនអោយគេមួលវាបាន !!

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now