P 20 : ឯងដូចជាថ្លើមធំពេកហើយ

5.3K 428 8
                                    


  ថ្ងៃនេះជាថ្ងៃកំណើតរបស់លោកតានាយកម្លោះដេវីតហើយគាត់ក៏អញ្ជើញគ្រួសារត្រកូលចនចូលរួមពិធីនោះដែរ ។ មុនដំបូងរាងចំណាស់ក៏គិតថាចាំអោយជុងហ្គុកទៅជាមួយគាត់ដូចគ្នា តែនាយបែរជាបដិសេធទៅវិញ តែក្រោយមកក៏យល់ព្រមទៅជាមួយដោយសារតែថេយ៍ក៏ទៅដែរ ។

  នាពេលយប់ស្ងាត់ លំហអាកាសប្រែជាងងឹតគ្របដណ្ដប់ដោយផ្សែងខ្មួលខ្មាញ់ ផ្កាយតូចៗមានពន្លឺសស្រទន់រះមករឹមៗអមពន្លឺដួងចន្ទ បន្ទាប់ពីរៀបចំខ្លួនតុបតែងកាយហើយរួចរាល់ ថេយ៍ក៏ចុះមកខាងក្រោម ។

  នៅក្នុងកម្មវិធីបន្ទប់សាលដ៏ធំទូលាយជិតចាប់ផ្ដើមឡើង ភ្ញៀវចូលរួមលំដាប់អភិជនមានមុខមាត់គេឈ្មោះល្បីល្បាញក្នុងសង្គមកំពុងនាំគ្នាឈរនិយាយជាមួយនឹងលោកតារបស់នាយកម្លោះកូនកាត់យ៉ាងរីករាយ ។

  បានមួយសន្ទុះគ្រួសារត្រកូលចនក៏មានវត្តមានមកដល់ទីតាំងនេះ លោកតារបស់ដេវីតក្រោយឃើញគ្រួសារត្រកូលចនបែបនេះ គាត់ក៏មកញញឹមដើរមករកពួកគេ រាងចំណាស់ក៏ញញឹមពេញទីដូចគ្នា ។

« ខ្ញុំស្មានតែលោកមិនមកចូលរួមហើយតើស៎ »

« បាទ ខ្ញុំប្រាកដជាមកចូលរួមព្រោះពួកយើងជាគ្រួសាររួមសហការណ៍នឹងគ្នា » គាត់ក៏ញញឹមឡើង មែនហើយគាត់និយាយបែបនេះដោយសារតែដេវីតនិងកូនប្រុសតែម្នាក់របស់គាត់ក៏ធ្លាប់ជួបគ្នានិយាយការងារលើកមុនដែរ តែគាត់មិនដឹងទេថាជុងហ្គុកបានបដិសេធដេវីតនោះ ។

« សូមអញ្ជើញចូលមកខាងក្នុង » រាងចំណាស់ក៏ដើរតាមលោកតារបស់កម្លោះកូនកាត់ ឯថេយ៍និងជុងហ្គុកក៏ដើរទៅតាមក្រោយស្រាប់តែ

« ថេយ៍ » ថេយ៉ុងក៏ងាកតាមប្រភពសម្លេង ជុងហ្គុកក្រោយឃើញនាយមុខសនោះមកទឹកមុខរាបស្មើក៏បញ្ចេញមកភ្លែត ឈរជ្រែងហោប៉ៅមើលគេ ។

« បងប្រុស » ថេយ៍ក៏ញញឹមឡើង

« ពួកយើងទៅអង្គុយកន្លែងនោះទៅ »

« ហ្អឹម » ថេយ៍ក៏ក្រហឹម-ក មុនដើរតាមនាយកូនកាត់ ធ្វើមើលមានតែពីរនាក់យ៉ាងអ៊ីចឹង មិនមើលជុងហ្គុកដែលឈរដូចគល់អុសសោះ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now