P 65 : បាត់បង់មួយកម្រិតទៀត

5.3K 436 81
                                    

« ហ្អឹកៗៗៗ » សម្លេងដង្ហក់ក៏បន្លឺឡើងឥតដាច់ថេយ៍ដើរចេញពីផ្ទះនោះចូលមកដល់ផ្លូវមួយភ្លៀងក៏បង្អុលចុះមកយ៉ាងឈូឆរដូចបាក់ទំនប់ ដំណក់ទឹកធំៗមុតស្រួចបានចុះមកយ៉ាងសន្ធឹកលាន់សូរពេញត្រចៀក ចៃដន្យអីគេដើរដល់ចំណតឡានក្រុងល្មមហើយឡានក្រុងក៏មកដល់ចំណតទៀត ទើបថេយ៍ប្រញាប់ចូលទៅខាងក្នុងធ្វើដំណើរដូចជាអ្នកដំណើរឯទៀតយ៉ាងអញ្ចឹង ប៉ុន្តែទាស់ត្រង់ថាថេយ៍ម្នាក់នេះគ្មានគោលដៅដែលត្រូវទៅបន្តទៀតនោះទេ ។

  ពីមួយចំណតរហូតដល់មួយចំណត បន្តរហូតដល់ចំណតចុងក្រោយ ជាពេលយប់ទៅហើយ អ្នកដំណើរបន្តចុះឡើងប្ដូរពីម្នាក់ទៅម្នាក់ប៉ុន្តែនៅតែថេយ៍ប៉ុណ្នោះនៅមិនទាន់ចុះនៅឡើយ ។

« សូមទោសផង » ថេយ៍កាន់កាតាបអោនគំនាបទៅរកម្ចាស់ឡានក្រុងព្រោះគេមិនត្រឹមតែមិនចុះទេនៅងក់ងងុយអោយគាត់ដាស់ទៀតផង ។

« មិនអីទេ មើលទៅក្មួយដូចជាគ្មានកន្លែងទៅ ត្រូវទេ?? »

គាត់ក៏នាំថេយ៍មកផ្ទះរបស់គាត់ដោយអនុញ្ញាតិអោយគេស្នាក់នៅទីនេះតែក៏មិនបានសួរនាំថាហេតុអ្វីបានជាគេរសាត់ឆ្ងាយពីណាមកនោះទេ ។

« ហ៊ានរត់គេចពីយើងផង!! » ជុងហ្គុកទាំងទឹកមុខខឹងសម្បារនឹងរាងតូចជាខ្លាំង នៅផ្ទះធំក៏មិនឃើញ ខលទៅក៏មិនលើក ពេញមួយថ្ងៃគេតាមរកថេយ៍មិនឃើញនោះទេ ចង់រត់គេចណាស់មែនទេ?? គិតថាគេនឹងតាមរកមិនឃើញឬ??

  ជាច្រើនថ្ងៃកន្លងផុតទៅមិនថាមនុស្សប៉ុន្មាននាក់ដែលនាយជួលគឺរាយប៉ាយពេញទីក្រុងសុទ្ធតែបង្កប់ខ្លួនដើររកថេយ៍ មិនថាអស់លុយចំណាយពេលយូរប៉ុណ្ណាទេ គេនៅតែរកថេយ៍អោយឃើញ!! ។

« ជួយផង... ហ្អឹកៗៗៗ » ចុងបញ្ចប់ទោះជាគេនៅឆ្ងាយកម្រិតណាក៏ជុងហ្គុកនៅតែតាមយកមកវិញដដែល ។ ជុងហ្គុកលីថេយ៍ដាក់លើស្មាសម្ដៅទៅបន្ទប់ ។

« ព្រូស* អូយ៎ » រាងកាយតូចក៏ត្រូវដួលប៉ះនឹងជ្រុងតុមួយទំហឹងបែកក្បាលហូរឈាម ។

« បន្ទោសខ្លួនឯងទៅ ដែលធ្វើអោយឈឺខ្លួនបែបនេះ »

« មនុស្សអាក្រក់!! ហ្អឹកៗៗៗ »

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now