P 54 : ជាមិត្តឬ?? ឬក៏ជាសាហាយ??

4K 344 38
                                    

   ថេយ៍កំពុងតែនៅក្នុងភូមិគ្រឹះ សុខៗជីដូនចំណាស់ក៏បានហៅគេអោយទៅជាមួយគាត់គឺទៅជួបមិត្តចាស់ ថេយ៍ក៏យល់ព្រម តែមិត្តចាស់ដែលគាត់និយាយនោះក៏មានលោតារបស់នាយកម្លោះកូនកាត់ផងដែរ ។

ដោយសារតែត្រូវនិយាយការងារក្នុងសមាគមន៍ហើយម្យ៉ាងលោកតារបស់នាយមានតំណែងខ្ពស់ក្នុងនោះស្រាប់ ការជួបជុំគ្នាក៏មាននៅក្នុងភោជនីយដ្ឋានរបស់គ្រួសារជេន ។ នៅក្នុងការនិយាយនោះមានតែថេយ៍ប៉ុណ្នោះដែលជាក្មេងក្រៅពីនោះសុទ្ធតែមនុស្សចំណាស់ទាំងអស់ ។

អស់ពេលយ៉ាងយូរវត្តមានដេវីតក៏ចូលមក ដោយសារតែមួយរយៈមុនគេត្រូវទៅធ្វើការនៅក្រៅប្រទេសទើបតែនឹងត្រឡប់មកវិញបានប៉ុន្មានថ្ងៃនោះទេ ប៉ុន្តែថ្ងៃនេះនាយមកទីនេះដើម្បីចង់មកសួរសុខទុក្ខលោកតានាយ ។

ក្រោយឃើញវត្តមានថេយ៍នៅទីនោះនាយហាក់សប្បាយអរជាខ្លាំងព្រោះតែចាប់តាំងពីថ្ងៃនោះមកពួកគេទាំងពីរមិនបានជួបគ្នាទៀតនោះទេ អារម្មណ៍របស់នាយក៏ចាប់ផ្ដើមនឹករលឹកដោយហាមមិនបាន ។

លោកតារបស់នាយបានហៅគេមកអង្គុយរួមជាមួយគ្នាទល់មុខថេយ៉ុង មនុស្សចាស់និយាយដោយមនុស្សចាស់ក្មេងៗនិយាយដោយក្មេងៗតែដោយសារតែរាងអ៊ូអរបន្តិចលោកតានាយក៏បានប្រាប់អោយពួកគេទាំងពីរនាំគ្នានិយាយគ្នាសប្បាយនៅតុផ្សេង ។

« សូមទោសណាថេយ៍ បងពិតជាមិនអាចហាមចិត្តអោយឈប់ស្រលាញ់ថេយ៍បានទេ » ដេវីតដកដង្ហើមធំចេញមក ដឹងថាមិនអាចទៅរួចតែក៏មិនអាចបញ្ឈប់អារម្មណ៍មួយនេះបាន ។ ថេយ៍ក៏បានត្រឹមអង្គុយស្ដាប់ទាំងរអៀសចិត្ត មិនគិតថាគេនៅតែបែបនេះទៀត យល់ថាខ្លួនឯងកំពុងតែធ្វើបាបចិត្តមនុស្សម្នាក់ដោយប្រយោលហើយ ។

« តែមិនអីទេ បងកំពុងតែកាត់ចិត្តហើយ ថេយ៍មិនបាច់ខ្វល់ច្រើនទេ »

« មុខថេយ៍ដូចជាស្លេកស្លាំងណាស់ មិនស្រួលខ្លួនឬ?? »

« មិនមែនទេ ខ្ញុំធម្មតាតើស៎ » ដេវីតក៏ញញឹម ។

« នៅជាមួយគេ តើថេយ៍សុខសប្បាយទេ អាម្នាក់នោះមានធ្វើបាបថេយ៍ឬអត់?? »

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now