P 44 : បើឯងហ៊ានធ្វើអោយគេខូចចិត្ត ចាំថាយើងនឹងយកគេពីឯងមកវិញ

3.7K 316 16
                                    

ថេយ៍និងជុងហ្គុកក៏ធ្វើការតាមធម្មតា តែថ្ងៃនេះថេយ៉ុងបានរើរបស់របរខ្លួនបណ្ដើរៗហើយព្រោះថារាងចំណាស់មិនចង់អោយថេយ៍ធ្វើជាលេខាក្នុងក្រុមហ៊ុនបែបនោះទៀតទេ ក៏ដោយសារតែពួកគេទាំងពីរជិតរៀបការហើយ ហើយកាលមុនគាត់ក៏មិនដែលអោយប្រពន្ធគាត់ទៅណាទៅណីនោះដែរ ពោលគឺនៅតែផ្ទះថ្នមដូចពេជ្រយ៉ាងអញ្ចឹង ទើបបែបនេះគាត់ក៏ចង់អោយជុងហ្គុកដូចជាគាត់ដែរ ។

  មនុស្សស្រីស្រស់ស្អាតបន្តញញឹមនៅក្នុងរូបថត នាងក៏ប្រហែលជាសប្បាយចិត្តហើយ ព្រោះក្មេងតូចដែលនាងស្រលាញ់ នាថ្ងៃខាងមុខនឹងក្លាយទៅជាកូនប្រសារនាងនិងគាត់ហើយ ។

ថេយ៍កំពុងតែរៀបចំឯកសារដាក់ក្នុងឡាំងតូចមួយ រំលងតែប៉ុន្មានថ្ងៃទៀតទេដល់ថ្ងៃដែលពួកគេទាំងពីរនឹងរៀបការជាមួយគ្នាហើយ ។ កំពុងតែរៀបចំទុកដាក់សុខៗ នាយកម្លោះកូនកាត់ក៏ដើរសម្ដៅមកដល់ ថេយ៍ងើយមុខមកញញឹមដាក់នាយបន្តិច ខណៈដែលដៃក៏នៅរវល់រៀបបន្ត ។

« ចាំបងជួយរៀបថេយ៍ចុះ » នាយអោនទៅសម្លឹងមុខពេញថ្ពាល់ក្រពុំរបស់ថេយ៍ មានអារម្មណ៍ថាសាច់មួយដុំដែលនៅក្នុងប្រអប់ទ្រូងខាងឆ្វេងនៅតែបន្តចុកច្អល់ ឈឺចាប់ កាត់ចិត្តមិនបានដដែល ។

« មិនអីទេ ខ្ញុំអាចរៀបចំបាន បងប្រុសមកជួបនិយាយការងារ បែបនេះចូលទៅខាងក្នុងទៅ កុំអោយខកការ »

« អឹម អញ្ចឹងបងទៅសិនហើយ » ថេយ៍ក៏ញញឹម នាយក៏ដែរចូលទៅបន្ទប់អូសហ្វីសជុងហ្គុក ។ ព្រះអេឺយ... លេងមកញញឹមដាក់គ្នា និយាយទន់ភ្លន់បែបនេះ អ្នកណាអាចកាត់ចិត្តបានភ្លាមនោះ!!! ថេយ៍ក៏បន្តរៀបវាជារឿយរហូតដល់អស់មុននឹងទាញទូរស័ព្ទមកមើលឃើញថាជាម៉ោងអាហារថ្ងៃត្រង់ល្មម ។

សម្លេងទ្វារក៏របើកឡើងដោយស្នាដៃជុងហ្គុក ថេយ៍ក៏ក្រឡែកទៅមើល ដោយឃើញដេវីតដើរមកខាងក្រោយ ។ កែវភ្នែកពីរគូរបស់នាយកម្លោះសង្ហារទាំងពីរសម្លឹងមករកខ្លួន មើលដូចជាគេជាចំណីក្នុងមាត់ខ្លាយ៉ាងអញ្ចឹង ។

« បងជួយកាន់ » នេះជាលើកទីមួយហើយ ដែលជុងហ្គុកនិយាយសម្ដីផ្អែមរឡេះរលួយទៅកាន់ថេយ៉ុង ។ មុននឹងដៃមាំក៏លូកទៅកាន់ប្រអប់ឡាំងនោះ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now