P 47 :អោបយើងផង

3.8K 327 31
                                    

ជីដូនចំណាស់ , សុីនអា និងកាយតូចថេយ៉ុងឋិតនៅក្នុងផ្ទះបាយនៃភូមិគ្រឹះត្រកូលចន គាត់ដឹងច្បាស់ណាស់ ចៅម្នាក់នេះ នៅផ្ទះគ្មានចេះធ្វើអ្វីទេ ពិសេសគឺរឿងចង្រ្កានចានឆ្នាំងតែម្ដង អន់បំផុតឆុងមី , ចៀនពងទា , បបរតែប៉ុណ្នឹងឯង តែលើកនេះខុសពីលើកណាៗទាំងអស់ គាត់ត្រូវតែបង្រៀនថេយ៍អោយចេះធ្វើព្រោះគេមិនមែននៅផ្ទះធំឬនៅជាមួយគាត់ដូចកាលពីលើកមុនទៀតនោះទេ ។

  ជីដូនចំណាស់អោបដៃសម្លឹងទៅមើលចៅប្រសារទាំងហួសចិត្ត ផ្នែកខាងលើគឺនៅល្អតែពេលប្រែអាក្រោមមកខាងលើវិញងងឹតមើលមិនឃើញដូចជាខ្ទះខ្មៅមើលឡើងច្រឡំគ្នា ចំហាយក្លិនស្ងៀមៗមកប៉ះនឹងច្រមុះរាងចំណាស់ដែលនៅខាងក្រោយអង្គុយក្បែរអាងទឹកអោយបានដឹង ទើបគាត់ប្រញាប់ដើរមកមើល តើសុីនអាធ្វើអីអញ្ចេះ??

  ផ្សែងសរខ្មួលខ្មាញ់ត្របាញ់ចូលគ្នាឡើងពេញបន្ទុក ព្រោះតែធ្វើម្ដងបីបួនមុខក្នុងពេលតែមួយធ្វើអោយកូនប្រសារម្ចាស់ភូមិគ្រឹះរត់សឹងមិនទាន់ ធ្វើមួយមុខទុកចោលមួយមុខ ចុងក្រោយគ្មានបានផលអ្វីបន្តិច មើលហើយក៏មិនគួរអោយចង់ហូប ដឹងតែវេទនាលេបហើយ ។ ថេយ៍ដើរទៅបើកបង្អួចដើម្បីអោយផ្សែងចេញទៅខាងក្រៅសាយភាយក្នុងបរិយាកាស មុននឹងងាកមុខមកវិញ ជីដូនចំណាស់ក្រោយឃើញមុខគេស្រម៉េមស្រម៉ាមបែបនេះក៏ចង់អស់សំណើច ដោយសារតែអាម្ស៉ៅនំខ្លោចខ្មៅងងឹតរបស់ថេយ៍ ត្រូវមកប៉ាតលើមុខគេបន្សល់ស្នាមខ្មៅមួយដុំៗដូចជាកូនឆ្មាមុខមាត់ស្មូមយ៉ាងអញ្ចឹង ។

« ថេយ៍កំពុងតែធ្វើអី?? » រាងចំណាស់លើកដៃក្រវីក្រវ័តបណ្ដេញផ្សែងខ្លួលខ្មាញ់នោះចេញបន្តិច ផ្សែងមើលតែផ្ទះឆេះ លោកអេឺយ...!!! ថេយ៍ក៏ញញឹមមិនសូវសមទៅកាន់គាត់ ព្រោះតែគេនេះហើយ បានជាទៅជាបែបនេះ ។

« ស្អែកចាំធ្វើត មោះ!! » ជីដូនចំណាដ់ក៏ស្រដីឡើងទាំងក្រវីក្បាល បង្រៀនមួយល្ងាចហើយបើអោយដាក់ពិន្ទុវិញសូន្យលើដកសូន្យតែម្ដង ពីមិនយ៉ាប់រហូតដល់កាន់តែយ៉ាប់ខ្លាំង បើអោយធ្វើតទៀតផ្ទះបាយនេះខ្ទេចខ្ទីមិនខានទេ ។ ថេយ៍ក៏ដើរចេញមកខាងក្រៅតាមមនុស្សចាស់ទាំងពីរទាំងមុខស្រម៉េកស្រម៉កនៅឡើយ ។ រាងចំណាស់កាលដែលឃើញ មុខក្រវ៉េវក្រវ៉ាមរបស់ថេយ៍ គឺគ្មានពាក្យវាចាតែម្ដង ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now