P 25 : ខ្ញុំស្រលាញ់បង....

5.2K 414 17
                                    


« ថេយ៍មកអង្គុយទីនេះមកចៅ » គ្រាន់តែចុះមកដល់ខាងក្រោមភ្លាម អ្នកជាជីដូនស្រដីឡើង ថេយ៍ក៏ដើរទៅរកពួកគាត់ តែក្នុងនោះក៏មាននាយសង្ហារកូនកាត់ផងដែរ ។ នាយក៏តាមញញឹមសម្លឹងមករកគេ រហូតដល់ថាដាក់ខ្លួនអង្គុយក្បែរស្រ្ដីចំណាស់ ។

កែវភ្នែកពិឃាតសម្លឹងមករកសកម្មភាពទាំងនោះខណៈភ្នែកនៅតែបន្តផ្ដិតយករូបភាពរបស់អ្នកនៅបន្ទប់ទទួលភ្ញៀវនៅឡើយ ។ គេសែនខ្នក់ចិត្ចនឹងនាយសង្ហារកូនកាត់នោះជាខ្លាំង មុខក្រាស់ណាស់មកផ្ទះគេរកថេយ៉ុងរហូត បើមិននាំទៅដើរលេង ក៏នាំទៅញុំាបាយ ឬក៏រាងចំណាស់ឃាត់អោយនៅញុំាបាយនៅទីនោះដែរ ។

  « អ្ហា.....!! ជុងមកអង្គុយដែរមកចៅ » ជុងហ្គុកក៏ដើរមកអង្គុយតាមការបង្គាប់បញ្ជារបស់ជីដូន ។

« ល្ងាចនេះដេវីតញុំាបាយមនៅទីនេះហើយ »

« បាទ៎ »

« គិតយ៉ាងមិចដែរជុង ល្ងាចនេះមកញុំាបាយឬអត់?? »

« ល្ងាចនេះ ខ្ញុំរវល់ » ជុងហ្គុកថាចប់ ក៏ងើបដើរចេញទៅខាងក្រៅដោយមិនខ្វល់ពីវត្តមានអ្នកនៅក្នុង

  ជុងហ្គុកអង្គុយសម្លឹងអេក្រង់កុំព្យូទ័រនៅក្នុងហាងនាយសង្ហារឡេវីលមិនមាត់មិនក. ចង់ធ្វើអោយខ្លួនឯងប្រែជារវល់មិនចង់គិតរឿងផ្ដេសផ្ដាស ។ ឡេវីលកាលដែរឃើញមិត្តខ្លួនមួយរយៈនេះរាងចម្លែក គេក៏ហាក់ឆ្ងល់ដែរ នាងក្រមុំក៏ដូចគ្នា តែអ្នកណាទៅហ៊ានសួរនោះ បើសូម្បីតែមុខក៏ពួកគេក៏មិនមើលផងនោះ ។

  ពេលយប់នៅក្នុងក្លឹបមួយកន្លែង ជុងហ្គុកផឹកស្រវឹងសឹងមិនដឹងស្មារតីទៅហើយ ឡេវូលក៏បញ្ឈប់គេដែរ តែគេក៏មិនអាចបញ្ឈប់នាយកម្លោះសង្ហារចិត្តរឹងម្នាក់នេះដែរ ។

ថេយ៍ក្នុងអាវសឺមីពណ៌សក្រណាត់ទន់រលាស់រលា ជាយវែងផុតបិទបាំងខោខ្លីចង្កេះកៅស៊ូពណ៌ខ្មៅត្រឹមភ្លៅបង្ហាញសាច់ភ្លៅរលោងសខ្ចីទាំងគូរហូតដល់ចុងជើង កំពុងអង្គុយនៅចាំអ្នកជាបងដដែល ។

ជុងហ្គុកដើរចូលមកខាងក្នុង ឃើញបែបនេះថេយ៍ក៏ស្ទុះរត់ទៅជួយគ្រាហ៍អ្នកជាបង តែបែរជាត្រូវគេក្រឡាស់ដៃចេញ ។ ក្លិនស្រានៅតែជាប់ខ្លួនបងប្រុសគេដដែល ឡើងចាប់ជ្រៀបឆួលពេញច្រមុះ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now