P 27: ខ្ញុំ មិន ព្រម !

4.9K 403 16
                                    


កម្លោះសង្ហារកូនកាត់មួយម៉ែត្រប៉ែតប្រាំក៏នាំថេយ៍មកដល់ភោជនីយដ្ឋានមួយកន្លែង តែក្រសែភ្នែកខឹងសម្បារមួយគូកំពុងតែសម្លឹងមើលមកពួកគេទាំងគូពីចម្ងាយ ម្នាក់នោះគឺគ្មានអ្នកណាក្រៅពីជុងហ្គុកនោះទេ ។ គេកំពុងតែអង្គុយគងទាក់ខ្លាយ៉ាងសង្ហារមើលទៅឆ្លងតាមហាងផ្សេងគ្នា ពោលគឺគេនៅអង្គុយក្នុហហាងឡេវីល ចំណែកឯពួកគេទាំងពីរគឺអង្គុយហាងនៃត្រើយម្ខាងទៀត ។

« ឯងកំពុងមើលអ្នកណាមែនទេ??? » ឡេវីលកម្លោះសង្ហារអង្គុយចុះ ខណៈដែលគេក៏ងាកទៅតាមការសម្លឹងរបស់អ្នកជាមិត្ត ចំពេលដែលនាយដែលកំពុងអង្គុយនៅហាងម្ខាងទៀតកំពុងតែជូតមាត់អោយថេយ៍ ។

  « គ្មានទេ » ជុងហ្គុកក៏ងាកមកនិយាយជាមួយគេវិញ ។

« នេះនាំមកញុំាបាយទៀត ស្និទ្ធស្នាតនឹងគ្នាណាស់ឬ?? » ភស្តុតានៅប៉ុណ្នឹងហើយថាកំពុងអង្គុយមើលពីរនាក់នោះ នៅប្រកែកទៀតណាស៎ តែថាឡេវីលគេមិនបានខ្វល់ពីចម្លើយរបស់ជុងហ្គុកទេ មានតែសួរគេទាំងភ្នែកសម្លឹងទៅមើលពួកគេ ។

« .... » ជុងហ្គុកមិនតប ។

« បែបនេះពិបាកបន្តិចហើយ បងមិនត្រូវគ្នា តែប្អូនបែរជាត្រូវរូវគ្នា ចុះសម្រុងទៅវិញ... យើងគិតថាឯងគួរតែកាត់បន្ថយកំហឹងក្នុងខ្លួនខ្លះផង ចុះបើជាសង្សារនឹងគ្នា អ្នកដែលពិបាកធ្វើចិត្ត មានតែប្អូនឯងនេះហើយ »

« និយាយច្រើនយ៉ាងនេះ ជាលោកឪពុកហ្អេស?? » ដឹងហើយអាមិត្តម្នាក់នេះគ្មាននរណាអាចប្រដៅបានទេ ក្បាលគេរឹងជាដែកថែបទៅទៀត គ្រាន់តែនិយាយប៉ុន្នេះសោះ គេបែរជាថាខ្លួនជាលោកឪនៅសំណាក់ព្រះវិហារទៅវិញ ដ៏តែអញ្ចឹងគេចង់អស់អីនិយាយបន្តិចដែរ ។

« គ្មានថ្ងៃដែលក្លាយជាសង្សារនឹងគ្នាដាច់ខាត! »

« ឯងជឿជាក់យ៉ាងនេះហ្អេស?? តែ...យើងគិតថាបើបណ្ដោយបែបនេះយូរទៅ ការគិតរបស់ឯងនោះ ប្រាកដជាខុសហើយ... »

« យើងចង់តែដាល់ឯងអោយបែកមាត់ឆ្កែទេ » សូម្បីតែមិត្តក៏មិនលើកលែងដែរ គិតមើលទៅគួរអោយខឹងច្រាលណាស់ និយាយគ្នាមានតែរឿងគេនឹងអាបារាំងម្នាក់នោះ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now