P 14: ខ្ញុំមិនទៅវិញទេ

6.1K 468 4
                                    


#ពេលល្ងាច

ថេយ៉ុងដើរសម្ដៅចុះមកជាន់ខាងក្រោម យប់នេះគេពិតជាស្រស់ស្អាតណាស់ សង្ស័យតែមានណាត់ជាមួយអ្នកណាហើយ !គេរេសម្លឹងមើលសភាពខាងក្នុងផ្ទះបន្តិច ឃើញថាមិនមានអ្នកណានៅទីនេះទេ តែបន្តិចក្រោយមកសុីនអាក៏ដើរមកដល់

« បងស្រី ! » ថេយ៉ុង

« ចាស៎ អ្នកប្រុសតូច »

« លោកអ៊ុំ និង លោកយាយនៅទីណា?? »

« លោក ចន គាត់នៅក្នុងបន្ទប់ ចំណែកឯលោកស្រីធំគាត់ទៅជប់លៀងបាត់ហើយ អ្នកប្រុស »

« អឹម »

« អ្នកប្រុសតូចទៅណាឬ?? » សុីនអា

« គឺខ្ញុំមានណាត់និងមិត្តភក្តិ បងស្រីជួយប្រាប់លោកអ៊ុំផងណា »

« ចាស៎ អ្នកប្រុសតូច »

ថេយ៉ុងក៏ដើរទៅខាងក្រៅភូមិគ្រឹះ ។ បន្តិចក្រោយមកឡានក៏បើកចេញពីភូមិគ្រឹះសម្ដៅទៅភោជនីយដ្ឋានមួយកន្លែង !

៚ងុឺត៚

ជិះបានបន្តិចតៃកុងឡានក៏បង្ខំចិត្តចាប់ហ្រ្វាំងឡាន ព្រោះតែមានឡានមួយគ្រឿងទៀតដែលបោះប៉ួយយ៉ាងលឿន មកឈប់ចតពីមុខឡានរបស់ពួកគេ

« មានរឿងអីឬ?? » ថេយ៉ុង

«គឺមានឡានមួយគ្រឿងឈប់ពីមុខឡាន ណាអ្នកប្រុសតូច »

« ជាឡានអ្នកណា?? » ថេយ៉ុង

« ជាឡានរបស់អ្នកប្រុសជុងហ្គុកបាទ៎ » គាត់តបទៅកាន់នាយតូចដោយប្រាកដក្នុងចិត្ត ព្រោះគាត់ស្គាល់ច្បាស់ថាឡានសេរីទំនើបមួយនេះជាឡានសំណព្វរបស់គេ ហើយម្យ៉ាងឡានស៊េរីនេះមិនសូវមានអ្នកជិះប៉ុន្មានក្នុងទីក្រុងនេះទេ

៚ក្រាក៚
« បងប្រុស!! » ថេយ៉ុង

« ចុះភ្លាម!! » ជុងហ្គុកស្រែកដាក់នាយតូចអោយចុះពីឡាន តែនាយតូចថេយ៉ុងបែរជាអង្គុយភាំងមិនដឹងអីទៅវិញ ។ ដោយឃើញថេយ៉ុងមិនព្រមចុះនាយកម្លោះក៏លីថេយ៉ុងដាក់លើស្មាសម្ដៅទៅឡានខ្លួន

🄷🄰🄽 🅁🄸🅅🄴🅁

« បងប្រុស នាំខ្ញុំទៅវិញទៅ !! » ថេយ៉ុងតបទៅជុងហ្គុក តែនាយបែរជាមិនខ្វល់សម្ដីខ្លួនគិតតែពីឈរសម្លឹងទៅកាន់ផ្ទៃទឹកទៅវិញ

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now