P 56 : ឬក៏ឯងជាសាហាយរបស់គេមែន??

3.6K 323 36
                                    

រីសាដួលសង្កត់លើថេយ៍ចំពេលដែលជុងហ្គុកបើកភ្លើងមកឃើញ ។ នាងក្រមុំរហ័សងើបចេញពីថេយ៉ុង ថេយ៍ក៏ទប់ចង្កេះធ្វើមុខស្អុយងើបមកយឺតៗដែរ ។

« ថេយ៍យ៉ាងមិចហើយ?? »

« មិនអីទេ »

ជុងហ្គុក៏ដើរទៅបន្ទប់ដោយមានថេយ៍តាមសម្លឹងមើលពីក្រោយរហូតដល់ផុតពីភ្នែកទើបគេដកមកមើលពួកនាងវិញ ។

« ប្ដីឯងមកវិញហើយ មិនហ៊ានមើលបិទភ្លើងទៀតទេ » ខេឡាងាកមើលមើលថេយ៍ នេះក៏ជិតយប់ហើយ បើមើលតែបែបនេះទៀតខ្លាចជុងហ្គុកមិនពេញចិត្តអាចស្ដីអោយថេយ៍ក៏ថាបាន ។

[ S K I P ]

ក្រោយនៅលេងបានមួយសន្ទុះធំ មេឃផ្ដើមងងឹតខ្មៅៗហើយក៏ជិតដល់ម៉ោងជើងហោះហើរផង ទើបពួកនាងក៏នាំគ្នាត្រឡប់ទៅទីនោះតែម្ដង ។

បន្ទាប់ពីនាងបានចាកចេញទៅ ថេយ៍ក៏ដើរយឺតទៅខាងលើ រីសាមកសង្រ្គប់មួយទំហឹងអម្បាញ់មិញធ្វើអោយវាកាន់តែចុកលើសដើម ។

បន្ទាប់ពីឮសម្លេងបើកទឹកក្នុងបន្ទប់ទឹកថេយ៍ក៏ចុះមកខាងក្រោមវិញដើម្បីរៀបចំអាហារពេលល្ងាច ។

វិលមកមើលម្ដាយនិងកូនស្រីទាំងពីរនាក់នេះវិញ នាងដែលជាលេខារបស់ជុងហ្គុកមានរូបសម្រស់ស្រស់ស្អាតហើយក៏គិតចង់បានជុងហ្គុកផងដែរនោះ ក្រោយឃើញថេយ៍និងជុងហ្គុកពួកគេទាំងពីរនាក់ហាក់ដូចជាឈ្លោះប្រកែកគ្នា នាងក៏កាន់តែបានចិត្ត នាងនៅក្បែរជុងហ្គុកមានឱកាសច្រើនក្នុងការអោបក្រសោបគេ ចុះបើនាងធ្វើអោយពួកគេទាំងពីរនាក់ឈ្លោះគ្នា ការដែលមានគំនិតចង់ក្របួចជុងហ្គុកនោះវារឹតតែងាយស្រួលទៅទៀត ។

ថ្ងៃថ្មីបានឈានចូលមកដល់ ជីដូនចំណាស់បានខលប្រាប់ជុងហ្គុករួចរាល់ហើយ គាត់នឹងអោយថេយ៍យកនំទៅអោយដល់កន្លែងការងារ ហើយបន្តិចទៀតថេយ៍នឹងទៅដល់ ។

ក្រោយឃើញមុខមាត់តូចច្រមិចថ្ពាល់ក្រពុំរបស់ថេយ៍ភ្លាម នាងក្រមុំលេខាឃ្នើសចិត្តភ្លែត មិនដឹងជាមកធ្វើស្អីទេ មួយថ្ងៃៗគ្មានការងារធ្វើទេឬយ៉ាងមិច តាមមកដល់តែក្រុមហ៊ុន តាមបែបនេះ មនុស្សប្រុសពិតជាធុញទ្រាន់ណាស់!! ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now