P 24 : ចង់បានអាខ្មោចបារាំងនោះហ្អេស???

4.8K 412 11
                                    


« ហ្អឹម.... » ជុងហ្គុកក្រហឹមក្នុងបំពង់ក. ប្រលែងដៃចេញការអោប មុននឹងជ្រួញចិញ្ចើមបន្តិច ព្រោះតែមានអារម្មណ៍ដូចជាស្ពឹកដៃជាខ្លាំង ។

នាយអោនមុខមកមើលខាងក្រោម ក៏ស្រាប់តែឃើញថេយ៍កំពុងតែគេជ្រុបមុខនឹងប្រអប់ទ្រូងរបស់គេ ។ ជុងហ្គុកចងចិញ្ចើមឡើងមក ច្រត់ដៃនឹងពូកបន្តក្រោកឡើងដើរចូលទៅបន្ទប់ទឹក ។

  ថេយ៉ុងនៅតែបន្តគេងផ្អៀងខ្លួនដណ្ដប់ភួយនៅឡើយ រហូតដល់ជុងហ្គុកស្លៀកពាក់ដើរចេញពីបន្ទប់ទឹករួចរាល់ហើយ ក៏គេនៅមិនទាន់ក្រោកទៀត ។

<<  តុក តុក >> សម្លេងគោះទ្វាតក៏បន្លឺឡើង ជុងហ្គុកផ្ដាច់ក្រសែភ្នែកទៅមនុស្សដែលគេងលើពូកគេបន្តិច សឹមដើរទៅបើកទ្វារបន្ទប់ ។

« អ្នកប្រុសជុងមកផ្ទះពេលយប់ប្រលប់ម៉ោងប៉ុន្មានដែរ មានឃើញអ្នកប្រុសថេយ៍នៅអង្គុយចាំផ្លូវឬអត់??? »

« ..... » ស្ងាត់

« គឺថាមួយរយៈនេះ អ្នកប្រុសកម្រមកផ្ទះ ទើបអ្នកប្រុសថេយ៍អង្គុយចាំផ្លូវរហូត តែលើកនេះមិនទាន់ឃើញគាត់ចុះទៅខាងក្រោមទេ ប្រហែលរងចាំអ្នកប្រុសអស់ងងុយណាស់ហើយ »

« ថ្មើរនេះហើយនៅមិនទាន់ក្រោកទៀត » ជុងហ្គុកស្រដីឡើងតិចៗ

« ចាស៎ លោកប្រុសប្រាប់អោយខ្ញុំមកហៅអ្នកប្រុសទាំងពីរទៅពិសារបាយ »

« អឹម »

« ចាស៎ » ក្រោយបញ្ចប់សម្ដីខ្លួនឯងរួច នាងក៏ដើរតម្រង់បម្រុងនឹងគោះទ្វារបន្ទប់របស់ថេយ៍ម្ដង ។

« មិនបាច់ហៅគេទេ ប្រាប់ប៉ាថាគេកំពុងតែគេង ចាំបន្តិចខ្ញុំដាស់គេដោយខ្លួនឯង »

« ចាស៎ អ្នកប្រុស »

បន្ទាប់ពីនាងដើរចេញទៅផុត ជុងហ្គុកក៏បិទទ្វារបន្ទប់របស់គេវិញ ងាកមកសម្លឹងអ្នកដែលគេងលើពូកគេធ្វើប្រងើយនេះវិញ ។

« ក្រោកឡើង គីម ថេយ៉ុង » ទម្រាំតែដាច់ចិត្តហៅ គេឈរអោបដៃមើលគេទាំក្របួចចិញ្ចើមចូលគ្នាជិតមួយសន្ទុះ ។

« ហ្អឹម... » ថេយ៍ក្រហេមតិចៗ ចង់ចិញ្ចើមលើកដៃញីភ្នែកបង្ហាញអាការៈមិនទាន់អង្គុយឡើងមក សឹមបន្ដទាញភួញគេដណ្ដប់បែរមកខាងជុងហ្គុកវិឈរវិញ ព្រោះតែពន្លឺភ្លឺចញ្ចាចរបស់ព្រះអាទិត្តបានចាំងរំខានត្របកភ្នែកគេ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now