P 32 : មិនរួចខ្លួនទេ គីម ថេយ៉ុង

4.6K 395 20
                                    


ពួកគេក៏បណ្ដើរគ្នាតាមឆ្នេរត្រឡប់មកផ្ទះវិញ ។ សម្លេងទឹករលកបក់បោកខ្ទប់នឹងច្រាំង យប់ស្ងាត់នៅតាមបណ្ដោយឆ្នេរ ឮសូរស័ព្ទសត្វបក្សីយំយែកឆ្លើយឆ្លងគ្នា ពន្លឺដួងព្រះចន្ទរះបញ្ចេញពន្លឺយ៉ាងស្រទន់ បើសម្លឹងមកលើផ្ទៃទឹកមានពន្លឺផ្លេកៗ ព្រះចន្ទមូលក្រឡង់បានជះមកប៉ះនឹងផ្ទៃទឹកមើលទៅហាក់ដូចជាកំពុងតែអោនពួនសំងំនៅក្នុងទឹកយ៉ាងអ៊ីចឹង ។

ថេយ៍ដើរទៅទាំងទឹកមុខធម្មតាមិនញញឹមមិនក្រៀមក្រំ តែអោយតែនឹកឃើញសម្ដីដែលជុងហ្គុកនិយាយនៅឯផ្សារមិញនេះ ហាក់ដូចជាទាញទម្លាក់ទឹកចិត្តបន្តិចដែរ ។

[ SKIP ]

ចំណាយពេលដើររាងយូរ ពួកគេទាំងពីរក៏ដើរមកដល់ច្រកទ្វារផ្ទះវិញ ហើយក៏នាំគ្នាដើរចូលទៅ ។

[ ក្នុងបន្ទប់ទឹក ]

ជុងហ្គុកដើរចូលមកក្នុងបន្ទប់ទឹកទាំងមានកន្សែងពោះគោរមាក់រមូរត្រឹមចង្កេះចុះក្រោម សម្ដៅទៅក្នុងអាងទឹកដែលមានសុទ្ធតែសាប៊ូបែកពពុះពេញទាំងក្នុងនោះ ។

« អ្ហា....!! » ជុងហ្គុករលាកន្សែងចេញ បញ្ចេញរាងកាយមាឌធំចេញមក រួចក៏អង្គុយត្រាំខ្លួនក្នុងទឹក តែជើងទាំងគូនៅឈឺនៅឡើយ មិនអាចត្រាំចូលក្នុងទឹកបានទេ ម្លោះហើយ មានតែលើកមកដាក់លើចុងរបានៃអាងទឹកតែប៉ុណ្នោះ ។

« គីម ថេយ៉ុង ! » ជុងហ្គុកស្រែកហៅថេយ៍ពីខាងក្នុងបន្ទប់ទឹក ថេយ៍គ្រាន់តែឮគេហៅភ្លាមក៏រហ័សដើរមករក ។

« មកនេះ ! » គេកំពុងតែនៅខាងក្នុងបន្ទប់ទឹកឯណេះទេ ថេយ៍ក្រោយឮប្រភពសម្លេងមកពីខាងណាច្បាស់ហើយ គេក៏ដើរសម្ដៅទៅបន្ត ក៏ឃើញនាយកំពុងតែអង្គុយសណ្ដូកជើងត្រាំខ្លួននៅក្នុងអាង ។ ថេយ៍ក៏ដើរចូលមកខាងក្នុងយឺតៗ

« ដុសខ្នងអោយយើង » នាយនិយាយបែបបង្គាប់បញ្ជាទៅរកថេយ៍ នោះក៏ដោយសារដៃគេមិនអាចប៉ះទឹកបាន ។

« បាទ?? »

« ថ្លង់ទេឬយ៉ាងមិច?? អោយឆាប់ឡើង មកដុសខ្នងអោយយើង »

« អរ..... បាទ៎ » ថេយ៍ក៏ចាប់កាន់ស្បៃដុះខ្លួនឡើងញ័រដៃអស់ហើយ រួចហើយក៏សន្សឹមលើកវាមកត្រដុសផែនខ្នងសម៉តខៃរបស់នាយតិចៗ

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now