P 68 : លែងលះ

5.3K 393 64
                                    

ភ្លៀងក៏ចាប់ផ្ដើមធ្លាក់មកតាមបង្អួច ថេយ៍កំពុងតែតែលតោលម្នាក់ឯងក្នុងមន្ទីរពេទ្យ អាចថាអ្នកជម្ងឺក្នុងបន្ទប់នេះពិតជាកូរពេទ្យខ្លាំងណាស់ មិនហ៊ានមាននរណាហ៊ានចាប់បង្ឃាំងគេអោយនៅតែក្នុងបន្ទប់បាននោះទេ ។

« កូន... » ស្រមោលអាល្អិតក៏លេចឡើងក្នុងខួរក្បាលរបស់ថេយ៍ទាំងដែលការពិតនៅពីមុខគេគ្មានអ្វីទាំងអស់ ។

ផ្ទៃមេឃប្រែជាងងឹតដោយសារតែភ្លៀងបានទាញទម្លាក់ស្រុតបរិយាកាសបន្តិច នៅលើដំបូលអាគារមន្ទីរពេទ្យកម្ពស់ 75 ជាន់ គ្មាននរណាបានដឹងឡើយថាថេយ៍បានមកដល់ទីកន្លែងស្ងប់ស្ងាត់មានខ្យល់បរិសុទ្ធបក់បោកមករវិចៗនោះទេ ។

មនុស្សគ្រប់គ្នាក្នុងមនុស្សមន្ទីរពេទ្យចាប់ផ្ដើមចលាចលឆែកកាំមេរ៉ាសុវត្ថិភាពព្រោះតែបាត់ខ្លួនកូនប្រសារត្រកូលចនពីបន្ទប់ ។ លោកចនដែលទើបនឹងមកដល់ដឹងដំណឹងនេះហើយភិតភ័យជាខ្លាំង ដោយសារតែក្រុមគ្រូពេទ្យត្រូវរវល់សុទ្ធតែគ្មានអ្នកបានចាប់អារម្មណ៍ ។

[ ព្រូស ]

ដុកទ័រគីមនិងលោកចនក៏នាំគ្នារត់មកដល់ដំបូលអាគារឃើញថេយ៍កំពុងតែអង្គុយជិតផុតទៅហើយនៅយំសស្រាក់តែម្នាក់ឯងដោយសារតែអាល្អិតក្នុងក្ដីស្រមៃបានលោតចុះទៅខាងក្រោម គ្រាន់តែអាល្អិតនោះធ្លាក់ស្រស់ៗបែបនេះគេក៏រត់ទៅតាមតែមិនប្រយ័ត្នក៏ត្រូវជំពប់ជើងដួលដាច់រលាត់ក្បាលជង្គង់ចេញឈាម ។

« ថេយ៍ ហេតុអីក៏មកទីនេះ?? » គាត់ក៏ប្រញាប់ទាញថេយ៍មកវិញ កម្ពស់ខ្ពស់យ៉ាងនេះបើធ្លាក់ទៅសុះឆ្អឹងបែកក្បាលស្លាប់មិនខាន ។

« កូនខ្ញុំលោតចុះទៅហើយ ហុីៗៗៗៗៗ » ថានឹងលោតដែរតែចង្រៃយអីអាថ្មនេះមកទាក់ជើងដួលហូរឈាមរហាមទើបក៏អង្គុយយំបែបនេះទៅ ។

« មោះ ប៉ានាំទៅវិញ » គាត់ក៏បីកាយទន់ល្អូកត្រឡប់ទៅវិញ ប្រហែសមិនបានមែន មកដល់លើដំបូលអាគារមន្ទីរពេទ្យទៅកើត ។ គាត់ដាក់កាយតូចទៅលើគ្រែ ថេយ៍ក៏បានត្រឹមតែគេងយំនេះឯង ។

« សូមទោសផងលោកម្ចាស់ ជាការធ្វេសប្រហែសរបស់ពួកខ្ញុំ »

« សង្ឃឹមថាមិនមានលើកក្រោយទេ » គសត់និយាយខណៈដែលភ្នែកមើលទៅមនុស្សដែលគេបែរខ្នងកាយញ័រទទ្រឺតរបស់កូនប្រសារ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now