P 70 : បងចង់ទិញអ្នកលក់វិញ

5.1K 390 39
                                    

  មេឃងងឹតអាកាសធាតុខាងក្រៅក៏ប្រែជាចុះត្រជាក់ខ្យល់បក់រវិចមកតិចៗប៉ះនឹងរាងកាយតូចច្រឡឹងរបស់ថេយ៍អោយរងាព្រឺរសម្បុរមក ។ ថេយ៍លើកដៃអោបប្រាណទាំងព្រឺក្បាល អាវគ្រ័រហ្សេររបស់នាយកម្លោះសង្ហារម្នាក់ក៏មកគ្របដណ្ដប់លើរាងកាយតូចច្រឡឹងរបស់គេពីខាងក្រោយ ងាកមកមើលជានាយកម្លោះគ្រូពេទ្យម្នាក់នោះសោះ ។

« ខ្ញុំយកឡានមួយភ្លែត ថេយ៉ុងអាចចាំខ្ញុំនៅទីនេះបានទេ?? » ដោយសារមិនចង់អោយគេដើរទៅជាមួយខ្លួន ចង់អោយគេឈរនៅទីនេះខ្លាចថាពិបាកដើរ ថេយ៍ក៏ងក់ក្បាលតិចៗ នាយក៏ញញឹមដើរចេញទៅ ។

« ថេយ៍ » ជុងហ្គុកក៏ដើរមកដល់ មិនហ៊ានដើរមករកគេនិយាយជាមួយគេទេ ទើបតែពេលនេះដាច់ចិត្តប៉ុណ្នោះ ថេយ៍ក៏ងាកមករកអ្នកដែលហៅគេអម្បាញ់មិញ ។

« មានការអី?? »

« គេម្នាក់នោះជាអ្នកណា?? »

« រឿងអីខ្ញុំត្រូវប្រាប់លោក មិនមែនជារឿងរបស់លោកឯណា » គេដូចជាផ្លាស់ប្ដូរច្រើនណាស់ មួយប្រយោគៗហាក់ដូចជាគ្មានជាតិមិនខ្វល់ហាក់ដូចគំរោះគំរើយដាក់ខ្លួនខ្លាំងណាស់ ។

« បើគ្មានអ្វីនិយាយបន្តទេ ថ្ងៃក្រោយបើជួបមុខគ្នាក៏មិនចាំបាច់ធ្វើស្គាល់គ្នាដែរ » ចប់សម្ដីថេយ៍ក៏ចូលទៅខាងក្នុងឡាននាំគ្នាចាកចេញពីកម្មវិធីនោះត្រឡប់មកដល់ Condo វិញ ។

« ពួកយើងប្រញាប់ទៅៗ » នាយក៏ងាកមកនិយាយជាមួយអ្នកបើកឡាន ។

« បាទ លោក ! »

  ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ដូចសព្វមួយដង ដេឡិចតែងតែនាំថេយ៍ទៅកន្លែងដែលគេធ្វើការ គេជាដាច់សះស្បើយហើយ ហើយក៏បានកំណត់ជីវិតថ្មីនៅទីនេះផងដែរ សម្រេចដាច់ខាតមិនត្រឡប់ទៅប្រទេសកូរ៉េវិញនោះទេ ទោះជាលោកចននិងជីដូនខំនិយាយយ៉ាងណាក៏ដោយ ហើយគេបានប្រាប់ពួកគាត់មិនអោយប្រាប់ជុងហ្គុកនោះទេ ។

« ទឹង* ..... » ថេយ៍ក៏ខំធ្វើខ្លួនធម្មតា ព្រោះតែជណ្ដើរប្រអប់ដែលបើកមកនោះមានជុងហ្គុកនៅខាងក្រៅ ។ ការពិតទៅគេកក់សំបុត្រយន្ដហោះត្រឡប់ទៅវិញតាំងពីពាក់កណ្ដាលអាធ្រាតម្សិលមិញឯណោះ តែមិនដឹងយ៉ាងមិច ប្រហែលជាស្រលាញ់នៅប្រច័ណ្ឌហើយ បានជាលុបចោល ថែមទាំងយប់មិញនាយបានដូរអាគារស្នាក់នៅថែមទៀតផង ហើយជានោះទៅទៀត ជួល Condo ជាប់ថេយ៍ទៀតផង ពោលគឺបន្ទប់ថេយ៍គឺនៅប្រឡោះកណ្ដាលនៃកម្លោះសង្ហារទាំងពីរនាក់នេះហើយ ។ គេពិតជាចង់ដឹងណាស់ថាបុរសដែលនៅជាមួយថេយ៍យប់នោះ និងព្រឹកនេះមានទំនាក់ទំនងអីនឹងគ្នា!!! ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now