P 73 : មិនគួរណានឹកគេទៀតទេ

4.4K 373 68
                                    

  រាងចំណាស់កំពុងតែព្រួយព្រោះរឿងរបស់ពួកគេទាំងពីរគឺចប់ហើយ មិនអាចសារដើមវិញបានទេ ។

ក្រោយពីរើសលេខាថ្មីបានហើយ ប្រព័ន្ធការងារ ការគ្រប់គ្រងរបស់នាយក៏មានឡើងវិញម្ដងទៀត ចរិតនាយក៏មកដូចដើមវិញ ឃាត់មិនអោយនឹកនាថេយ៉ុងម្ដងទៀត ការមិននិយាយស្ដីច្រើនម៉ាត់ ទឹកមុខមុតមាំ គ្មានជាតិចំពោះបុគ្គលិកក៏នៅតែមានលើផ្ទៃមុខ និយាយរួមទៅអ្វីៗទាំងអស់ មើលមកសំបកក្រៅដូចពីមុនយ៉ាងអញ្ចឹង ។

  នាយមិនដែលទៅគេងនៅផ្ទះនោះតាំងពីថ្ងៃដែលនាយត្រឡប់មកវិញម្លេះ រឿងរ៉ាវនៅទីនោះវាអាចធ្វើអោយគេនឹកនាច្រើន ទើបមិនចង់រំលឹក ត្បិតតែនៅផ្ទះធំក៏ក្ដីស្រមើស្រមៃរបស់គេមានក៏ពិតមែន ប៉ុន្តែគឺវាមានតិចប៉ុណ្នោះ ។ ទោះបីខំធ្វើអោយសំបកខាងក្រៅហាក់មិនខ្វល់ខ្វាយយ៉ាងណា ប៉ុន្តែមានពេលខ្លះក៏រាងភ្លឹកៗ បញ្ចេញទឹកមុខមកម្ដងៗដែលជាហេតុធ្វើអោយមនុស្សចំណាស់ទាំងពីរអាចមើលដឹងបាន ។

នាយដកដង្ហើមវែងសម្លឹងទៅមើលតួលេខនៅលើទូរស័ព្ទ ពាក់កណ្ដាលអាធ្រាតទៅហើយ នាយនៅមិនទាន់ចូលគេងទៀត ជុងហ្គុកបោះទូរស័ព្ទទៅលើពូកមុននឹងដើរសម្ដៅទៅរកបន្ទប់ទឹក ។

ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ នាយអង្គុយធ្វើការខុសៗឈាមក៏ហូរតាមច្រមុះ វាហូរសឹងតែរាល់លើករាល់ថ្ងៃដោយសារតែគេបង្ខំខ្លួនឯងមិនសូវបានគេងគ្រប់គ្រាន់ ពេទ្យបានប្រាប់ហើយប្រាប់ទៀតជុងហ្គុកក៏នៅតែមិនស្ដាប់ ត្បិតតែវាមិនបានប៉ះពាល់ដល់សុខភាព ប៉ុន្តែវាក៏រំខាន់ដល់អារម្មណ៍របស់គេផងដែរ ។

« ប៉ាថាជុងសម្រាកមួយអាទិត្យសិនទៅ បើឈាមច្រមុះទៀតវាមិនល្អពេកទេ » រាងចំណាស់បន្លឺឡើងខណៈដែលដៃកាន់សមនៅឡើយ គាត់មើលដឹងប៉ុន្តែគាត់មិននិយាយខ្លាចថាគេអារម្មណ៍មិនល្អ ។

  ដោយសារតែឡេវីលគេបានជ្រើសរើសការមករស់នៅទីនេះ ទើបតែថ្ងៃនេះប៉ុណ្នោះបានជួបគ្នា ។

ភ្លើងពណ៌ចម្រុះហោះឆ្វេចឆ្វាចចុះឡើង ចង្វាក់ភ្លេងរន្ថើនមករងំលាន់ពេញរាងក្សាលងងឹតមានតែភ្លើងពណ៌នេះពេញបន្ទុក ។ ដូចជាខ្វះកន្លែងនិយាយការងារណាស់ឬ?? បានជាមកក្លឹបបែបនេះ ធ្វើខ្លួនមើលតែមនុស្សនៅទំនេរទៅកើត.. បន្ទាប់ពីគ្រឹសស្ដីអោយទូរស័ព្ទអស់ចិត្ត ឡេវីលក៏ត្រឡប់ទៅផ្ទះវិញមុនជុងហ្គុក ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now