P 33: អានេះ វានាំមក

4.6K 371 12
                                    


ក្រោយពីរត់សម្ដៅមកដល់ក្នុងបន្ទប់របស់ខ្លួនភ្លាម ថេយ៉ុងក៏រហ័សទាញអាវឃ្លុំដើរបង្ហួសចូលបន្ទប់ទឹកភ្លែត ។ ទូរកញ្ចក់ព្រិលៗដែលមានរាងកាយននលគោកកំពុងតែងូតទឹក ដើម្បីជម្រះខ្លួនមុនចូលគេង ។ ចង្កេះតូចមួយក្ដាប់ ត្រគាកសាយ គូ*ធំទ្រលុកទ្រលុន ផ្ទៃសាច់ខ្នងសម៉ត់រលោងត្រូវបានផ្ដិតយកដោយកែវភ្នែកមុតស្រួចពណ៌ខ្មៅដុត....

  « អ្ហាយ....!!! » សម្លេងស្រែកមួយវាស់ពីក្នុងបំពង់របស់ថេយ៍ក៏បន្លឺឡើង ដៃស្រឡូនទាំងគូក៏លើកមកផ្កួបអោបរាងកាយអាក្រាតរបស់ខ្លួន ខណៈដែលភ្នែកទាំងគូខំត្របាញ់ទៅរកមនុស្សម្នាក់នោះទាំងភាពភ័យខ្លាច តែសម្រាប់កែវភ្នែកមនុស្សម្នាក់នោះសម្លឹងមកដោយការប្រាថ្នាចង់បានអ្វីម្យ៉ាងទៅវិញ ។

« បងប្រុសមកធ្វើអី?? » ថេយ៍ស្រដីទាំងភិតភ័យក្នុងឱរ៉ាជាខ្លាំង លេងមកស្ងាត់ៗបែបនេះ មកចំពេលស្រាតងូតទឹកទៀត អ្នកណាមិនភ័យ ។

« អានេះ វានាំមក » ជុងហ្គុកអោនមកអង្អុលល្វែងខាងក្រោមដែលមានកន្សែងគ្របបិទបាំង តែក៏មិនអាចលាក់ជិតប្អូនប្រុសគេដែលកំពុងតែខឹងងើប តម្រង់រកអ្នកដែលដាស់វានោះបានដែរ ។

« ..... » ថេយ៉ុងថយជំហ៊ានតិចៗ ជុងហ្គុកកាន់តែដើរមកជិត ថេយ៍រឹតតែភ័យ ។ មិនមែនគាត់ចង់ធ្វើរឿងនោះ នៅក្នុងបន្ទប់ទឹកនេះទេដឹង???!!

« នៅងូតទឹកជាមួយគ្នាល្អទេ?? » ស្របនឹងសម្ដីជំហ៊ានជើងនាយក៏ចេះតែបន្តបោះទៅរកថេយ៉ុង កាន់តែជិតទៅៗរហូតដល់ថេយ៉ុងមានអារម្មណ៍ថាខ្នងគេជិតដល់ជញ្ជាំងទៅហើយ ។

« បងប្រុសងូតតែឯងទៅ ខ្ញុំទៅខាងក្រៅហើយ »

« មិនបាន ! » ជុងហ្គុករហ័សលើកដៃទប់ជញ្ជាំងឃាំងគេនៅមួយកន្លែងដើម្បីកុំអោយគេទៅណា ។ ពេលនេះថេយ៍ចង់ទៅណាក៏មិនកើតដែរ ថយក្រោយទៀតក៏បាន បើខ្នងគេទល់ជញ្ចាំងបាត់ទៅហើយនោះ ។

« ហ្អឹម... » ថេយ៍បិទភ្នែកក្រហឹមឡើង ងាកមុខចេញទៅម្ខាងក្រោយនាយលោរមុខមកកាន់តែកៀក ខ្យល់ដង្ហើមក្ដៅភាយហើរប៉ះនឹងកញ្ចឹងករួមជាមួយសាច់ថ្ពាល់ ធ្វើអោយគេព្រឺសម្បុរខ្ញាក់ ។ ជុងហ្គុកលើកម្រាមដៃមកអង្អែលបបូរមាត់តូចច្រមិចស្លេកគ្មានពណ៌របស់គេបន្តិច សឹមភ្ញោចមាត់ញញឹមឡើង កាលដែលឃើញអាការៈគេដូចជាខ្លាចខ្លួនបែបនេះ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now