P 43 : មាត់រឹង

3.9K 333 17
                                    

ប៉ុន្មានថ្ងៃក្រោយមក ថ្ងៃសម្រាកក៏បានចូលមកដល់ បន្ទាប់ពីបញ្ចប់ការញុំាអាហារពេលព្រឹកហើយរួច អ្វីដែលរាងចំណាស់ទាំងពីរត្រូវធ្វើគឺសង្កត់ជុងហ្គុកអោយព្រមទទួលខុសត្រូវរឿងដែលគេបានធ្វើ ជុងហ្គុកក៏មិនប្រកែកតបត ទើបពួកគាត់ចំណាស់ទាំងពីរគិតថានាយព្រម ។ បើនាយជាឪពុកនិយាយមួយប្រយោគបង្ការចុកច្អល់ទៅហើយ គេប្រកែកមិចនឹងកើត ។

[ S K I P : ក្នុងផ្សារ ]

ដឹងថាថេយ៍និងជុងហ្គុកមកផ្សារធ្វើអ្វីទេ?? ពួកគេមកលរឈុតរៀបការហ្នឹងហើយ មើលទឹកមុខជុងហ្គុករាបស្មើហាក់ដូចជាមិនចង់ការនោះទេ ថេយ៍ក៏អាចឃើញទឹកមុខជុងហ្គុកមិនបានត្រេកអរនឹងរឿងទាំងអស់នោះដែរ ។

« បើបងប្រុសមិនចង់រៀបការទេ មិនបាច់បង្ខំទេ » ថេយ៍ព្រួសខ្យល់ដង្ហើមចេញមកខាងក្រៅទាំងទុក្ខកង្វល់ បើមិនចង់រៀបការ មិនបាច់ការទេ បើគេមិនពេញចិត្តផងនោះ ។

« យើងចង់ការ » ចប់សម្ដី ជុងហ្គុកក៏ដើរចូលទៅខាងក្នុងហាងលរឈុតរៀបអាពាពិពាហ៍ចោលថេយ៍អោយឈរសម្លឹងគេម្នាក់ឯង ចង់ការ តែបែរជាធ្វើទឹកមុខក្រៀមក្រំដូចមនុស្សមិនចង់ការទៅវិញ ពិតជាពិបាកយល់ពិតមែន!!! ។

« លោកចនត្រូវការឈុតបែបណាដែរ ចាស៎ » បុគ្គលិកស្រី ដែលកំពុងតែឈរបង្ហាញឈុតសម្លៀកបំពាក់ដ៏មានតម្លៃកប់ពពកស្រដីឡើង ។

« យកមួយនេះចុះ » ជុងហ្គុកក៏ចង្អុលទៅ អាវសាច់ក្រណាត់រលុងរលាស់មួយ មិនមែនគេរើសអោយខ្លួនឯងទេ គឺគេរើសអោយថេយ៉ុងនោះទេ ។

« ចាស៎ សូមអញ្ចើញខាងនេះ »

[ SK IP ]

ក្រោយពីលរឈុតសម្លៀកបំពាក់នោះរួចរាល់ថេយ៍ក៏ដើរចេញមក ។ កអាវរបៀបខ្សែរយោល សាច់ក្រណាត់ពណ៌ស រលុង ត្បិតតែគេមិនមែនជាស្រីត្រូវលរឈុតរ៉ូនវែងអន្លាយតែវាក៏ស្រស់ស្អាត ថ្លៃថ្នូរដូចជាកូនក្រមុំលរឈុតវែងយ៉ាងអញ្ចឹងដែរ ជុងហ្គុកសម្លឹងថេយ៉ុងហាក់ភ្លឹកសឹងមិនដកដង្ហើម ខ្លួនប្រាណប្រែជាស្រាលខ្ញើក នាយមើលកាន់តែយូរកាន់តែពេញចិត្ត រហូតធ្វើអោយថេយ៍អៀនថ្ពាល់ក្រពុំទាំងគូប្រែជាក្រហមគួរអោយខ្នាញ់ទៅហើយ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now