P 69: គួរតែដោះលែង

4.8K 339 18
                                    

ទោះបីនាយទៅធ្វើការក៏ពិតមែន ប៉ុន្តែពេលដែលមកវិញក្លិនស្រាតែងតែជាប់ខ្លួនជានិច្ច ។ សូម្បីតែនៅកន្លែងធ្វើការក៏នាយផឹកបាន ការនិយាយស្តីមុនដូចពីមុន មិនមាត់មិនក.ស្ងប់ៗស្ងាត់ពេលខ្លះក៏អង្គុយផឹកស្រមៃឃើញរូបភាពថេយ៍នៅនឹងមុខ ។ គេពិតជាចង់ពោលពាក្យសូមទោសមកណាស់ ប៉ុន្តែមនុស្សដូចជាមិនសមបានឱកាសមួយនេះទេ ថេយ៍ធ្លាប់អង្វរក.គេញឹកញ៉យតែគេមិនដែលយកត្រចៀកស្ដាប់យកចិត្តទុក្ខដាក់ខ្វល់ខ្វាយនឹងវាទេ ។ មើលមកជុំវិញខ្លួនដូចជាទរទេរគ្មានរាងតូចក្បែរខ្លួន ជីវិតចាប់ផ្ដើមឯកាកន្ដោចកន្ដែង គេពិតជាខឹងនឹងស្អប់រាងតូចខ្លាំងណាស់ ដែលនៅពីក្មេងធ្វើអោយម៉ាក់គេស្លាប់ ទៅលេងតែជាមួយអាម្នាក់នោះ ប្រងើយៗនឹងគេ ហើយថែមទាំងចាកចោលគេទៀត ការរស់នៅជីវិតឯកាមានតាំងពីរាងតូចបានចាកចេញតាំងពីក្មេងមកម្លេះ រហូតដល់ធំឡើងគេក៏បានជួបគ្នាម្ដងទៀត ទើបគេយកភាពឈឺចាប់ទាំងអស់នោះមករុំព័ទ្ធថេយ៍មិនអោយទៅណា ប៉ុន្តែឥឡូវនេះគេក៏ចាកចេញពីខ្លួនម្ដងទៀត មួយម៉ាត់ណាក៏ដេញនាយចេញតែរហូត សាច់មួយដុំក្នុងទ្រូងហាក់ធ្ងន់បន្ទុក លោតកន្រ្ទាក់មកឈឺចុកអួលជាខ្លាំង ការធ្វើដើម្បីសងសឹក ការធ្វើដើម្បីអោបក្រសោបគេមកវិញមិនអោយទៅណា គឺនាយបែងចែកវាមិនទាន់ដាច់នៅឡើយទេ ។

  អស់រយៈពេលពីរខែទៅហើយ ដែលពួកគេទាំងពីបែកគ្នា សភាពជុងហ្គុកនៅតែដដែលគ្មានងើបចេញពីដបស្រាបាននោះទេ ។ ពេលល្ងាចផ្ទៃមេឃក៏ងងឹតបន្តិចម្ដងៗ កម្លោះសង្ហារឡេវីលបានមកសួរសុខទុក្ខមិត្តសម្លាញ់ព្រោះដឹងរឿងនោះពីរាងចំណាស់ ថែមទាំងការងារក៏មិនធ្វើខ្លួនឯងទៀត ។

សភាពដូចមិនមែនមិត្តរបស់គេដូចកាលពីមុនទេ ហាក់ដូចជាមនុស្សប្រមិកខ្មោចស្រាយ៉ាងអញ្ចឹង សភាពមើលមិនយល់ឆ្កួតមិនចំឆ្កួតជាមិនចំជា ។

« មកធ្វើអី??បើរឿងនោះមិនបាច់ទេ យើងមិនទៅ » ជុងហ្គុកទាញដកស្រាមកអក ។

« ឯងនៅចង់ក្នុងសភាពបែបនេះឬ គ្រាន់តែទៅលំហែខួរក្បាលប៉ុណ្នោះ »

« ប៉ាឯងប្រាប់យើងអស់ហើយ ចាត់ទុកថាទៅលំហែខួរក្បាលចុះ »

ក្រឡែកមកមើលថេយ៍ឯណេះវិញ វត្តមាននាយកម្លោះកូនដុកទ័រគេក៏ជាគ្រូពេទ្យម្នាក់សង្ហារមានចំណេះដឹងថ្លៃថ្នូរតែងតែនៅជួយមើលថេយ៍មួយពេលៗព្រោះតែការងារជាដុកទ័ររបស់ម៉ាក់គេពេលខ្លះរវល់ទៅកន្លែងការងារបន្តិច ហើយណាមួយ Condo របស់គេក៏នៅជាប់នឹង Condo របស់ថេយ៍ស្រាប់ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now