ភាគទី០២: មានទឹកដោះឲ្យក្មេងបៅដែរមែនទេ??

3.7K 364 6
                                    

អ្នកកម្លោះសង្ហា ជុងហ្គុក បីទារកតូចនៅក្នុងដៃដើរសម្ដៅមកកន្លែងចតឡានរបស់ខ្លួនវិញ ខណៈនោះមិត្តរបស់នាយក៏ចេញមកពីខាងក្នុងក្លឹបដើរមករកនាយវិញល្មម។

« តោះទៅវិញ...អ៎េ!!! ឯងបីស្អីមកហ្នឹង ជុងហ្គុក ?» ជីមីន រៀបនឹងឡើងឡានទៅហើយតែក៏ក្រវាសភ្នែកឃើញ ជុងហ្គុក បីអ្វីជាប់នៅក្នុងដៃក៏មិនដឹងទើបនាយអើត.កទៅមើល។

« ហាស៎ !? ឯងទៅយកកូនអាណាមកនឹង ? » គ្រាន់តែឃើញមុខរបស់ក្មេងភ្លាម ជីមីន ក៏ស្រែកវ៉ាសភ្ញាក់ផ្អើលពេលឃើញទារកដ៏តូចនៅក្នុងដៃរបស់មិត្ត។

« ស៊ូត!! ឯងកុំស្រែកឮពេកទៅមើលក្មេងទើបតែបាត់យំមុននេះទេអាចង្រៃតែក្មេងយំយើងវ៉ៃឯងឲ្យលួងហើយ » ជុងហ្គុក និយាយខ្សឹបៗបន្ទោសមិត្តរបស់នាយព្រមទាំងសង្គ្រឺតជើងធ្មេញបែបគំរាមទៀតផង។

« ហើុយៗ...យើងមិនចេះលួងក្មេងទេ ចុះឯងទៅរើសមកពីណាសាច់ទ្រលុកទ្រលុនដល់ហើយវីុ!! » ជីមីន អើត.កទៅសម្លឹងមុខរបស់ទារកនោះបើស្មានក្មេងនេះប្រហែលជា 3-4 ខែហើយទេដឹងភ្នែកបើកឡើងឲ្យក្រឡង់ៗសម្លឹងមុខរបស់គេភ្លឹសៗតែម្ដង។

« គឺមុននេះយើងឈរមើលពីទិដ្ឋភាពពេលរាត្រីក្នុងក្រុងស៊េអូល ប៉ុន្តែយើងក៏បានឮសម្លេងរបស់ក្មេងយំនៅក្បែរៗនេះទើបដើរទៅមើល...វានៅក្បែរៗក្លឹបនេះណា៎!! ពេលទៅដល់ក៏ឃើញទារកតូចនេះយំនៅក្រោមដើមឈើក្រោយអគារបាក់បែកឯណោះ »
ជុងហ្គុក រៀបរាប់ពីដើមរឿងប្រាប់ទៅកាន់មិត្ត ដែលនាយរើសបានក្មេងនេះយកមកបីក្នុងដៃ។

« ចុះឯងប្រុងធ្វើយ៉ាងម៉េច ? យកទៅដាក់មណ្ឌលមែនទេ ?? »

« ទេ!! យើងនឹងយកគេទៅចិញ្ចឹម »

« ស្លាប់ហើយអា ជុង !! ឯងមានទឹកដោះឲ្យក្មេងបៅដែរមែនទេបានជាហ៊ានធានាយកគេទៅចិញ្ចឹមនោះ ? មុខឯងនឹងហ៎េសចេះលួងក្មេងចិញ្ចឹមមិនកើតទេដឹង ? »

« ឯងចង់មើលងាយយើងថាគ្មានសមត្ថភាពចិញ្ចឹមក្មេងហ្អេស៎ ? ចាំតែមើលទៅថាយើងចិញ្ចឹមក្មេងនេះរស់ឬអត់ ហ៊ឹស...» ជុងហ្គុក ឈប់ប្រកែកជាមួយមិត្តក៏បីក្មេងចូលទៅខាងក្នុងឡានមុនបាត់។ ឯ ជីមីន ឯណេះវិញក្រវីក្បាលហួសចិត្តនឹងមិត្តរបស់នាយដែលយកក្មេងមកពីណាក៏មិនដឹងថែមទាំងអះអាងថានឹងចិញ្ចឹមគេឲ្យដល់ធំទៀតផង។ នាយបោសក្រវាសការគិតចេញរួចក៏ចូលឡានតាមក្រោយ។

ចំណងស្នេហ៍ប៉ាកូនចិញ្ចឹមWhere stories live. Discover now